*ហក៎េណះយកមួយភាគទៀតទៅ😂ថ្ងៃនេះ admin ទំនេរ...ប៉ុន្តែឈុតឆាកភាគនេះមិនដឹងថាយ៉ាងណាយ៉ាងណៃទេ បើយ៉ាងមិចយ៉ាងម៉ាប្រាប់ផងនប់ចិត្ត😪🤧*
បន្ត៚
« Mirae-ah!! បងមកវិញហើយ! » Dylen បិទទ្វាររួចរាល់ហើយ ក៏ដើរមកដាក់អីវ៉ាន់លើតុបាយ។ អ្នកកំលោះដោះអ៊ាវក្រៅចេញ សល់តែអ៊ាវយឺតរឹបពណ៌សធ្វើឲមើលធ្លុះឃើញសាច់ដុំទ្រូងហាប់ណែន។ នាយច្រូកសក់ទៅក្រោយ មុននឹងចាប់ផ្តើមប្លែកចិត្តពេលដែលមិនឮសំឡេងប្អូនស្រីគេចេញមកស្វាគមន៍ដូចរាល់ដង។
« Mirae? ...Jimin? » ស្ងាត់ ។ គេហៅយ៉ាងណាក៏មិនឮម្ចាស់ឈ្មោះទាំងពីរឆ្លើយតប។ Dylen រហ័សដើរមកបើកបន្ទប់គេមើល ក្រែងលោឃើញស្រមោលពីរនាក់នោះ តែពេលចូកមកដល់ក្នុងបន្ទប់ក៏ទទេរស្អាត។ មួយសន្ទុះ នាយកំលោះស្រាប់តែឮសំឡេងសើចកក្អឹកព្រមទាំងជជែកគ្នាចេញមកពីបន្ទប់ទឹក គេក៏សាកដើរទៅមើល...« ហិហិ...បង Mochi ចេះក្រងសក់ទេ? »
« ចេះតើ ពេល Mirae ងូតទឹកហើយចាំបងក្រងសក់អោយ ល្អទេ? »
« អូខេ !! ប៉ុន្តែជាដំបូងនេះនែ...!! » Mirae ស្រាប់តែបង្វែរទឹកផ្កាឈូកតម្រង់ទៅ Jimin ធ្វើឲខោអ៊ាវដែលគេពាក់ទទឹកជោគអស់។ រាងតូចក៏រហ័សទាញបង្វែរទៅនាងតូចវិញ។ អ្នកទាំងពីរក៏បន្តទាញប្រតាយប្រតប់ទៅវិញទៅមកអមដោយសំឡេងសើចក្អះក្អាយលាន់ពេញផ្ទៃបន្ទប់ទាំងមូល។ អ្នកទាំងពីរលង់នឹងការសប្បាយរហូតមិនដឹងថាមានវត្តមានរបស់កំលោះរាងក្រាស់កំពុងឈរឱបដៃមើលពួកគេមិនដឹងជាអស់ប៉ុន្មាននាទីទៅហើយទេ។Mirae ជាអ្នកដែលក្រឡេកទៅឃើញបងគេមុន។ នាងតូចក៏ប្រញាប់ទាញកន្សែងមករុំខ្លួនគេហើយនិង Jimin ដែលមានតែអ៊ាវសសាច់ស្តើងវែងត្រឹមភ្លៅជាមួយនិងខោខ្លីរបស់ Dylen ប៉ុណ្ណោះ។ ព្រោះចង្កេះគេមួយក្តាប់មិចនឹងអាចស្លៀកខោនាយកំលោះត្រូវទៅ? ពេលដែលឃើញ Mirae យកកន្សែងមករុំខ្លួនគេនឹងនាងតូចដូចច្នោះ Jimin ចងចិញ្ចើមឆ្ងល់មុននឹងងាកទៅរកមាត់ទ្វារ ហើយក៏ឃើញថារាងក្រាស់កំពុងឈរឱបដៃមើលសម្មភាពរបស់ពួកគេទាំងអស់សំណើច។
« ហូយ៎! មនុស្សប្រុសលួចមើលមនុស្សស្រីងូតទឹក មិនល្អទេណា៎បងប្រុស!! » Mirae ធ្វើមាត់ស្រួចដាក់បងគេខណៈចិញ្ចើមនាងតូចក៏ប្រែជារួញចូលគ្នា មើលទៅគួរឲស្លាញ់ខ្លាំងណាស់។ នាងតូចប្រញាប់ដើរមកបាំងខ្លួន Jimin ធ្វើដូចជាគេនឹងជាស្រីក្រមុំកំពុងចងពុងងូតទឹកក្បែរដងស្ទឹងទន្លេហើយត្រូវកំលោះៗក្នុងភូមិលួចមើលគេងូតទឹកចឹង។
« ឯងធ្វើស្អីនឹង Mirae? បង Mochi របស់ឯងជាកំលោះ មិនមែនជាក្រមុំព្រហ្មចារីឯណា៎ ចាំបាច់ខ្មាស់អៀនអី? ម្យ៉ាងទៀតមិនបាច់លាក់បាំងអីទេព្រោះបងឃើញហួសពីឃើញហើយ » Dylen បន្លឺឡើងទាំងញញឹមស្រស់ ខណៈភ្នែកដៀងមើលរាងតូចដែលកំពុងតែខាំមាត់សម្លក់គេ។ បើកុំតែ Mirae នៅទីនេះទេ កុំអីគេនឹងជំទាលដាក់ដាកនាយមិនបង្អន់ដៃឡើយ។
« ឃើញហួសពីឃើញ? តើវាមានន័យថាមិចទៅបងប្រុស ?? » នាងតូចផ្អៀង.កសួរបងគេវិញ ខណ: Jimin ក្តៅថ្ពាល់មិនស្ទើរ។ មុខគេចាប់ផ្តើមឡើងក្រហមដូចផ្លៃឈើរី។ Jimin មិននឹកស្មានថា មនុស្សប្រុសដៃដល់ម្នាក់នេះហ៊ាននិយាយពាក្យមិនល្អនៅនឹងមុខប្អូនស្រីគេសោះ។ Mirae ជាក្មេងឆ្លាត បើនាងឆាប់ចេះតាមពាក្យអាក្រក់ៗពីបងរបស់នាងនោះ ច្បាស់ជាមិនល្អទេ។ រាងតូចគិតហើយ ក៏ប្រញាប់ងាកទៅរក Mirae
« បងមានការនិយាយជាមួយបងប្រុសឯងមួយភ្លែត Mirae នៅទីនេះលាងខ្លួនឲស្អាតហើយចាំហៅបងមកក្រងសក់អោយ យល់ព្រមទេ? »
« អូខេ! ទទួលបញ្ជារ !! » ឮ Jimin ប្រាប់គេដូចច្នោះហើយនាងតូចប្រញាប់ងូតទឹកលាងខ្លួន។
CZYTASZ
គូរដណ្តឹងគូរសត្រូវ
Fanfictionនៅមិននៅម៉ោត្រូវចាប់រៀបការជាមួយសត្រូវតាំងពីនាយ តើឲ Kim Taehyung ទទួលយកបានយ៉ាងមិចទៅ? ទាំងពាល ទាំងក្អេងក្អាង តណ្ហាក្រាស់ មហាចោរព្រាននារី ថែមទាំងញែមិនរើសមុខដូចជា Jeon jungkook នេះហេ៎? !!ជួយមិនបាន!! 🥀 ម៉ាក់! កុំប្រាប់ថា..អាមុខព្រានហ្នឹងជាគូរដណ្តឹងខ្ញ...