PART 47 : ជូតមាត់ឲ្យអូន!!!

2.2K 133 0
                                    

ក្រោយពីជួបនិយាយលេងជាមួយលោកស្រីគីមរួចហើយនិងបាននៅញាំអាហារមួយពេលជុំគ្នាយ៉ាងសប្បាយរីករាយហើយនោះក៏ដល់ពេលដែលត្រឡប់ទៅវិញហើយចេញពីភូមិគ្រឹះគីមថេយ៉ុងក៏សុំឲ្យជុងហ្គុកជូនគេនៅលេងលោកគីមផងនិងបានឲ្យគាត់ដឹងដូចគ្នាថានាយនៅរស់មិនបានស្លាប់ដូចគាត់គិតនោះទេជុងហ្គុកក៏យល់ព្រមមិនប្រកែកអ្វីឡើយឲ្យតែថេយ៍សប្បាយចិត្តទៅបានហើយ ។
ប្រើពេលវេលាមិនយូរប៉ុន្មានទេពួកគេក៏មកដល់បុស្ត៍ប៉ូលីសដូចបំណងនិងបាននិយាយជាមួយប៉ូលីសឲ្យជួយនាំលោកគីមមកជួបថេយ៉ុងផង >< នៅកន្លែងណាត់ជួបសួរសុខទុក្ខអ្នកទោសលោកគីមចេញមកទាំងទឹករាបស្មើប៉ុន្តែក៏រីករាយដែលកូនប្រុសមកលេងនិងចេះនឹកដល់គាត់នោះ ។

" ប៉ាសុខសប្បាយទេ? នៅទីនេះលំបាកសម្រាប់ប៉ាហើយ " ថេយ៉ុងនិយាយសួរនាំលោកគីមពេលគាត់ដើរមកអង្គុយទល់មុខចិត្តជាកូនក៏នឹកខ្លាំងមិនចង់ឃើញឪពុកនៅក្នុងកន្លែងឃុំឃាំងអញ្ចឹងទេប៉ុន្តែជួយមិនបានទេបើគាត់ធ្វើរឿងខុសខ្លួនឯងមានតែទទួលបានបែបនេះឲ្យសមនឹងទង្វើដែលបានធ្វើនិងឲ្យដឹងពីកំហុសរបស់ខ្លួនផង ។

" ប៉ាសុំទោសដែលធ្វើខុស..រឿងទាំងប៉ុន្មានប៉ាធ្វើក៏ព្រោះតែដើម្បីឯងចង់ឲ្យឯងល្អមានអនាគតជួបមនុស្សល្អក៏មិនបានគិតថាវាខុសធ្ងន់ថ្នាក់នេះដែរ " លោកគីមនិយាយទាំងអោនមុខចុះមិនដឹងយកមុខទៅទុកនៅឯណាទេខ្មាស់កូនខ្លាំងណាស់បើមានការគិតល្អជាងនេះប្រហែលមិនជាប់ឃុំបែបនេះទេក៏មកពីមហិចតារបស់គាត់ខ្លួនឯងនឹងហើយ ។

" ប៉ុន្តែវាហួសពេលហើយមនុស្សដែលធ្វើដាក់បានស្លាប់ហើយៗម្នាក់នោះគឺជាអ៊ុនវ៉ូមិនមែនជុងហ្គុកទេអ្នកស្លាប់ជាបងអ៊ុនវ៉ូ..ប៉ាធ្វើឲ្យមនុស្សដែលមិនដឹងអីត្រូវបានស្លាប់ប៉ាធ្វើនេះគឺដើម្បីខ្លួនឯងទៅវិញទេកូនធ្លាប់ប្រាប់ហើយមែនទេ? កូនមិនចង់បានអ្វីទេសុំត្រឹមក្ដីសុខនិងរស់នៅក្បែរមនុស្សដែលកូនស្រលាញ់ប៉ុន្តែប៉ាអត់ស្ដាប់ទេយល់តែខ្លួនឯង " លោកគីមស្ដាប់ហើយក៏យំចេញមកជាលើកដំបូងក្នុងជីវិតរបស់គាត់ទល់តែបានជួបរឿងបែបនេះទើបដឹងខ្លួនមនុស្សយើងបែបនេះមែន ~,~

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now