PART 22 : អូននឹកបងណាស់!!!

2.7K 200 1
                                    

ក្រោយពីបញ្ចូលមកនៅក្នុងបន្ទប់ធម្នតាវិញហើយជីមីនបានទៅនិយាយជាមួយគ្រូពេទ្យអំពីរឿងរបស់ជុងហ្គុកនិងបានសុំឲ្យមានកិលានុបដ្ឋាយកាម្នាក់ផងដែរដើម្បីឲ្យមកមើលថែពេលដែលពួកគេមិននៅ ព្រោះពួកគេមិនមែនតែមកមើលថែមួយមុខទេជីមីនត្រូវមករៀនបន្តចំណែកយុនហ្គីវិញពេលដែលមកដល់ទីនេះហើយក៏មិនអាចនៅស្ងៀមៗដែរនាយត្រូវរកការងារធ្វើបណ្ដោះអាសន្ដសិនមិនអាចនៅទំនេរបានឡើយ ។

" លោកគិតចង់ទៅកន្លែងស្នាក់នៅដែរទេ? ព្រោះពេលនេះជុងហ្គុកក៏អស់អីហើយក៏មានអ្នកនៅមើលថែគេទៀត " ជីមីន

" ទៅហើយចាំមកវិញ..ព្រោះពួកយើងត្រូវយករបស់របរទៅទុកផង " យុនហ្គីនិយាយក៏ត្រូវព្រោះពេលចុះពីលើយន្ដហោះភ្លាមក៏មកមន្ទីរពេទ្យភ្លែតយកទាំងរបស់របរមកទៀតពេលនេះបើទុកនៅទីនេះវារញ៉េរញ៉ៃណាស់ ។
ជីមីនងក់ក្បាលយល់ព្រមហើយពួកគេក៏ចេញទៅជាមួយគ្នាដោយហៅតាក់សុីជិះទៅវិញដោយសារតែមកដល់ទីនេះជីមីនបានឲ្យកូនចៅប៉ាគេទៅវិញមិនចង់ឲ្យពិបាកច្រើនគេអាចរស់នៅបាន ។


ងាកមកមើលនាយតូចរបស់យើងវិញពេលនេះបើគិតទៅគឺគេមកដល់ហើយដៃកាន់វ៉ាលីដើរចេញមកជាមួយនឹងនាយក្រាស់ម្នាក់ភ្នែកសម្លឹងរកតាក់សុីដើម្បីបានជិះទៅរកកន្លែងស្នាក់នៅដែលលោកគីមបានចាត់ចែងទុកឲ្យរួចជាស្រេច ។

" សប្បាយចិត្តទេ? ឯងមកដល់កាណាដាហើយរឿងគ្រប់យ៉ាងវានឹងល្អប្រសើរ " អ៊ុនវ៉ូឈរនិយាយទៅកាន់នាយតូចដែលកំពុងឈរមើលឡានសម្រាប់ជិះ

" ហឹមម..រឿងនឹងល្អបើលោកប៉ាប្ដូរគំនិតរបស់គាត់ចេញខ្ញុំក៏នៅតែមិនយល់ថាគាត់ធ្វើនេះដើម្បីអ្វីឲ្យប្រាកដ? " ថេយ៉ុងងាកមកឆ្លើយតបទៅវិញទាំងទឹកមុខរាបស្មើដដែរតាំងពីនៅឆ្ងាយពីជុងហ្គុកមកថេយ៉ុងមិនដែលញញឹមច្រើនដូចមុនទេបើញញឹមគឺមិនចេះពីចិត្តសោះឡើយ ។

" ពេលវេលានឹងអាចកែប្រែបាន..មែនហើយ!! លឺថាជីមីនក៏មករស់នៅទីនេះដែរត្រូវទេ? បងលឺឯងនិយាយទូរស័ព្ទជាមួយគ្នា " អ៊ុនវ៉ូ

" ត្រូវហើយ!! គេថាចាំជួបគ្នានៅទីនេះមិនដឹងសោះថាគេមករៀននៅទីនេះដែរ " ថេយ៉ុងនិយាយពីជីមីនក៏នឹកដល់ជុងហ្គុកប៉ុន្តែនាយមិនបានដឹងទេថាជីមីនមកធ្វើអីព្រោះតែគ្មានអ្នកណាប្រាប់ ។ បើគេដឹងមិនដឹងថាសប្បាយចិត្តប៉ុណ្ណាទេព្រោះនៅប្រទេសជាមួយគ្នា តែលោកគីមបានដឹងមុនវាមិនចម្លែកទេព្រោះគាត់តាមដានមើលសកម្មភាពដែលទាក់ទងពីជុងហ្គុកទាំងអស់នឹង ។
និយាយគ្នាមិនយូរប៉ុន្មានក៏មានឡានមួយមកឈប់នៅមុខរបស់ពួកគេហើយនោះគឺជាឡានរបស់កូនចៅលោកគីមនឹងហើយគិតថាគាត់ឲ្យថេយ៉ុងនេះនៅទីនេះដោយគ្មានការមើលថែឬ? អត់ទេគឺគាត់ត្រូវតែតាមមើលគ្រប់ពេលទើបបានព្រោះមនុស្សដូចថេយ៍រឹងរួសណាស់ ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now