PART 5 : គាំងដោយសារស្នាមថើប..!!

3.3K 285 2
                                    

" សឺត..ក្រអូប " មុននឹងឡើងម៉ូតូជិះថេយ៍បានបន្លំអោនទៅថើបថ្ពាល់នាយទៀតផងថែមទាំងសរសើរ ថាក្រអូបទៀតលោកអើយហេតុអ្វីក៏ពូកែបន្លំយ៉ាងនេះ កូនថេយ៍របស់ខ្ញុំ >< JKឡើងស្រឡាំងកាំងអស់ហើយនេះគេស្រមៃមែន? ឬក៏គេច្រឡំគេងលក់ ថេយ៍អាចនឹងច្រឡំទេដឹង? មិនអាចទេៗជួយនាយផង ទៅគាំងបេះដូងឥឡូវហើយម៉ែអើយ ។
នាយបានសម្រួលអារម្មណ៏មកវិញហើយបន្តការបើក ម៉ូតូធម្មតាបើនៅគិតរឿងមិញនេះទៀតប្រហែលជា បើកមិនទៅមុខទេអាចនឹងជិះបុកគេផងក៏មិនដឹង ។ ថេយ៍វិញអង្គុយអោបចង្កេះនាយពីក្រោយឡើងជាប់ ខ្លាចធ្លាក់តែគិតថាមានបំណងច្រើនជាង

" មើលទៅឯងដូចអៀនយើង " ថេយ៍ខិតជិតជាងមុន ខ្លាចនិយាយមិនលឺព្រោះនៅតាមផ្លូវមានខ្យល់ច្រើន ហើយគេក៏បានឃើញនាយមុខក្រហមនិងញឹមៗស្ញេញៗម៉េចមិនដឹងទេ ~,~

" អត់..អត់អៀនទេ " នាយក្រវីក្បាលញាប់ឆ្មេរម៉េចមកថាគេចឹងមានបានអៀនណាចេះតែនិយាយម៉ង គ្នាឡើងធម្មតានៀកគ្រាន់តែមិនសូវស្រួលសោះនឹង ក្ដៅៗពេញខ្លួនបើដៃថេយ៍ដកចេញមកលើបន្តិចអាចនឹងលែងអីវិញ ។
ប្រើពេលមិនយូរពួកគេក៏បានមកដល់មុខCondo របស់ថេយ៍ៗបានហៅនាយឲ្យទៅខាងលើជាមួយគេសិនកុំឲ្យទៅវិញលឿនពេក ><

< ក្នុងបន្ទប់Condo >

" វ៉ាវ..បន្ទប់ឯងរៀបចំបានស្អាតណាស់ " នាយបានលាន់មាត់សរសើរពេលដែលបានឈានជើងចូលមក ដល់ខាងក្នុងគឺវាស្អាតណាស់មានការរៀបចំយ៉ាងល្អ មិនសមជាបន្ទប់មនុស្សប្រុសសោះឡើយគួរតែជាបន្ទប់ស្រីទើបត្រូវ ។ បន្ទប់មានក្លិនក្រអូបដូចក្លិនខ្លួន ម្ចាស់បន្ទប់នេះចឹងឯងនិយាយដូចធ្លាប់ហិត ~,~

" ធម្មតាៗទេ!! អង្គុយសិនទៅចាំយើងយកទឹកមកឲ្យ " និយាយហើយក៏ដើរទៅផ្ទះបាយទៅបើកទូរដើម្បីចាក់ទឹកមកឲ្យនាយបានផឹកមកអង្គុយទៅហើយត្រូវ ទទួលមិត្តឲ្យបានល្អ ។ នាយអង្គុយលើសាឡុងសម្លឹង មើលជុំវិញបន្ទប់របស់ថេយ៍ទាំងស្នាមញញឹមជាប់ថ្ពាល់គេមានអារម្មណ៏ថាខ្លួនឯងសំណាងជាងប្រុសៗ ដទៃទៀតណាស់ដែលបានមកលេងផ្ទះផ្ទាល់ខ្លួនរបស់ថេយ៍បែបនេះសែនសប្បាយចិត្ត ><

" នេះផឹកទឹកសិនទៅ.. "

" អរគុណហើយ..ហើយឯងនៅទីនេះតែម្នាក់ឯងទេ "

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now