~ ~
ចូលមកដល់ត្រឹមមាត់ទ្វារផ្ទះ, Jungkook ក៏ឮសំលេងជជែកគ្នាសសៀរៗពីខាងក្នុងមក ជាក់ស្តែងនាយមិនមែនត្រូវចូលផ្ទះនៅថ្មើរណេះទេ ព្រោះតាមការណាត់នាយត្រូវចូលផ្ទះមុនពេលល្ងាចដើម្បីញុំាបាយជុំគ្នាជាមួយគ្រួសារនិងស្វាគមន៍សាមាជិកថ្មីគឺ បងប្រុសដែលបានបាត់ខ្លួនទៅអស់ម្ភៃឆ្នាំជាងរបស់នាយ, តែយ៉ាងណា Jungkook ក៏នៅតែជ្រើសរើសណាត់ជួបជាមួយ Tae ដដែរព្រោះរាងតូចជាមនុស្សសំខាន់ ណាមួយនាយប្រើហេតុផលមួយនេះដើម្បីគេចមុខពីបងប្រុសដែលនាយមិនស្គាល់សូម្បីតែឈ្មោះនោះផង។
ពេលម៉ាក់របស់នាយនិយាយប្រាប់រឿងហ្នឹងពីដំបូង Jungkook ខឹងច្រឡោតតោតទោង ប្រាកដណាស់ថាកំលោះឈាមរាវដូចជាគេមានចរឹតឆេវឆាវ មិនសូវចេះទប់កំហឹង ត្រូវបញ្ចេញគឺបញ្ចេញមិនខ្លាចអ្នកណា ម្យ៉ាងអ្នកគ្រប់គ្នានៅក្នុងផ្ទះនេះក៏បានដឹងយ៉ាងច្បាស់ Jungkook ធំធាត់ឡើងមកតែឯង មួយមាត់យ៉ាងខ្លីនាយគឺជាកូនទោល, ដូចច្នេះ កាលដែលធំពេញកំលោះអាយុម្ភៃទៅហើយសុខៗក៏ត្រូវបានម្តាយមកបង្ហើបប្រាប់ថាខ្លួនមានបងប្រុសនោះ តើឲគេធ្វើចិត្តទទួលបានយ៉ាងមិចនឹងកើតទៅ ម្យ៉ាង កុំថាឡើយរស់នៅជាមួយមនុស្សប្លែកមុខ សូម្បីតែទៅរាក់ទាក់និយាយស្តីក៏នាយគ្មានអារម្មណ៍ធ្វើផង។ Jungkook ជាមនុស្សឯករាជ ទើបមិនសូវចុះសម្រុះជាមួយអ្នកដទៃដែលគេមិនស្គាល់។ គ្រានោះ ម៉ាក់របស់នាយគ្រាន់តែប្រាប់ដាច់ក្បាលដាច់កន្ទុយថា បងប្រុសរបស់នាយបានបាត់ទៅអស់រយៈពេល22ឆ្នាំ តែមិនបានិយាយប្រាប់ពីពត៌មានលំអិត, Jungkook ដឹងត្រឹមថា គេជាបងប្រុសរបស់នាយ ប៉ុណ្ណឹងគឺចប់។
មកដល់ក្នុងផ្ទះ នាយឃើញស្រមោលរាងក្រាស់អង្គុយបែរខ្នង ច្បាស់ណាស់ម្នាក់នោះគឺជាបងប្រុសរបស់នាយនឹងហើយ តែដឹងស្រាប់រាជបុត្រស្រស់សង្ហារកំពុងតែចាញ់ស្នេហ៍ទេពធីតាផងនោះ គ្មានពេលឯងណាទៅរាក់ទាក់គេនោះទេ ទើប Jungkook ដើរហួសបន្ទប់ទទួលភ្ញៀវគិតថានឹងឡើទៅបន្ទប់ខ្លួន តែក៏ត្រូវសំលេងម្តាយស្រែកកាត់វឹប៖
«Jungkook ឈប់សិនកូន»
អ្នកជាម្តាយស្រែកហៅដោយសំលេងស្រទន់នាយកំលោះថ្មិចភ្នែកហើយដកដង្ហើមធំ ស្តាយណាស់ដែលនៅសាលាមានតែថ្នាក់បង្រៀនតៃខ្វាន់ដូ តែបើមានថ្នាក់បង្រៀនវិជ្ជាបំបាំងកាយវិញនោះនាយនឹងទៅចុះឈ្មោះរៀនភ្លាមៗ ដើម្បីកុំឲមកហត់កម្លាំងរត់គេចគ្រប់ពេលបែបនេះ។
ភ្លាមៗនោះ ដៃត្រជាក់ល្ហឹមលូកមកចាប់កំភួនដៃរបស់ Jungkook ហើយទាញនាយឲបែរក្រោយ៖
«កូនចង់ទៅណា មិនជួបបងសិនទេហ្អី?»
លោកស្រី Jeon នៅតែរក្សាសំលេងស្រទន់មកកាន់កូនប្រុសដដែរ តែសូមបញ្ជាក់ឲច្បាស់ Jeon Jungkook ពេលនេះប្រែរទៅជាមនុស្សគថ្លង់ពេលដែលបានជួបមុខអ្នកជាបងប្រុសផ្ទាល់ សម្តីរបស់លោកស្រីមិនបានធ្វើដំណើរទៅកាន់សោតវិញ្ញាណរបស់នាយឡើយ, រីឯកែវភ្នែកដ៏រឹងកំព្រឹសរបស់នាយវិញបាច់តម្រង់ទៅរកកំលោះកូនកាត់បារាំងដែលកំពុងឈរចំពោះមុខ, ដៃក៏ចាប់រឹតបណ្តឹងក្តាប់ចូលគ្នាយ៉ាងណែនសឹងតែផុសសសៃរចេញមក។
YOU ARE READING
គូរដណ្តឹងគូរសត្រូវ
Fanfictionនៅមិននៅម៉ោត្រូវចាប់រៀបការជាមួយសត្រូវតាំងពីនាយ តើឲ Kim Taehyung ទទួលយកបានយ៉ាងមិចទៅ? ទាំងពាល ទាំងក្អេងក្អាង តណ្ហាក្រាស់ មហាចោរព្រាននារី ថែមទាំងញែមិនរើសមុខដូចជា Jeon jungkook នេះហេ៎? !!ជួយមិនបាន!! 🥀 ម៉ាក់! កុំប្រាប់ថា..អាមុខព្រានហ្នឹងជាគូរដណ្តឹងខ្ញ...