៚៚
« មិចក៏យូរខ្លាំងម្លេះ! »
កំលោះមុខដែកឈរទ្រាំទ្រែងនៅនឹងមុខខ្លោងទ្វារសម្រាប់អ្នកដំណើរចាកចេញពីយន្តហោះ។ ដៃម្ខាងច្រត់ចង្កេះ ដៃម្ខាងជ្រោកសក់ទៅក្រោយ ទាំងកំហឹងពេញខ្លួន។ បើមិនអោយគេខឹងទើបចម្លែក ប្រាប់ថាមកដល់ពេលល្ងាច គេខំមកចាំតាំងពីរសៀលអីឡូវមេឃជិតយប់ទៅហើយ នៅមិនទាន់ឃើញស្រមោលអ្នកណាម្នាក់ផង ហត់ក៏ៗហត់ ឃ្លានក៏ឃ្លាន ណាមួយត្រូវអស់កម្លាំងចំណាយពេលចាំមនុស្សមិនស្គាល់មុខ រឿងបែបនេះទោះRyoម៊ួរម៉ៅក្តៅក្រហ៊ាយក៏គេមិនខុសដែរ។Ryo អស់ការអត់ធ្មត់ ទ្រាំលេងបាន រាងកាយក្រាស់រៀបនឹងដើរចេញពីកន្លែងរងចាំ តែត្រូវសម្លេងមួយមិនប្រហែលស្រែកមកឃាត់
« អត់ទោស បងឈ្មោះRyoមែនទេ? » សម្លេងតូចស្រួចស្រេសបន្លឺឡើងនៅក្រោយខ្នងគេ។Ryoបែរខ្នងទៅទាំងធ្វើមុខខ៉ូវ ។ ក្រោយពីបានឃើញមុខមាត់របស់ម្ចាស់ឈ្មោះYonjiភ្លាម អ្នកកំលោះមុខក្រម៉ូវបេះដូងដែកប្រែមកជាភ្លឹកមួយរំពេច ដងខ្លួនប្រែជារឹងឆ្កឹងហាក់ដូចមនុស្សគ្មានវិញ្ញាណ។ អ្នកទាំងពីរមិនបញ្ចេញសូម្បីតតែវិចារណ៍មួយម៉ាត់ ព្រោះខណៈពេលនេះពួកគេរវល់តែសម្លឹងមុខគ្នាទៅវិញទៅមក។ Ryo សម្លឹងមើលមុខអ្នកដែលមានកម្ពស់ត្រឹមស្មារបស់ខ្លួន មិនព្រិចភ្នែក ចំណាយពេលវេលាដែលមានទាំងប៉ុន្មានមកផ្តោតលើមុខមាត់សម្រស់ផូរផង់របស់រាងតូចល្អិតដែលឈរញញឹមទាំងមិនសូវសមនៅចំពោះមុចគេ។ តែស្នាមញញឹមដែលរាងតូចកុំពុងមានឲគេ វាប្រៀបដូចជាសារធាតុមួយដែលកុំពុងតែធ្វើការុករានទន្ទ្រានបេះដូងរឹងមាំរបស់គេដែលខំប្រឹងលាក់ទុកចាក់សោនៅកន្លែងសម្ងាត់អស់រយៈពេលជាយូរណាស់មក ត្រូវកម្រើកឡើងមករំជើបរំជួល ដែលម្ចាស់វាផ្ទាល់ឆ្ងល់រហូតដល់រកមូលហេតុមិនឃើញ។
Yonji ជ្រួញចញ្ជើមចូលគ្នានៅពេលដែលឃើញអ្នកម្ខាងទៀតឈរសម្លឹងខ្លួនមិនដាក់ភ្នែក។ រាងតូចល្អិតចាប់ផ្តើមធ្វើអ្វីមិនត្រូវ មិនហ៊ានសម្លឹងមើលក្រសែភ្នែកមុតស្រួចចំៗ បានតែងាកមុខចេញសម្លឹងឆ្វេងស្តាំ។ សាច់ថ្ពាល់ចាប់ផ្តើមមានចំហ៊ាយក្តៅភាយៗសាយចេញមកគ្របដណ្តប់ពេញផ្ទៃមុខទាំងមូលរបស់គេឲប្រែជាក្រហមមួយរំពិចញ្រោះតែការខ្មាស់អៀន។ ទិដ្ឋភាពបែបនេះ ធ្វើឲRyoភ្ញាក់ខ្លួននិងរហ័សដកក្រសែភ្នែកចេញពីកូនទន្សាយដែលឈរអៀនមុខក្រហមស្ទើតែដូចផ្លែប៉េងប៉ោះទុំទៅហើយ។
ESTÁS LEYENDO
គូរដណ្តឹងគូរសត្រូវ
Fanficនៅមិននៅម៉ោត្រូវចាប់រៀបការជាមួយសត្រូវតាំងពីនាយ តើឲ Kim Taehyung ទទួលយកបានយ៉ាងមិចទៅ? ទាំងពាល ទាំងក្អេងក្អាង តណ្ហាក្រាស់ មហាចោរព្រាននារី ថែមទាំងញែមិនរើសមុខដូចជា Jeon jungkook នេះហេ៎? !!ជួយមិនបាន!! 🥀 ម៉ាក់! កុំប្រាប់ថា..អាមុខព្រានហ្នឹងជាគូរដណ្តឹងខ្ញ...