ភាគ 38: ស្នាមញញឹមអ្នកជំងឺ

2.7K 218 21
                                    

មន្ទីរពេទ្យ ~ ~

Taehyung បើទ្វារចុះពីឡាន ទាំងក្នុងដៃកំពុងយួរកន្រ្តកផ្លែឈើ និងភេសជ្ចៈមួយចំនួន។ ក្រោយពីបានឮដំណឹងតាំងពីយប់មកថា Jungkook បានជួបឱបទវហេតុសន្លប់បាត់បង់ស្មារតី Taehyung មានអារម្មណ៍ថានៅមិនសុខ ក្នុងចិត្តប្រែជាអន្ទះសារចង់ឲតែដល់ថ្ងៃរះ នឹងអាលឆាប់បានទៅមើលគេ។ រាងរៅតូចមួយក្តាប់ បោះជំហ៊ានញាប់ៗ ឆ្ពោះទៅកាន់បន្ទប់ VIP ដែលមានរូបរាងរបស់លោកស្រី Jeon កំពុងអង្គុយទន្ទឹងរងចាំវត្តមានរបស់គេជាស្រេច...។

« ជម្រាបសួរអ្នកមីង » Taehyung ឱនគោរពលោកស្រីបន្តិច មុនឹងត្រូវលោកស្រីទាញដៃឲទៅអង្គុយចុះក្បែរគាត់
« មិនបាច់គួរសម្យទេ កូនមកតែម្នាក់ឯងទេហ្អេ៎? ចុះឯណា Taehee? » លោកស្រី Jeon សួរទៅកាន់អានាគតកូនប្រសារ ទាំងទឹកមុខញញឹមញញែម។
« ម៉ាក់រវល់ ទើបគាត់ឲខ្ញុំមកមុន...Jungkook គេយ៉ាងមិចហើយ ? »
« គេមិនអីទេ...លោកគ្រូពេទ្យប្រាប់ថា គ្រាន់តែរបួសសើរស្បែកនៅត្រង់ថ្ងាស សំណាងហើយដែលមិនប៉ះទង្គិចដល់ប្រព័ន្ធប្រសាទ ឬអវយវៈផ្សេងៗ »
« គេដឹងខ្លួនហើយមែនទេអ្នកមីង ? »
« ហៅអ្នកម៉ាក់បានប្រាប់ ! » លោកស្រី Jeon ធ្វើមុខកំសត់ ព្រោះអន់ចិត្តនឹងអានាគតកូនប្រសារមិនហៅខ្លួនថាអ្នកម៉ាក់។ ចំណែក Tae ឃើញឬកពារលោកស្រីបែបនេះក៏អត់មិនបាននឹងអស់សំណើច មើលទៅលោកស្រី Jeon ហើយនឹងម៉ាក់គេជាមិត្តនឹងគ្នាមិនខុសទេ ព្រោះមានចរឹតស្រដៀងគ្នានោះអី ក្នុងកាលៈទេសៈបែបនេះ គាត់នៅតែអាចកំប្លែងលេងបានទៀត។ មិនដឹងជាពេលណា លោកស្រីចាប់ផ្តើមហៅ Taehyung ថាកូនពេញៗមាត់ ធ្វើឲគេស្តាប់ទៅរៀងទិសទាល់បន្តិច ព្រោះពីមុនមកមិនដែលមានអ្នកណាហៅគេថាកូនក្រៅតែពីម៉ាក់របស់គេនោះទេ។
« អ-អ្នកម៉ាក់ »
« ចឹងទើបល្អ...ម៉ាក់ថាកូនចូលទៅមើលគេតែម្តងទៅ ចាំម៉ាក់ទៅរកអីឲញុំាសិន »
« បាទម៉ាក់ ! » បន្ទាប់មកលោកស្រី Jeon ក្រោកដើរទៅជណ្តើរយន្តបាត់។

Taehyung ប្រើដៃទន់ស្រឡូន មួលគន្លឹះទ្វារថ្នមៗ ព្រោះខ្លាចភ្ញាក់ដល់អ្នកជំងឺ តែមានអីពេលដែលគេបើកទ្វារចូលទៅដល់ Jungkook ដឹងខ្លួនល្មម។
« ចាំខ្ញុំទៅហៅ-...» រាងតូចរត់ឆ្លេឆ្លារៀបនឹងហៅគ្រូពេទ្យឲមកពិនិត្យមើលអាការៈគេ តែអ្នកកំលោះប្រញាប់ឃាត់។
« មិនបាច់ទេ» ឮរាងក្រាស់បន្លឺឡើងដូចច្នេះ Taehyung ក៏មានអារម្មណ៍រអៀសចិត្ត គិតថាខ្លួនកំពុងរំខានអ្នកកំពុងឈឺ។ Jungkook ខិតទៅម្ខាង ហើយទះពូកតិចៗ ដើម្បីឲTaeទៅអង្គុយទីនោះ
« ឲលឿនឡើងម៉ោ » រាងក្រាស់ហៅគេម្តងទៀតដោយស្នាមញញឹមទន់ភ្លន់ ជាស្នាមញញឹមដែលគេមានឲរាងតូចជាលើកដំបូង។ Tae ហាក់ភ្ញាក់នឹងកាយវិការអ្នកកំលោះ ម៉ាក់របស់គេប្រាប់ថា គេមិនបានប៉ះទង្គិចអីធ្ងន់ធ្ងរ ចុះហេតុអីពេលនេះគេប្រែពីមនុស្សចរឹតពាល ក្អេងក្អាង ព្រាននារី មកជាទន់ភ្លន់ដូចមនុស្សថ្មីស្រឡាងបែបនេះ?
« លោកកើតអីធ្ងន់ធ្ងរឬអត់ ? » Taehyung អង្គុយចុះនៅកន្លែងដែលរាងក្រាស់ប្រាប់អម្បាញ់មិញ ហើយសួរគេពីសំណួរដដែលដើម្បីបញ្ជាក់ឲច្បាស់ ព្រោះកាយវិការ ឬកពាររបស់គេប្លែកខ្លាំងគួរឲកត់សម្គាល់
« ចេះបារម្មណ៍ពីខ្ញុំដែរហ្អី? » ទៀតហើយ! Taehyung ចាប់បានចំណុចប្លែកទៀតហើយ រាល់លើកឲតែជួបមុខគ្នាមានតែពាក្យយើងហើយនិងឯង តែលើកនេះគេបែរជានិយាយពាក្យថា ខ្ញុំ ជាមួយគេ។ Tae គិតថា ឮពាក្យនេះចេញពីមាត់គេស្តាប់ទៅពិរោះណាស់។
« ខ្ញុំថា...លោកច្បាស់ជាប៉ះទង្គិចត្រូវក្បាលមិនខានទេ ចាំខ្ញុំទៅហៅពេទ្យឲ » Tae រៀបនឹងក្រោកឡើងតែត្រូវដៃធំក្រាស់ទាញឲមកវិញ ធ្វើឲគេច្រមិលដួលលើទ្រូងហាប់ណែបរបស់អ្នកកំលោះ។
« លោកចង់ធ្វើស្អី លែងខ្ញុំ ! »
« អត់ទេ...ហេតុអីក៏គិតថាខ្ញុំរបួសក្បាល ខ្ញុំប្លែកត្រង់ណាមែនទេ ? » Jungkook សួររាតូចទាំងញញឹម បញ្ចេញធ្មេញទន្សាយ គេមិនដឹងថាស្នាមញញឹមមួយនេះកំពុងតែខាបយកទាំងបេះដូងទាំងប្រលឹងរបស់ Tae នោះទេ។ តាមពិត Jungkook ស្រមៃទុកប្រត្តិកម្មរបស់គេរួចជាស្រេចហើយ ប្រសិនបើគេប្រែជាទន់ភ្លន់មួយរំពេចនោះ។ គិតៗទៅ ពេលនេះក៏ល្មមដល់ពេលហើយដែលគេយល់ព្រមទទួលស្គាល់ការពិតថា គេស្រលាញ់ក្មេងពូកែរជេរម្នាក់នេះ គេលង់ស្រលាញ់នឹងKim Taehyung ហើយក៏ចាប់ផ្តើមប្លាស់ប្តូរចិត្តគំនិតដោយសារតែ Kim Taehyung តែម្នាក់គត់ដែរ។ Jungkookក៏ដឹងថា បើសិនជាគេប្រាប់ Taehyung ថាគេស្លាញ់នៅពេលនេះ Tae ច្បាស់ជាមិនជឿនិងគិតថាគេកំពុងលឹងសើចហើយ ដូចច្នេះគេត្រូវធ្វើទេសបេះដូងរបស់ Tae ដូចគ្នាថាគេមានចិត្តស្រលាញ់ខ្លួនបន្តិច ឬក៏អត់។
« សួរមែនណា៎...ហេតុអីក៏មិនឆ្លើយ ? » អ្នកំលោះឱនមុខចុះ ទៅមើលមុខក្រហមង៉ាំងរបស់ Tae
« គឺ...ប្លែក ! ព្រោះរាល់ដងលោកមិនដែល ញញឹម ឬនិយាយពាក្យខ្ញុំនោះទេ រឹតតែ... » Tae បង្អាក់សម្តីបន្តិច ព្រោះអៀនពេកទើបហាមាត់និយាយបន្តមិនកើត។ គេមិនដឹងថា ពេលនេះមានរឿងអី្វកើតឡើងទេ ដឹងត្រឹមថា បេះដូងគេលោតខ្លាំងណាស់ លោតព្រោះតែស្នាមញញឹមនិងភាពកក់ក្តៅដែលអ្នកកំលោះផ្តល់ឲគេ។
« រឹតតែអី ? »
« លោកទៅធ្វើស្អីបានជាធ្លាក់ខ្លួនដល់ថ្នាក់នេះ ? » Taehyung រហ័សប្តូររឿង ហើយក្រោកចេញពីរង្វង់ដៃរាងក្រាស់មកអង្គុយកន្លែងដើមវិញ។ បើឲនៅបែបនោះទៀតគេច្បាស់ជាដកដង្ហើមមិនរួច ហើយអ្នកខាងណោះច្បាស់ជាបានឮសំឡេងបេះដូងគេលោតញាប់ស្អេកដូចកង្ហាលវិលមិនខានទេ។

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now