PART 2 : ជួបស្នេហ៏ពិត!!

4.8K 316 2
                                    

ថេយ៍បានមកញាំអាហារពេលល្ងាចជាមួយនឹងសង្សារថ្មីរបស់គេម្នាក់វណ្ណៈរបស់នាយគឺនៅចាញ់គ្រួសារថេយ៍ឆ្ងាយណាស់គ្រាន់តែមានឡានចេញមិនប្រាកដថាមានជាងថេយ៍នោះទេ ។ បន្ទាប់ពីចេញ ពីកន្លែងញាំអាហារនាយក៏បានយកថេយ៍មកសណ្ឋាគារមួយកន្លែងណាមួយឃើញថេយ៍ដូចជាមិនស្រួល ក្នុងខ្លួនផងក៏មានឱកាស ។ នាយបានលើកគ្រាថេយ៍ចេញពីឡានតែថេយ៍រើខ្លួនមិនឲ្យមកប៉ះគេទេ

" ខ្ញុំអាចដើរបាន.. " ចេញពីឡានថេយ៍ក៏សម្លឹងមើល កន្លែងដែលនាយនាំមកច្បាស់ណាស់មិនមែនជាផ្ទះ របស់គេទេគឺជាកន្លែងផ្សេងថេយ៍ចាប់ផ្ដើមមិនស្រួល ក៏គិតចង់គេចចេញពីនាយម្នាក់នេះឲ្យលឿនបំផុត ។

" បើចឹងអូនឆាប់ឡើងទៅ " ពួកគេក៏បានឡើងទៅមិន ប៉ុន្មានផងថេយ៍ក៏បានដាល់នាយចំពោះរួចក៏រត់ចេញមកយ៉ាងលឿន..

" អូនចង់គេចទៅណាថេយ៍? មកសប្បាយជាមួយបងសិនទៅ " នាយក៏តាមមកទៀតចាប់ដៃថេយ៍ជាប់ ដោយសារតែពិបាករើពេកក៏លើកអុកមួយជើងចំកូនប្រុសមួយទំហឹងធ្វើឲ្យនាយចុកអួលខ្លាំងមែនទែន ទើបមានឱកាសរត់ចេញមកបាន ។ ថេយ៍ចេញមក ដល់ខាងមុខប៉ុន្ដែមិនមានឡានសម្រាប់ជិះទៅវិញទេ គេក៏ត្រូវថ្មើរជើងហើយទូរស័ព្ទក៏អស់ថ្មទៀតស៊យមែនហើយ ~,~ ថ្ងៃនេះចង្រៃអីទៅមករឿងចឹងៗ បិះមិនរួចខ្លួនហើយ ។
បន្ទាប់មកទៀតថេយ៍ដើរបានបន្តិចក៏មានសម្លេងសុីផ្លេ ម៉ូតូដាក់គេលឺៗទើបងាកទៅមើលនិងចងចិញ្ចើមព្រោះមើលមិនស្គាល់ថាជាអ្នកណាជាមនុស្សរោគចិត្ត ទៀតទេដឹងបើចឹងមែនស៊យទៀតហើយ ។

" គឺខ្ញុំទេ!! ចាំបានទេ " JK បើកមួកចេញបង្ហាញឲ្យឃើញមុខរបស់គេទើបថេយ៍ងក់ក្បាលតិចៗបញ្ជាក់ថា ស្គាល់ហើយស្មានតែអ្នកណាផ្សេង ><

" ឡើងម៉ូតូសិនមក " នាយហៅឲ្យជិះជាមួយគេថេយ៍ ក៏មិនបានគិតច្រើនដែលព្រោះដើរហត់សឹងស្លាប់ហើយនឹងបានមានអ្នកដុបចឹងស្រួលម្យ៉ាង ។ នៅតាម ផ្លូវនាយក៏មានអារម្មណ៏ថាកក់ក្ដៅព្រោះបានថេយ៍អោបគេជាប់ពីក្រោយនិយាយពីថាញញឹមបិទមាត់មិនជិតទេ ~,~ មូលហេតុដែលបានជួបគ្នាទៀតក៏ ព្រោះនាយបានឈាងចូលផ្ទះមិត្តលេងសិនទើបចេញ មកជួនពេលជាមួយនឹងថេយ៍ ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now