PART 39 : ប្ដីប្រដៅប្រពន្ធ?

2.5K 170 5
                                    

** ក្រាំង ** ទ្វាបន្ទប់ត្រូវរបើកឡើងដោយស្នាដៃរបស់ជុងហ្គុកៗចូលទៅចាប់ទាញអេឡិចចេញពីនាយតូចមួយទំហឹងនិងដាល់មួយដៃចំមាត់រួចហើយក៏ទាត់មួយជើងទៀតតាមកំហឹងរបស់នាយពេលនេះសឹងតែអាករសម្លាប់ចោលទេនាយវាយៗអេឡិចសឹងតែសន្លប់ទៅហើយរកតែគ្នាតដៃមិនទាន់ទេ ។ ឃើញបែបនេះអ៊ុនវ៉ូក៏ចូលទៅឃាត់យូណាក៏ចូលទៅទាញអាវមកបិទបាំងកាយរបស់ថេយ៉ុងនិងខំដាស់សតិមកវិញទៀតផងរហូតដល់នាយតូចស្វាងមកវិញ

" អាចង្រៃយ៏..ហ៊ានលូកលាន់របស់យើងផង..នាក៎ " និយាយហើយក៏លើកជើងទាត់ថែមទៀតក្ដៅចិត្តណាស់មកឃើញសភាពបែបនេះអ្នកណាមិនខឹងនាយក៏បានឃើញនាយតូចលើកដៃអោបតបវិញដូចគ្នាប៉ុន្តែក៏មិនបានខឹងឬក៏ស្អប់នោះទេគ្រាន់តែតូចចិត្តនិងខឹងទៅលើអេឡិចច្រើនជាង ។

" ជុង!!! មានរឿងអី? " ថេយ៉ុងក្រោយពីស្វាងមកគឺភាំងអស់ហើយក្នុងពេលនេះឃើញសភាពមិនល្អទើបស្រែកសួរនាយៗលឺក៏ឈប់និងសម្រួលអារម្មណ៏ទើបដើរទៅរកសំនប់ចិត្តទាញមកអោបណែនជាប់ទ្រូងក៏យំចេញមកដែរនាយសឹងតែមកជួយមិនទាន់ទៅហើយបើនៅតែបន្តិចទៀតថេយ៉ុងត្រូវអេឡិចលូកលាន់ខ្ទេចខ្ទីអស់ហើយ ។
ជុងហ្គុកដឹងរឿងនេះក៏ព្រោះតែយូណាប្រាប់គឺអ៊ុនវ៉ូខលទៅនាងព្រោះតែមិនស្គាល់លេខរបស់ជុងហ្គុកទើបខលទៅនាងជំនួសឲ្យជួយប្រាប់ >< ពួកគេមករកថេយ៍ឃើញក៏ព្រោះតែជុងហ្គុកបានភ្ជាប់ប្រព័ន្ធGPSទៅលើទូរស័ព្ទរបស់នាយតូចពេលមកដល់ទីតាំងដំបូងក៏ចូលមិនបានប៉ុន្តែយូណាជួយនិយាយចុះឡើងក៏អាចមករកបន្ទប់នេះឃើញ ( ឈប់ភ័យទៅអ្នកអានរបស់ខ្ញុំអើយ )

" អូនមានសុវតិ្ថភាពហើយ " នាយអោបកាយតូចជាប់និងពោលពាក្យនេះជាប់រហូតនាយក៏អង្អែលក្បាលរបស់ថេយ៍ថើរៗបើមានរឿងអីកើតឡើងទៅលើសំនប់ចិត្តរបស់គេនោះគេនឹងបន្ទោសខ្លួនឯងហើយ ។ បន្ទាប់មកទៀតពួកគេក៏នាំថេយ៉ុងចេញពីទីនេះដោយទុកឲ្យអេឡិចសន្លប់នៅក្នុងបន្ទប់នឹងម្នាក់ឯង >< ពួកគេមិនមាននាំនាយតូចទៅផ្ទះនោះទេគឺយកមកភូមិគ្រឹះផាកដោយសារតែថេយ៍មិនចង់ត្រឡប់ទៅវិញពេលនេះទេខ្លាចតែទៅហើយមានរឿងទៀតគេមិនចង់ទេវាហត់នឿយខ្លាំងណាស់ ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now