PART 16 : ក្ដីសុខដែលមានជាមួយគ្នា!!!

2.5K 186 1
                                    

បន្ទាប់ពីការជជែកគ្នាលេងជុងហ្គុកក៏បាននាំថេយ៍មកបន្ទប់របស់គេនិងរៀបចំរបស់របរទុកដាក់ឲ្យបានត្រឹមត្រូវព្រោះថាផ្ទះនេះមានបន្ទប់តែពីរប៉ុណ្ណោះអញ្ចឹងហើយយប់នេះថេយ៍ត្រូវក្នុងបន្ទប់ជាមួយនឹងជុងហ្គុក ។ ឆ្លងចូលមកដល់ពេលយប់គូស្នេហ៏មួយនេះមិនព្រមគេងទេនៅគេងអោបគ្នានៅឡើយជុងហ្គុកក៏កំពុងតែគិតពីរឿងមួយចំនួនដែលអាចនឹងកើតឡើងទៅពេលខាងមុខនេះ ។

" បងកំពុងគិតអ្វី? " ថេយ៉ុងបានឃើញសង្សារខ្លួនទឹកមុខមិនល្អក៏ចេះតែបារម្ភខ្លាចថាមានរឿងអ្វីមិនល្អហើយគេក៏មិនចង់ឲ្យនាយគិតច្រើនដូចគ្នា

" រឿងរបស់ពួកយើង " ឆ្លើយប្រាប់ត្រង់ៗតែម្ដងព្រោះនាយកំពុងតែរឿងនេះមែនហើយក៏បានដកដង្ហើមធំមួយវែង ។ ថេយ៉ុងលឺបែបនេះក៏ងើបឡើងមកអង្គុយ វិញម្ដងនិងចាប់ក្រសោបមុខនាយមកអង្អែលថើរៗ

" អូនធ្លាប់និយាយហើយថាកុំឲ្យបងគិតពីវាទៀតអីអាចធ្វើឲ្យបងមិនសប្បាយចិត្តរឿងពួកយើងបន្តទៅយ៉ាងណាក៏មិនដឹងប៉ុន្តែដឹងត្រឹមថាអូនស្រលាញ់បងទៅបានហើយ " ថេយ៉ុងនិយាយលួងលោមនាយ គេមិនដឹងទេថាលោកគីមមករកនាយព្រោះតែជុងហ្គុកមិនបានប្រាប់ប៉ុន្តែក៏ចេះតែនិយាយលួងចិត្តកុំឲ្យគិតរឿងមិនល្អបន្តទៀតអីនាំតែមិនសប្បាយចិត្ត ។

" បងឈប់គិតក៏បាន!! ថ្ងៃបិទលិទ្ធផលបងចាំអូននៅសាលាលឺទេ " ថេយ៉ុងងក់ក្បាលយល់ព្រមទាំងញញឹមថ្ងៃនោះគេច្បាស់ជាទៅជាថ្ងៃចុងក្រោយដែលទៅសាលាម្ដងទៀត ។

" អូនត្រូវតែមកដឹងទេ!!! " និយាយហើយក៏លើកដៃអង្អែលថ្ពាល់ថេយ៍ថើរៗដោយក្ដីស្រលាញ់អស់ពីចិត្ត គេមិនអាចធ្វើតាមមស្ដីរបស់លោកគីមបានទេអាចដោយរបៀបណាទៅបើពេលនេះលង់ចិត្តជ្រៅទៅហើយដកចេញវិញមិនបានទេ ។ នាយបានអោនទៅរកថេយ៍សន្សឹមៗរហូតដល់បបូរមាត់ពួកគេប៉ះគ្នា នាយក្រាស់ក៏កម្រើកបបូរមាត់តិចៗថើបអឹមនឹងមាត់របស់ថេយ៍ដោយការថ្នាក់ថ្នមថេយ៉ុងក៏បិទភ្នែកតបស្នាមថើបមួយនោះវិញដូចគ្នា ។ ពួកគេបឺតជញ្ចក់យ៉ាងផ្អែមល្ហែមទាំងសន្សឹមៗមិនបង្ខំដៃនាយបង្អូសមកចាប់ក្រសោបចង្កេះថេយ៍អង្អែលថើរៗបបូរមាត់នៅបន្តក្រឡែងលេងដដែរ ><

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now