PART 24 : ព្រោះតែជាស្នេហ៏ដំបូង!!!

2.7K 193 0
                                    

ពេលវេលាកន្លងទៅលឿនណាស់ធ្មេចបើកៗសោះកន្លងផុតឡើង5ឆ្នាំបាត់ទៅហើយរយៈពេលកន្លងទៅនេះគឺមានរឿងច្រើនណាស់ទាំងសប្បាយទាំងឈឺចាប់លាយឡំគ្នាអស់ហើយ ។ បើនិយាយពីអ្នកជម្ងឺដែលធ្លាប់គេងនៅមន្ទីរពេទ្យនេះវិញច្រើនឆ្នាំមកនេះគឺនាយបានជាសះស្បើយអស់ហើយៗមានកម្លាំងក៏បានដឹងខ្លួនដូចគ្នាក៏មកពីការមើលថែរបស់យុនហ្គីនិងជីមីនដូចគ្នា >< ថែមទាំងពេលនេះដែលក៏បានចូលមកជួយមើលការងាររបស់ក្រុមហ៊ុនផាកទៀតផង ។ ប៉ុន្មានថ្ងៃមកនេះក្រុមហ៊ុនផាកនៅកាណាដាគឺមានការជឿនលឿនសម្បើមណាស់តាំងពីជុងហ្គុកចូលទៅជួយការលក់ចេញនិងប្រាក់ចំណេញគឺបានផលមកល្អទាំងអស់សំខាន់របស់ទាងនោះវាយលុកទីផ្សាខ្លាំងណាស់ឡើងលោកផាកពេញចិត្តនឹងសមត្ថភាពមួយនេះជាខ្លាំង ។

" បាទៗ..ចាំខ្ញុំនឹងនិយាយជាមួយជុងហ្គុកសិន " និយាយទូរស័ព្ទចប់យុនហ្គីចុចបិទហើយក៏ងើបចេញទៅរកប្អូនប្រុសសំនប់ចិត្តទាំងញញឹមពួកគេមានថ្ងៃនេះក៏ព្រោះតែគ្រួសារផាកជួយគ្រប់យ៉ាងសូម្បីតែការងារក៏ប្រគល់ឲ្យមើលដែរ ។
** តុក តុក ** យុនហ្គីគោះទ្វាបន្តិចដើម្បីឲ្យអ្នកខាងក្នុងលឺថាមានអ្នកមករកពេលអនុញ្ញាតហើយនាយក៏ចូលទៅខាងក្នុង ។

" បងយុន!!! មានការអ្វីមែនទេ? " នាយស្ទុះក្រោយឈរមកអង្គុយនិយាយគ្នានៅលើសាឡុងវិញម្ដងពួកគេមមាញឹកនឹងការងារណាស់មិនសូវបានមកជជែកគ្នាលេងដូចមុនៗនោះទេ ។

" លោកពូផាកនឹងណា..គាត់ចង់ឲ្យបងនិយាយជាមួយឯងរឿងទៅជួយការងាររបស់គាត់នៅសេអ៊ូលព្រោះថាគាត់ចាស់ហើយទើបត្រូវមនុស្សទៅកាន់កាប់ជំនួស " យុនហ្គីនិយាយរៀបរាប់តាមតែលោកផាកប្រាប់នាយក៏មិនអាចទៅកាន់កាប់បានដូចគ្នាព្រោះនាយត្រូវនៅមើលការងារនៅទីនេះនិយាយទៅរាល់ថ្ងៃនេះដូចជាអ្នកកាន់កាប់ម្នាក់ដែលទៅហើយ ។

" ខ្ញុំគិតមើលសិនព្រោះថាខ្ញុំមិនទាន់ចង់ទៅកូរ៉េវិញទេ ក៏មិនចង់ទៅចោលបងដែរ " ជុងហ្គុក

" មិនអីទេគិតសិនចុះ..បើគិតរួចហើយប្រាប់បងផងនៅទីនេះបងអាចនៅបានឯងមិនបាច់បារម្ភទេណាមួយបងទៅចោលជីមីនអត់បានទេព្រោះគេរៀនជិតចប់ហើយ " នាយនិយាយនេះក៏មិនចង់ឲ្យជុងហ្គុក ខ្វល់ពីរឿងនៅទីនេះច្រើននិងរឿងដែលកន្លងហួសនោះបំភ្លេចចោលក៏ល្អដែរ ។ យុនហ្គីឥឡូវនេះដូចជាអាណាព្យាបាលរបស់ជីមីនចឹងលោកផាកនេះណា ផ្ដាំមករហូតថាឲ្យនៅមើលថែកូនគាត់ផងទើបមិនដាច់ចិត្តទៅចោលនឹងណា ><

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now