PART 40 : ជាការស្រមៃមែនទេ?

2.3K 157 1
                                    

ក្រឡែកមកមើលភូមិគ្រឹះគីមវិញពេលនេះអេឡិចកំពុងតែមកអង្គុយទូពិតរឿងដែលបានកើតឡើងចោទទៅលើជុងហ្គុកទាំងអស់ថានាយនឹងអាក្រក់ចេះចុះនិងមកវាយគេឡើងសន្លប់ទៀតលោកគីមស្ដាប់ហើយក្ដៅណាស់ថែមទាំងមិនទាន់ឃើញកូនប្រុសមកវិញទៀតកាន់តែក្ដៅមួយកម្រិតទៀត ។ អេឡិចឃើញសភាពរបស់លោកគីមបែបនេះញញឹមសមចិត្តណាស់ដែលបានចាក់ចុចរឿងឲ្យកាន់តែធំធ្វើឲ្យលោកគីមកាន់តែស្អប់ជុងហ្គុកថែមទៀតអាម្នាក់នេះអាក្រក់ណាស់លើសពីការគិត ។

" បើលោកពូចង់ឲ្យថេយ៍មករៀបការជាមួយខ្ញុំទល់តែចាត់ការអាចង្រៃនោះចេញសិនមិនអញ្ចឹងទេវានឹងមកយកថេយ៍ចេញពីខ្ញុំ " អេឡិចនិយាយនេះគឺចង់ឲ្យលោកគីមកំចាត់សត្រូវឲ្យនោះអីព្រោះគេមិនចង់ហត់នឹងចាត់ការដោយខ្លួនឯងទេបើសម្រេចគេបានទាំងរបស់សត្រូវក៏លែងមានទៀតឃើញចំណេញអត់ ។
លោកគីមអង្គុយសញ្ចឹងគិតរកវិធីធ្វើយ៉ាងម៉េចទើបអាចបំបែកជុងហ្គុកចេញពីកូនប្រុសរបស់គាត់បានព្រោះថាគម្រាមគាត់ក៏ធ្វើហើយប៉ុន្តែដូចជាគ្មានបានការស្អីសោះតើលើកនេះគាត់នឹងធ្វើអ្វីបន្ត?

" លើកមុនក៏ឲ្យគេទៅបើកឡានបំបុកវាម្ដងហើយប៉ុន្តែវាមិនងាប់ " លោកគីម

" បើអញ្ចឹងលើកនេះលោកពូលេងឈុតធំទៅវាអាចនឹងសម្រេច..មនុស្សដូចវាលេងធ្ងន់ៗបន្តិចទើបបានណាលោកពូ " អេឡិចនិយាយខ្សឹបៗក្បែរត្រចៀករបស់លោកគីមទាំងស្នាមញញឹមចុងមាត់នាយគិតថានឹងមានរឿងសប្បាយៗមើលហើយ ។ មនុស្សដូចអេឡិចនេះវាអាក្រក់ជាងការគិតទៅទៀតលោកគីមមិនសូវអីប៉ុន្មានទេប៉ុន្តែមកប៉ះអេឡិចចាក់ចុចទៀតដូចយកសាំងមកចាក់ពីលើភ្លើងអញ្ចឹង >< គំនិតផ្ដល់ឲ្យក៏អាក្រក់ថែមទៀតគ្មានអ្វីល្អសោះហេតុតែចង់ឈ្នះគេពេកអ្វីក៏ហ៊ានធ្វើដែរមនុស្សយើង ។

" ឈុតធំ? ម្យ៉ាងដែរ..រឿងនេះពូទុកឲ្យភ្មួយចាត់ការហើយណា " អេឡិចញញឹមងក់ក្បាលតិចៗទទួលយកការងារមួយនេះចុះរឿងអញ្ចឹងៗទល់តែគេទើបវាបានសម្រេច ~,~ និយាយគ្នាចប់អស់ហើយនាយអេឡិចក៏សុំត្រឡប់ទៅវិញចៃដន្យចំពេលដែលថេយ៉ុងមកវិញល្មមនាយក៏ឆ្លៀតដៀងភ្នែកនិងញញឹមស្រាលៗដាក់ទៀតផងដែលធ្វើឲ្យនាយតូចមានអារម្មណ៏ចម្លែកណាស់ដូចមិនស្រួលក្នុងចិត្តសោះប៉ុន្តែក៏ធ្វើធម្មតាដើរទៅខាងក្នុងយឺតៗ ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now