PART 6 : ឯងគិតអ្វីលើយើងឬអត់?

3.2K 260 1
                                    

" យើងអាចគាំងដោយសារស្នាមថើបឯងបាន " នាយនិយាយក្នុងចិត្តដោយកំពុងតែភាំងនឹងការថើបរបស់ថេយ៍ហេតុអីទៅ? ចូលចិត្តធ្វើឲ្យបេះដូងនេះញាប់ញ័រ ម្លេះហាស៎? ដឹងហើយឬថានាយកំពុងលង់ស្រលាញ់ ហើយក៏មកធ្វើឲ្យនាយទ្រាំមិនបានចង់ឲ្យសុភាពបុរសដូចគេចេញជាប្រុសល្មោភមែនទេ ><
បន្ទាប់ពីជុងហ្គុកចេញទៅបាត់ថេយ៍ក៏បានទាញកន្សែងចូលទៅងូតទឹកបាត់ទៅទាំងអារម្មណ៏ច្របូកច្របល់អស់ហើយគេធ្វើក៏មិនយល់ពី ខ្លួនឯងដូចគ្នាដឹងត្រឹមថាអារម្មណ៏បញ្ជាមកបែបនេះ ។

ងាកមកមើលជុងហ្គុកវិញម្ដងតាំងពីត្រឡប់វិញគឺនៅដេកស្ញេញម្នាក់ឯងនៅឡើយទេយុនហ្គីអង្គុយឆ្ងល់មួយថ្ងៃហើយមិនដឹងជាកើតអ្វីទេមកដល់ក៏មិនបាននិយាយអ្វីទៀតសង្ស័យប្អូនម្នាក់នេះឆ្កួតទេដឹង? តែមិនគួរចឹងសោះឃើញព្រឹកមិញធម្មតាសោះដល់ពេលមកវិញក៏ស្ញេញជាប់មករហូត ។

" អាហ្គុក!! អាហ្គុកហា៎..អាចង្រៃហ្គុក " Yg

" បាទៗ..បងមានការអ្វីមែនទេ? " ស្លាប់ៗហើយហៅមួយថ្ងៃមិនឆ្លើយទេមិនដឹងថាព្រលឹងហោះទៅដល់ណាហើយទេសង្ស័យមានកូនអ្នកណាដាក់ ស្នេហ៏ទេដឹងបានឡើងឆ្កួតប្អូនគេអស់ ។ អារម្មណ៏មិននៅក្នុងខ្លួនទៀតអាការៈមិនល្អសោះ ><

" ឯងកើតឆ្កួត? ឬក៏មិនស្រួលខ្លួន? ប្រាប់យើងមកនឹងបានយកទៅពេទ្យ " យុនហ្គី

" បងៗ..ខ្ញុំមិនបានឈឺស្អីទេ!! ខ្ញុំធម្មតាទេ " ជុងហ្គុកប្រញាប់និយាយតបវិញនេះប្រុងគិតថាគេឈឺអ្វីទៅ បានចង់នាំគេទៅពេទ្យទាំងយប់បែបនេះ

" ហើយកើតស្អីរបស់ឯង? អង្គុយស្ញេញមួយថ្ងៃហើយណាយើងសួរក៏មិនព្រមឆ្លើយទៀត " យុនហ្គីមិនសួរមិនកើតមនុស្សចូលចិត្តចេះដឹងរឿងគេមកតាំងពីដើមហើយបើមិនបានដឹងចេះតែនៅមិនសុខក្នុងខ្លួន ហើយមកឃើញជុងហ្គុកស្ញេញៗចេះទៀតកាន់តែចង់ដឹងថែមទៀតហើយ ><

" ខ្ញុំត្រូវស្នេហ៏កូនប្រុសគេនឹងណាបង " និយាយហើយក៏ញញឹមស្ញេញទៀតហើយអារម្មណ៏ចេះតែហោះហើរដល់ថេយ៍រហូតដេកក៏នឹកអង្គុយក៏នឹក ញាំបាយក៏នឹកងូតទឹក៏នឹកៗគ្រប់ពេល

" មិនកើតទេ..ត្រូវទៅដោះស្នេហ៏ចេញមិនចឹងឯងឆ្កួតមិនខានយើងពិបាកស្លាប់ហើយ " យុនហ្គី

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now