PART 28 : មកយករបស់យើងវិញ!!!

2.8K 199 1
                                    

ម្ដាយនិងកូនដែលបែកគ្នាជាយូរទើបតែមកជុំគ្នាវិញមើលចុះទឹកមុខរបស់ពួកគេពិតជាសប្បាយរីករាយណាស់នៅក្នុងតុអាហារជុំគ្នាញាំអាហារជាមួយគ្នាខានបែបនេះយូរហើយពេលមកបែបនេះគឺក្ដីសុខខ្លាំងណាស់ ។ បន្ទាប់ពីការញាំអាហារពេលល្ងាចបានចប់សព្វគ្រប់អស់ហើយពួកគេក៏មកអង្គុយនិយាយលេងនៅបន្ទប់ទទួលភ្ញៀវនិយាយរឿងការងារផងនិយាយរឿងកន្លងហួសផងគឺច្រើនរឿងណាស់ ។

" ជុងហ្គុក..ពូចង់ពិភាក្សារឿងមួយ " លោកផាកនិយាយឡើងដោយសម្លឹងទៅជុងហ្គុកហើយក៏បានឲ្យកូនស្រីចេញទៅបន្ទប់មុនឃើញបែបនេះលោកស្រីចនក៏ងើបចេញទៅដូចគ្នាទុកឲ្យអ្នកទាំងពីរនៅនិយាយគ្នាដោយមិនចង់នៅរំខានការសន្ទនាមួយនេះ ។ ជុងហ្គុកក៏ងាកមកញញឹមដាក់លោកផាកវិញហើយចាំស្ដាប់អ្វីដែលគាត់ចង់និយាយជាមួយខ្លួន

" គឺចេះទេ..ពូចង់បានអ្នកមានសមត្ថភាពម្នាក់មកមើលការខុសត្រូវក្នុងក្រុមហ៊ុនក៏ដូចជាមើលថែកូនស្រីរបស់ពូហើយម្នាក់នោះគឺសមនឹងឯងណាស់តើឯងគិតយ៉ាងម៉េចចំពោះរឿងនេះ? " លោកផាកមិនចង់ទុកទៀតទេទើបយកវាមកនិយាយនិងបានដឹងពីចិត្តរបស់ជុងហ្គុកផងបើនាយយល់ព្រមគាត់ក៏សប្បាយចិត្តបើនាយមិនស្របតាមគាត់ក៏មិនថាអ្វីដែលគឺគាត់ស្របតាមការសម្រេចចិត្តរបស់ជុងហ្គុកមិនបង្ខំ

" ខ្ញុំយល់ពីអ្វីដែលពូចង់បានប៉ុន្តែខ្ញុំមិនអាចទទួលយកបានទេវាច្រើនសម្រាប់ខ្ញុំពេកហើយអ្វីដែលលោកពូជួយខ្ញុំកន្លងមកគឺលើសលប់ណាស់ខ្ញុំអាចមើលថែកូនស្រីរបស់ពូបានត្រឹមជាប្អូនស្រីមិនមែននាមជាអ្វីលើសនឹងបានឡើយសង្ឃឹមថាលោកពូនឹងយល់ផងចុះ..ណាមួយខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់រួចហើយអរគុណដែលទុកចិត្តខ្ញុំកន្លងមកប៉ុន្តែរឿងនេះខ្ញុំមិនអាចធ្វើបានទេ " នាយនិយាយរៀបរាប់ដោយការបដិសេធជាមួយនឹងរឿងមួយនេះនាយយល់ដែលលោកផាកចង់បានប៉ុន្តែវាមិនអាចឡើយទោះដឹងថាគាត់ចូលចិត្តនិងជួយខ្លួនមកច្រើនហើយក៏ដោយប៉ុន្តែការសម្រេចចិត្តរបស់នាយគឺនៅដដែរមិនអាចទទួលយកបាន ។ លោកផាកងក់ក្បាលទាំងញញឹមទទួលដឹងនិងស្របតាមគំនិតមួយនេះទោះគាត់ជាអ្នកមានគុណខ្លាំងលើនាយយ៉ាងណាក៏គាត់មិនអាចបង្ខំចិត្តមនុស្សដែលមិនចង់មកធ្វើរឿងដែលគាត់ចង់បាននោះដែរ ><

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now