ភាគ 41: ហួងហែងក៏ព្រោះតែស្លាញ់នឹងហើយក្មេងល្ងង់

2.5K 226 6
                                    

~ ~

Ryo's POV:

តាំងពីចេញពីភូមិមក អាម្នាក់នោះតែងតែសរសៀរចូលទៅចិត្ត Ji រហូត។ និយាយស្តីញញឹមញញែម ផ្អែមល្ហែមដាក់គ្នាមើលរំលងក្បាលខ្ញុំ ប្រហែលជាពួកគេចាត់ទុកអាRyoនេះជាខ្យល់ហើយមើលទៅ។ រឿងដែលថាមិនអើពើនឹងខ្ញុំនេះមិនសូវខឹងទេ កាលដែលខឹងនោះគឺពេលដែលនិយាយគ្នាស្និតស្នាលលើសពីអ្នកស្គាល់គ្នាធម្មតាទៅទៀត។ ពេលដែលខ្ញុំសាកយកមកគិត វាធ្វើឲទ្រូងខាងឆ្វេងឈឺស្កាបទាំងមិនដឹងខ្លួន។ សម្លឹងមើល Yonji ស្និតស្នាលជាមួយអ្នកផ្សេងជាងខ្ញុំ វាហាក់បីដូចជាត្រូវនរណាម្នាក់មកចាប់ហែកបេះដូងជាពីរចឹង។ តាំងពីធំដឹងក្តីមក ខ្ញុំមិនដែលគិតថានឹងអាចលង់ស្រលាញ់នរណាម្នាក់នៅថ្ងៃណាមួយទេ។ ច្បាស់ណាស់ថា ធ្លាប់បានចាក់សោរការពារបេះដូងខ្លួនឯងមិនឲស្រលាញ់អ្នកណារួចហើយ។ តែហេតុអី Ji នៅតែអាចយកវាបានទាំងដែលគេមិនចាំបាច់ហត់នឿយធ្វើអីសោះនោះ? អ្វីដែលដឹងហើយនៅតែឈឺនោះគឺ គេមិនមានខ្ញុំក្នុងចិត្ត។ ហេតុអីស្នេហាមនុស្សយើងពិបាកយល់យ៉ាងនេះ? មានជួបហើយក៏មានបែក មានការឈឺចាប់ហើយក៏មានសេចក្តីសុខលាយលំគ្នា។ គ្រាន់តែស្រលាញ់មនុស្សម្នាក់ដែលមិនបានយល់ពីចិត្តយើងវាពិបាកដល់កម្រិតនេះមែនទេ? ខ្ញុំដឹងថាមកពីចរិតឈាមត្រជាក់របស់ខ្ញុំដែលតែងតែព្រងើយកន្តើយ សោះគគ្រោះដាក់គេ ទើបបានជាគេមិនដែលមើលឃើញពីអារម្មណ៍ពិតរបស់ខ្ញុំ។ ប៉ុន្តែវាពិបាកខ្លាំងណាស់ដឹងទេ សម្រាប់អ្នកដែលទើបតែមានស្នេហាជាលើកដំបូងដូចជាខ្ញុំ...កត្តាចម្បងនោះគឺខ្ញុំមិនសូវចេះនិយាយផ្អែម បន្ទាប់ពីនេះគឺឆាវឆាវ ហើយនៅមិនពូកែញ៉ែដូចអាKookទៀត ហើយក៏មិនដឹងថាត្រូវធ្វើយ៉ាងមិចដើម្បីឲ Ji មកនៅក្បែរខ្លួនក្នុងនាមខ្ញុំជាម្ចាស់ពេញសិទ្ធរបស់គេដែរ...។

« អ្នកទាំងពីរដើរទៅខាងមុខបន្តិច នឹងអាចហៅតាក់សុីត្រឡប់ទៅវិញបាន » ម្សៀរនោះនិយាយហើយក៏បែរមកញញឹមដាក់ Ji។ ឆ្ងល់ណាស់ទីនេះមានមនុស្សពីរនាក់ ហេតុអីគេបែរជាឈ្មុលទៅនិយាយតែជាមួយ Ji ទោះក្រឡេកមកឃើញខ្ញុំសម្លក់គេយ៉ាងណា ក៏មិនញញើតអីបន្តិច ផ្ទុយទៅវិញគេមានតែផ្កើនចូលទៅជិត Ji កាន់តែកៀក។ ម្រៀរនេះមិនក្រែងចិត្តខ្ញុំអីបន្តិច បើកុំតែគិតថាគេមានគុណស្រ័យជួយនាំផ្លូវមកវិញ កុំអីម្សៀរមុខចុចម្នាក់នេះច្បាស់ជាសុីបាតដៃគ្មានស្រមោលរបស់អាRyoមិនខាន! មើលទៅប្រហែលជាអាម្នាក់ Jaeស្អីគេនេះលែងចង់បានជីវិតត្រឡប់ទៅភូមិវិញហើយទេដឹង?

គូរដណ្តឹងគូរសត្រូវOnde histórias criam vida. Descubra agora