ភាគ 53: គម្រោងសារភាពស្នេហ៍

1.4K 132 12
                                    

~ ~
មាត់ឆ្នេរ៚

     បន្ទាប់ពីចំណាយពេលធ្វើដំណើរអស់រយៈពេលកន្លះម៉ោងជាងដែលមើលទៅយូរគួរសម ទីបំផុត Jungkook ក៏បាននាំគូរដណ្តឹងរបស់គេមកដល់មាត់ឆ្នេរក្បែរសមុទ្យមួយដ៏ស្រស់ស្អាត។
     សម្លឹងមើលពីក្នុងឡានទៅ Taehyung ឃើញពន្លឺភ្លើងពណ៌ពងមាន់ព្រៀលៗដែលគេក៏មិនសូវជាច្បាស់ដែរថាវាជាពន្លឺអ្វីឲប្រាកដ។     ភ្លាមៗនោះហ្វ្រាំងឡានក៏ចាប់ឈប់ងក់ ខណៈពេលដែល Tae កំពុងតែអង្គុយភ្លឹកសម្លឹងមើលទៅទេសភាពខាងក្រៅ ទើបធ្វើឲរាងល្អត្រូវភ្ញាក់ស្មារតីបន្តិចបន្តួច។
     បន្ទាប់ពីពន្លត់ម៉ាសុីនឡានរួចហើយ Jungkook ក៏ប្រញាប់ចុះពីលើឡានហើយរត់ទៅបើកទ្វារម្ខាងទៀតឲ Tae ដោយហុចដៃរបស់នាយឲគេចាប់
     រាងតូច បានតែធ្វើភ្នែកមីងម៉ង់សម្លឹងនាយកំលោះដោយការភ្ញាក់ផ្អើល ដៃក៏ស្ទាក់ស្ទើ ហាក់ចង់តបតបន្តិច តែក៏មិនចង់បន្តិច     កាយវិការទន់ភ្លន់ដូចជាសុភាពបុរសរបស់ Jungkook ថ្ងៃនេះធ្វើឲគេមានអារម្មណ៍ថារំភើបញាប់ញ័រ បែបមិនមែនជាខ្លួនគេដូចរាល់ដងយ៉ាងមិចមិនដឹង៖
     « ចុះមក ឬអត់? ឬមួយចង់ឲខ្ញុំបី? »
« ហ-ហាស់...? »
« ហុចដៃមក ខ្ញុំជួយ...ឬចង់ឲខ្ញុំបីទៅដល់តុអាហារ? »
     « ម-មិនអីទេ ខ្ញុំអាចដើរទៅខ្លួនឯងបាន!! »
Tae ប្រកែកទាំងខំប្រឹងបិតបាំងស្បែកមុខសុីជម្ពូដែលមាននៅលើផែនថ្ពាល់របស់ខ្លួនពីនាយកំលោះ។     គេបដិសេធនេះមិនមែនបានន័យថា គេមិនចូលចិត្តឲ Jungkook កាន់ដៃនោះឡើយ ក៏ប៉ុន្តែនៅពេលដែលនាយកំលោះសុខៗស្រាប់តែមកធ្វើល្អដាក់ យកចិត្តទុកដាក់ចំពោះគេបែបនេះ វាធ្វើឲបេះដូងកម្សត់របស់គេស្ទើរតែលោតចេញមកខាងក្រៅ   ក្នុងខ្លួនក៏ចេះតែកើនកម្តៅឥតឈប់ឈរស្របពេលដែលក្នុងពោះប្រៀបដូចជាមានមេអំបៅទទះស្លាបហោះហើរចុះឡើងៗ ក្រឡុកក្រឆាធ្វើឲចិត្តគេអន្ទះអន្ទែងនៅមិនសុខយ៉ាងចឹង
ចំណែក Jungkook វិញ នាយលួចអស់សំណើច ព្រោះទ្រាំមិនបាននឹងទឹកមុខស្លឺៗរបស់ Kim Taehyung     នេះនាយ គិតត្រូវមាច់ហើយដែលរៀបចំគម្រោងការនាំគេមកញុំាអាហារពេលល្ងាចនៅទីនេះ ព្រោះតាមរយៈខ្សែរភ្នែកដែលនាយបានសង្កេតឃើញកន្លងមក Tae ពិតជាជក់ចិត្តដិតអារម្មណ៍ទៅលើទីកន្លែងដែលមានសមុទ្យ ឬក៏ទឹកជ្រោះធម្មជាតិអីបែបនឹងខ្លាំងណាស់។

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now