PART 49 : ប្រពន្ធខ្លា/ប្ដីទន្សាយ

2.6K 134 0
                                    

បន្ទាប់ពីសម្រាកយកកម្លាំងនៅមន្ទីរពេទ្យបានជាច្រើនថ្ងៃនិងនៅឲ្យពេទ្យពិនិត្យសុខភាពក្មេងជាមួយនឹងការណែនាំជាច្រើនផងដែរដើម្បីអ្នកដែលជាឪពុកម្ដាយអាចមើលថែបានដោយងាយ ។ ថ្ងៃនេះគឺត្រូវនាំយកក្មេងតូចរបស់ថេហ្គុកត្រឡប់ទៅផ្ទះហើយក៏មានមិត្តៗរបស់គេទៅជាមួយដែរដើម្បីបានជួយរៀបចំគ្នា >< មកដល់ផ្ទះរបស់ថេហ្គុកពួកគេដាក់របស់ចុះចូលមកអង្គុយលេងនៅខាងក្នុងសម្លឹងមើលជុំវិញផ្ទះគឺស្អាតណាស់ផ្ទះមិនធំពេកមានផ្ទះបាយតូចល្មមមានជាន់ខាងលើមួយទៀតដែលមានបន្ទប់ពីរមួយបន្ទប់គឺទូលាយល្អណាស់ក៏មានការរៀបចំយ៉ាងស្អាតទៀតឃើញហើយកាន់តែចង់រស់នៅ ។

" ផ្ទះឯងស្អាតណាស់..បងយុនអូនចង់បានផ្ទះបែបនេះដែរមើលទៅគួរឲ្យចង់រស់នៅណាស់ " ជីមីនសម្លឹងមើលជុំវិញផ្ទះហើយក៏និយាយសរសើរទាំងទាមទារយុនហ្គីចង់ឲ្យទិញផ្ទះបែបនេះមួយដែរសម្រាប់នៅពីរនាក់ ។
នាយក៏គ្រាន់តែងក់ក្បាលព្រមតាមប៉ុន្តែមិនមែនមានន័យថានឹងទិញឲ្យក្នុងពេលឆាប់ៗនេះទេនៅជុំគ្រួសារល្អបំផុតហើយទៅចង់មកនៅបែកឪពុកធ្វើអីឆ្ងល់ដែរ ។

" ឯងនេះញិញក់សម្បើមណាស់ " ថេយ៉ុងនិយាយតាមការមើលឃើញមិត្តគេមួយនេះមិនធម្មតាទេកាលដំបូងៗយុនហ្គីនិងជីមីននេះគឺទុកគ្នាត្រឹមបងប្អូនទេដល់យូរៗទៅឡើងលើសបងប្អូនតែក៏មិនចម្លែកអីដែរមើលតែចរឹកជីមីនទៅបើយុនហ្គីមិនលង់ស្នេហ៏ទេចប់ហើយញិញក់ម្លឹងៗសូម្បីខ្ញុំនេះក៏លង់ដកចិត្តមិនរួចដែរ ><
និយាយគ្នាបានបន្តិចក៏ត្រូវបំបែកគ្នាសិនព្រោះត្រូវយកយ៉ុនជនកូនតូចទៅគេងបើនៅតែនិយាយគ្មានបានរៀបចំឲ្យគេងស្រួលបួលទេ ។

" កូនអូនស្អាតដូចអូនអញ្ចឹង " ថេយ៉ុងនិយាយទាំងសម្លឹងទៅយ៉ុនជនគិតហើយថាស្អាតដូចគេគ្មានមកដូចជុងហ្គុកស្អីទេ ។

" ស្អាតដូចអូនប៉ុន្តែបងមិនចង់ឲ្យកាចដូចអូនទេ " មែនហើយបើធំឡើងចរឹកឆ្នាស់ដូចនាយតូចនោះចប់ហើយប្រាកដជាព្រួតគ្នាធ្វើបាបនាយម្នាក់ឯងមិនខានទេកំពុងតែស្លូតៗផង ><

" ហេតុអ្វី? កាចនឹងហើយបានគ្មានអ្នកណាហ៊ានមកធ្វើបាបចង់ឲ្យកូនអូនទន់ខ្សោយមែនទេបងឯងអាក្រក់បំផុត " គ្រាន់តែមានចរឹកកាចមិនបានឬ? ចង់ឲ្យទន់ខ្សោយមែនវៃឥឡូវហើយកុំមកធ្វើឲ្យមួមៅឃើញគេស្លូតៗចង់ឲ្យខ្លាចូលខ្លួនមែនបានខ្ទប់ជញ្ជាំងឥឡូវហើយ ។
ជុងហ្គុកនេះឃើញតែមុខកាចៗនាយមិនហ៊ានតវ៉ាទៀតទេបានត្រឹមញញឹមទាំងមិនសមដាក់នាយតូចវិញដើម្បីឲ្យបានចិត្តត្រជាក់កុំក្ដៅពេកខឹងច្រើនណាស់ប្រពន្ធសម្លាញ់នេះ ><

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now