PART 25 : ការត្រឡប់មកវិញ!!!

2.9K 187 0
                                    

បន្ទាប់ពីទៅទទួលជីមីនមកពីសាលាវិញហើយយុនហ្គីក៏នាំនាយតូចមកក្រុមហ៊ុនដោយមានអាហារមកជាមួយដែរព្រោះគិតថានឹងមកញាំនៅទីនេះតែម្ដងបានជុំជាមួយនឹងជុងហ្គុកផង ។ មកដល់ក៏ចូលមកខាងក្នុងបន្ទប់ការងាររបស់ជុងហ្គុកឃើញថានាយមិននៅទេមិនដឹងថាទៅណាដូចគ្នាទើបយុនហ្គីទុកថង់អាហារមួយកន្លែងសិន ><

" ប្រហែលចេញទៅក្រៅទេដឹង " ជីមីននិយាយឡើងទាំងសម្លឹងមើលជុំវិញបន្ទប់ការងាររួចក៏ទៅអង្គុយលើសាឡុងក្បែរនោះ ។ និយាយទៅតាំងពីជុងហ្គុកជាសះស្បើយមកទំនាក់ទំនងរបស់ពួកគេទាំងបីនេះគឺល្អណាស់ដូចជាបងប្អូនបង្កើតនឹងគ្នាយ៉ាងអញ្ចឹងហើយលោកផាកក៏ពេញចិត្តយុនហ្គីនិងជុងហ្គុកដូចគ្នាដោយសារឃើញការងាររបស់ពួកគេគឺល្អចេញមកជោគជ័យទាំងអស់ការមើលថែជីមីនក៏ល្អទៀតបើមិនស្រលាញចូលចិត្តចម្លែកពេកហើយ ។
** ក្រាក ** មិនប៉ុន្មានផងជុងហ្គុកក៏បើកទ្វាចូលមកល្មមធ្វើឲ្យពីរនាក់នេះងាកទៅមើលយ៉ាងលឿន

" ឯងទើបមកពីណា? " យុនហ្គី

" ទៅខាងក្រៅលំហែកាយ..មានការអ្វីឬ? " នាយតបទៅវិញធម្មតាទាំងដែលនាយទើបមកពីសាលាដែលនឹងទៅលួចមើលកូនប្រុសគេនឹង >< ពេលឃើញយុនហ្គីចេញឡានមកវិញជុងហ្គុកក៏ជិះមកវិញដែរឲ្យបានមកដល់ទាន់ប៉ុន្តែនៅយឺតជាងដដែរ ។

" ញាំបាយរួចនៅ? បើនៅមកញាំជាមួយគ្នាទៅ " ជុងហ្គុកងាកទៅមើលរួចក៏ងក់ក្បាលយល់ព្រមនឹងដើរទៅអង្គុយក្បែរគ្នាដើម្បីញាំអាហារមួយពេលជុំគ្នា ពួកគេញាំបណ្ដើរនិយាយគ្នារឿងនេះរឿងនោះបណ្ដើរកុំឲ្យបរិយាកាសស្ងាត់ខ្លាំងពេកនឹងណា

" មែនហើយ..រឿងនោះឯងគិតរួចនៅ? "

" អរ~រួចហើយ!! ខ្ញុំនឹងទៅសេអ៊ូលវិញចាំប្រាប់លោកផាកផង " ជុងហ្គុកគិតរួចហើយថានាយនឹងទៅជួយមើលការងាររបស់លោកផាកនៅកូរ៉េវិញទុកទីនេះឲ្យយុនហ្គីមើលចុះវាមិនជាមានបញ្ហាអ្វីនោះទេ ។

" នេះលោកចង់ទៅវិញហើយ? ចុះពួកខ្ញុំ " ជីមីន

" នៅទីនេះហើយចង់ទៅវិញធ្វើអី? " យុនហ្គីនិយាយឡើងទាំងទឹកមុខក្រញូវសួរនឹងចង់ទៅវិញដែរមែន? មិនបានទេនៅជាមួយគ្នានឹងហើយចង់ទុកនាយចោលឲ្យនៅម្នាក់ឯងម៉េចនឹងកើតអផ្សុកស្លាប់ហើយ

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now