PART 3 : គួរឲ្យចាប់អារម្មណ៏!!

3.8K 294 0
                                    

" និយាយចេញមកចង់ឲ្យអញដេកគុកម៉ង " YG និយាយហើយក៏ដាក់នាយមួយដៃចំក្បាលចេះមកនិយាយចឹងកើតបើមានអ្នកលឺអីគុកម៉ង ~,~ ចេះរកកន្លែងងាប់ឃើញអាប្អូនឆ្កួតនេះវើយ ។
JKសើចហើយក៏ឡើងទៅសម្អាតខ្លួនបាត់ទៅគេនិយាយលេងសោះក៏យកជាការដែរចំមែនហើយ គិតថានាយនេះជាមនុស្សបែបនឹងមែនទេ? គេឡើង សុភាពបុរស !!

< បន្ទប់គេង >

នាយបានសម្អាតរួចរាល់អស់ហើយក៏មកគេងនៅលើ គ្រែនិងយកសៀវភៅមកមើលខ្លះព្រោះថាស្អែកនេះ គ្រូប្រលងតេស្ដផងខ្លាចថាមិនចេះចប់មិនខានទេគេជាសិស្សពូកែផងខូចឈ្មោះអស់ហើយ ។ គេងមើល មេរៀនសុខៗក៏នឹកឃើញមុខថេយ៍ឡើងធ្វើឲ្យនាយ នៅមិនសុខសោះចង់ខលទៅលេងតែមិនហ៊ានខ្លាចថារំខានទាំងយប់តែចុងក្រោយនៅតែខលទៅដដែរ

< អាឡូ!! > សម្លេងអ្នកម្ខាងទៀតបាននិយាយមកធ្វើឲ្យនាយញញឹមស្ញេញចេញមកយ៉ាងមានក្ដីសុខពេល បានលឺសម្លេងសំនប់ចិត្តបែបនេះ ~,~

< អ្នកណានឹងខលមកមិននិយាយ? > ថេយ៍

" អរ..គឺខ្ញុំ!! ដែលជាមិត្តថ្មីរបស់ឯងនោះអី " នាយតបទៅវិញដោយសម្ដីផ្អែមបំផុតហើយនាយក៏មិនដែលប្រើវាទៅលើអ្នកណានោះទេថេយ៍ជា មនុស្សដំបូងហើយ ។

< គឺឯង? មានការអីមែនទេ >

" គឺខលទៅលេងធម្មតាទេ..ឯងនៅមិនទាន់គេងទៀតហេ៎ស " មាត់និយាយតែដៃវិញនៅស្ងៀមទេ របៀបថាគេអៀនខាងនោះអីចឹងទៅទាំងដែលមិនបាននិយាយអ្វីឲ្យអៀនផងគិតទៅខាងប្រុសយើងនេះចេះអៀនសាហាវជាងគេនោះទៀត ><

< គេងមិនលក់!! បានឯងខលមកបែបនេះក៏ល្អដែរ..យើងអរគុណសម្រាប់ថ្ងៃនេះដែលជូនយើងមក ផ្ទះបើគ្មានឯងទេយើងដើរចុកជើងស្លាប់ហើយ >

" មិនអីទេ!! ចុះហេតុអីបានឯងដើរក្រែងឯងជិះឡាន ជាមួយ...? " នាយនិយាយបានប៉ុន្នឹងថេយ៍ក៏កាត់មុន ដូចមិនចង់រំលឹកវាឡើងចឹង

< កុំនិយាយពីអាថោកទាបនឹងអី..នឹកឃើញពេលណា សែនក្ដៅចិត្តណាស់ >

" មែនហើយ..ឯងរៀនផ្នែកអីទៅ " នាយនៅមិនទាន់ ដឹងទើបសួរជាមិត្តនឹងគ្នាថេយ៍អាចនឹងប្រាប់គេហើយ មិនប្រកាន់ទេដឹងណ៎..

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now