ភាគ 2: អាព្រានហ្នឹងទៀតហើយ?

5.9K 404 4
                                    


~ តុក! តុក! ~

     « នរណាគេ!? »
សម្លេងគ្រលររាងស្រាលស្រែកសួរទៅអ្នកខាងក្រៅ មុននិងដើរនាំខ្លួនដែលមានរាងខ្ពស់ស្រឡូនទៅបើកទ្វារបន្ទប់អោយអ្នកដែលកុំពុងឈរចាំទាំងទឹកមុខធុញទ្រាន់
     « អ៊ាវ! ចូលម៉ោតាមណា? »
Taehyungសួរធ្វើមុខផ្អើលៗ ទៅអ្នកដែលឈរស្ពាយកាតាបមួយជំហៀងស្មា ។
     « បំបាំងកាយទេដឹង!? » ចំណែកឯអ្នកដែលត្រូវគេសួរឆ្លើយទាំងហួសចិត្ត ដកដង្ហើមមួយគ្រូសមិនខ្វល់នឹងក្រសែភ្នែកមួយគូរដែលឈរសម្លក់គេសឹងតែអាចរលាយខ្លួន។
     ល្បងធំ Dark Soul រុញរាងតូចចេញពីមាត់ទ្វារហើយដើរចូលទៅខាងក្នុងធ្វើព្រងើយ។
     « មាយាទនៅតែអន់ដដែល! »
រាងតូចស្តីបន្ទោសទៅអ្នកអត់មាយាទ រួចហួសទៅយកប្រអប់ថ្នាំដែលដាក់នៅចំហៀងតុ ហើយត្រឡប់មកអង្គុយជិតអ្នកដែលកំពុងដេកសណ្តូកខ្លួនទាំងកាយហត់ណើយ។

     ទោះមិនមានវាចារចេញពីមិត្តសម្លាញ់ Taehyung នៅតែអាចដៅបានថា គេមានរឿងទះតប់គ្នាក៏ព្រោះតែស្រីហ្នឹងហើយ     ក្មេងសម័យឥឡូវនេះយ៉ាប់ប្រដៅជាងក្មេងសមយ័មុនទៅទៀត ហេតុអីក៏ម្នាក់ៗមិនមានចរឹកចាស់ចិត្តចាស់គំនិតដូចជាគេផងទៅ? ហត់កាយ!    
(ស្បើមណា៎អ្នកត្រឹមត្រូវ😒)

     « សម្រាច់ថាចង់ឲលៀបថ្នាំអោយ ឬក៏លៀបខ្លួនឯង? » ល្បងធំ dark-soul ងាកម៉ោសម្លឹងមិត្តភិក្តហើយក៏ញញឹមមុននិងក្រោកឡើងអង្គុយសំកុកឲរាងតូចលៀបថ្នាំអោយ។
     Taehyung យកសំលីដាក់ផ្សើមជាមួយទឹកអាកុលតិចៗរួចផ្តិតទៅលើស្នាមជាំរហែកដែលមានដុំឈៀមកកពីរបីកន្លែង
     « អូយ៍! ឈឺណាស់វើយ ថ្នមដៃតិចមើល! » ល្បងធំ dark soul ស្រែកគហ៊កតិចៗទាំងមុខក្រម៉ូវ
     « បុិននឹងស្រែករំអ៊ួយ! ចុះពេលវាយគ្នាមិចក៏មិនគិតថាឈឺផង? ឯងនេះយ៉ាប់មែន! តិចអោយលៀបខ្លួនឯង!»
    « អឺៗ!....ថ្នមដៃតិចទៅ~ »
បន្ទាប់ពីធ្វើការលៀងនិងលៀបថ្នាំលើរបួសឲ Suga រួចហើយ Taehyung ប្រញាប់យករបស់របរទុក ហើយងាកមកសម្លក់អ្នកដែលធ្វើសម្លេងខ្សឺតខ្សតព្រោះឈឺស្កៀបនឹងមុខរបួសដោយសារតែសារធាតុអាកុលចាប់ផ្តើមជ្រាបចូលយ៉ាងវាយលុកយ៉ាងពេញទំហឹង។
     « ស្អី?សម្លឹងពេកតិចជ្រុះគ្រាប់ភ្នែកមានអីក៏ឆាប់សួរម៉ោ! »
     « ឯងទៅធ្វើស្អីបានជាប៉ោងមុខប៉ោងមាត់បែបនៀក៎? »
     « ទៅប្រដៅអា៎តុកែពូកែញ៉ែសង្សារយើងនឹងហៃ៎! »
     « អាព្រានហ្នឹងទៀតហើយមែនទេ? ចុះវាយ៉ាងមិចហើយ? រស់ឬក៏ពិការ? »
     « ធម្មតា » Yoongi តបហីៗ។
Taehyung ជ្រួញចិញ្ចើមហួសចិត្តនិងមិត្តសម្លាញ់។ នេះបើគេវាយមិនឈ្នះអាព្រាននារីហ្នឹងផងខំប្រឹងត្រដេះត្រដរធ្វើស្អី ចុងក្រោយម៉ោពិបាកឯងដដែល សាំចិត្ត!
     « យើងថាហើយសណ្តានឯងដែលវាយឈ្នះគេពីអ្កាល់ » Taehyung ផ្តួលខ្លួនទៅលើពូកទាំងអស់សំណើចហើយក្រវីក្បាល មើលរំឡងអ្នកដែលកុំពុងអង្គុយសម្លក់ខ្លួនស្ទើរតែជ្រុះគ្រាប់ភ្នែក។
     « បើមិនជួយ កុំយកសាំងមកដុតបន្ថែមអាសម្លាញ់! »

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now