PART 18 : ធ្វើទាំងចិត្តបង្ខំ!!!

2.8K 182 1
                                    

ក្រោយពីឈរយំអស់ចិត្តហើយជុងហ្គុកដើរមករកមិត្តរបស់គេវិញទាំងទឹកមុខស្រងោរស្រងាត់ភ្នែកឡើងក្រហមដើរមកទាំងគ្មានអារម្មណ៏ក្នុងខ្លួនទល់តែសោះ ។ ទោះមិត្តរបស់គេសួរនាំថាមានរឿងអ្វីក៏មិនព្រមឆ្លើយដែរនៅធ្មឹងៗនៅនឹង ><

" ថេយ៍ទៅវិញហើយមែនទេ? ចុះពួកឯងនិយាយគ្នារឿងអីខ្លះទៅបានទឹកមុខមិនល្អសោះចឹង..អាហ្គុក " ស៊ូហូចាប់ស្មានាយនិងសួរនាំទាំងចង់ដឹងជាខ្លាំងនិយាយពីអ្វីខ្លះបានដល់ថ្នាក់ជុងហ្គុកគ្មានព្រលឹងក្នុងខ្លួនសោះទៅញញឹមមកវិញមុខមើលមិនយល់ ។
ដោយឃើញជុងហ្គុកមិនឆ្លើយពួកគេក៏លែងសួរបន្តទៀតនិងបានដកដង្ហើមធំតឹងចិត្តជំនួស ~,~

" ទៅផឹកទេវើយ..បើថាពិបាកណាស់ពួកយើងកំដរ " ជុងហ្គុកមិនតបបានត្រឹមងក់ក្បាលតិចៗយល់ព្រមជាមួយនឹងមិត្តទាំងទឹកមុខស្ងួត ។

" ហឹមម!!! ពួកឯងទៅកំដរគេចុះចាំពួកយើងទៅសួរនាំអាថេយ៍ថាមានរឿងអ្វីកើតឡើងបានទៅជាបែបនេះ " ជីមីននិយាយចប់ក៏នាំគ្នាចេញទៅរកថេយ៍ចង់ដឹងរឿងឲ្យច្បាស់ថាហេតុអ្វីក្លាយជាបែបនេះប្រាកដជាមានអ្វីពីក្រោយហើយ ។ ជីមីនក៏អាចទាយដឹងដែរសភាពជុងហ្គុកពេលនេះមិនដឹងទើបចម្លែក >< ស៊ូហូនិងណាមជូនងក់ក្បាលយល់ស្របតាមគំនិតនេះហើយក៏កៀកស្មាជុងហ្គុកចេញទៅទាំងអាណិតនិងបានជួយនិយាយលួងលោមកុំឲ្យពិបាកចិត្តទៀតផង ។

#ភូមិគ្រឹះគីម
ជីមីននិងជីនមករកថេយ៉ុងដល់ភូមិគ្រឹះតែម្ដងតែចង់ដឹងរឿងហើយតាមមកសួរដល់កន្លែងនឹងកុំមកគេចពីគេឲ្យសោះ ។ ពួកគេជាមិត្តគឺគេដឹងច្បាស់ថាថេយ៍កំពុងធ្វើអ្វី ><

" សួស្ដីអ្នកម៉ាក់!!! អាថេយ៍នៅផ្ទះទេ " ជីនចូលមកក៏អោនគោរពមនុស្សចាស់មុនសិនហើយក៏សួររកមិត្តភ្លាមៗកំពុងមានចិត្តអន្ទះសារចង់ដឹងរឿងគេផង ។

" កូនថេយ៍នៅខាងលើកូនទាំងពីរទៅរកគេចុះ " លោកស្រីគីមចង្អុលទៅខាងលើព្រោះថាថេយ៍មកវិញគឺឡើងទៅបន្ទប់បាត់មិននិយាយរកគាត់បន្តិចផង ។ ជីមីននិងជីនមិនចាំយូរក៏នាំគ្នាឡើងទៅតែម្ដងថ្ងៃនេះពួកគេត្រូវដឹងឲ្យបានថារឿងអ្វីកើតឡើងបានជាថេយ៍ប្ដូរមកនៅភូមិគ្រឹះវិញទាំងមិនប្រាប់ពួកគេមុនបែបនេះហើយនៅរឿងរបស់ជុងហ្គុកទៀត

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now