PART 29 : គិតថាបងព្រមចុះចាញ់ងាយៗឬ?

2.8K 201 1
                                    

" លែងដៃ..យកខ្ញុំទៅណា? " ព្យាយាមរើចេញពីការចាប់ទាញរបស់នាយនិងសួរនាំថាចង់យកគេទៅណា ទោះជាចង់នៅក្បែរក៏មិនអាចដែរព្រោះគេមិនចង់ឲ្យនាយបានគ្រោះថ្នាក់ដោយសារតែខ្លួនទៀតឡើយទ្រាំមើលមិនបានទេមិនបាននៅជាមួយក៏អត់ចុះសុំត្រឹមឲ្យនាយមានក្ដីសុខទៅបានហើយគេសុខចិត្តបំភ្លេចនាយចោលនិងឲ្យនាយទៅរកមនុស្សថ្មីដែលល្អនិងអាចមើលថែនាយបាន ។

" យកអូនមកនៅជាមួយបងវិញនោះអីនិងគ្មានអ្នកណាមកបំបែកពួកយើងទៀតឡើយ "

" គ្មានអ្នកមកបំបែកទេគឺខ្ញុំចង់បែកពីលោកខ្លួនឯង.. " ថេយ៉ុងនិយាយខុសពីចិត្តទៀតហើយហេតុតែមិនចង់ឲ្យជុងហ្គុកគិតថាលោកគីមជាមនុស្សអាក្រក់ទើបនិយាយលើកំហុសមកខ្លួនឯង ><

" បើអាចមានអ្វីដែលអូនចង់បានហើយ..បងអាចយកអ្វីដែលអូនត្រូវការបានហើយឥឡូវអូនចង់បានអ្វីទៀត? ទើបអូនព្រមមកនៅជាមួយបងវិញ " មែនហើយនាយខំប្រឹងមកសព្វថ្ងៃនេះក៏ព្រោះតែថេយ៉ុងម្នាក់គត់ខំធ្វើឲ្យខ្លួនឯងជាមនុស្សម្នាក់ដែលសាកសមនឹងនាយតូចអាចមើលថែចិញ្ចឹមគ្នាបានតើអ្វីដែលគេខិតខំកន្លងមកនេះគ្មានន័យទេឬ? មិនអាចយកចិត្តថេយ៍បានទៀតឬ? តើនៅមានអ្វីទៀតទៅទើបអាចត្រឡប់មកដូចដើមវិញ ។

" ខ្ញុំចង់ឲ្យលោកចេញទៅឲ្យឆ្ងាយពីខ្ញុំ.. " និយាយតែប៉ុន្នឹងនាយតូចក៏ក្រវាសដៃចេញពីនាយដោយមិនខ្វល់ពីនាយបន្តិចឡើយនិងដើរមករកអេឡិចវិញទៀតផងធ្វើឲ្យជុងហ្គុកខឹងឡើងក្ដាប់ដៃណែនសឹងតែចេញឈាមមកទៅហើយ ។ អេឡិចវិញបានចឹងឌឺដងថែមទៀតព្រោះគិតថាខ្លួនឈ្នះនឹងរឿងមួយនេះ ><
លោកផាកឃើញបែបនេះក៏ចូលទៅរកជុងហ្គុកនិងនាំចេញពីទីនេះសិនមើលទៅសភាពមិនស្រួលទេ បើទុកឲ្យនៅបន្តអាចថានឹងមានរឿងមិនល្អកើតឡើង ដូចកើតសង្រ្គាមដណ្ដើមមនុស្សក៏ថាបាន ។ ចេញមកដល់ខាងក្រៅទឹកមុខរបស់ជុងហ្គុកមាំណាស់គឺកំពុងតែមួមៅនឹងហើយនាយមិនងាយចេញទឹកមុខបែបនេះមកទេ ~,~

" កុំយកកំហឹងមកដាក់មុខបើចង់បានរបស់នោះមកជាកម្មសិទ្ធិឯងត្រូវមុខក្រាស់បន្តិចហើយ.. " លោកផាកជួយផ្ដល់យោបល់ឲ្យព្រោះគាត់ដឹងថានាយកំពុងគិតអ្វីលើថេយ៉ុងណាមួយនាយជាមនុស្សដែលគាត់ទុកចិត្តទុកដូចកូនម្នាក់បែបនេះហើយគាត់មិនចង់ឃើញនាយមិនសប្បាយចិត្តនោះទេចឹងមានតែជួយណែនាំខ្លះៗហើយ ។
ជុងហ្គុកងាកមកសម្លឹងមុខរបស់លោកផាកហើយចងចិញ្ចើមបន្តិចព្រោះថានាយមិនដែលទៅមុខក្រាស់ដាក់អ្នកណាពីមុនអញ្ចឹងហើយដូចមិនសូវយល់ដឹង

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now