បន្ត៚
មកដល់កន្លែងជប់លៀង ឡានជាប់ស្ទះកកកុញដោយសារតែមានភ្ញៀវច្រើនពេក ពិបាករកកន្លែងចត់ធ្វើឲអ្នកកំលោះម៊ួរម៊ៅមិនស្ទើរ។ បន្ទាប់ពីអង្គុយសង្គ្រឺតថ្មេញអស់រយះពេលពីរទៅបីនាទី ទីបំផុតគេក៏បានចូលមកចតឡានបានសម្រាច់ដូចបំណង។ រាងក្រាស់ចុះពីលើឡានដោយបិទទ្វារឡានក្រាំង ដោយមិនប្រណីដៃ ទ្វារឡានវិញមិនដឹងជាបាក់ឬក៏អត់ទេ។
រាងខ្ពស់នាំខ្លួនដើរសម្តៅចូលទៅក្នុងភូមិគ្រិះ ដែលគ្របដណ្តប់ដោយសម្លេងបាស់ បុកឡើងតាមចង្វាក់ហុីបហប ឡាន់កងរំពងខ្ទរគ្រប់បរិវេណភូមិគ្រិះមួយនេះ។ ខ្លិនស្រានិងផ្សែងបារីជោគជាំ ស្ទើរតែហិតមិនដឹងទៅហើយ ថាអ្នកណាបាញ់ទឹកអប់ម៉ាកអី។
ពេលចូលមកដល់ខាងក្នុងដែលមានតែពន្លឺភ្លើងពណ៌ជម្រុះគ្នាលោតភ្លើបភ្លែត របស់របរក្នុងផ្ទះត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់កាលីបតាមបែបអ្នកមានហ៊ាយសូរ ។ អ្វីដែលកាន់តែជក់ជិតដិតអារម្មណ៍ជាងនេះនោះគឺ ក្មេងៗសិស្សសាលាប្រុសស្រីថើបគ្នាយ៉ាងស្អិតរមួត ខ្លះរវល់តែរាំ ខ្លះរវល់តែជជែកគ្នាលេងនៅលើសាឡុង ខ្លះទៀតកុំពុងធ្វើស្អីៗនៅចង្រ្កានបាយនិងបន្ទន់ផ្សេងៗ និយាយទៅមានគ្រប់សព្វបែបយ៉ាង ព្រោះនេះជាពីធីជប់លៀងរបស់ក្មេងជំទង់ វាជាទម្លាប់របស់ពួកគេស្រាប់ទៅហើយ ។
រាងក្រាស់ចាប់ផ្តើមសម្លឹងរកមើលវត្តមានរបស់មិត្តភិត្ត តែបែរជាឃើញ Jack ម្ចាស់ដើមកម្មវិធីដើរមកសំណេះសំណាលរាក់ទាក់ជាលក្ខណៈមិត្តដែលធ្លាប់ស្គាល់គ្នា។
« Hey bro! មកដល់យូរហើយឬនៅ? »
« ទើបតែមកដល់មិញនេះឯង ឯណាRyoនិងអាមីន? » Jungkook សួរ Jack ខណៈដៃលូកយកកែវស្រាពីអ្នកបម្រើយកមកផឹក។
« នៅតុខាងនោះ ចាំតិចទៀតជួបគ្នា យើងទៅទទួលភ្ញៀវសិន » និយាយចប់ពួកគេក៏បំបែកគ្នា។ Jack ដើរសម្តៅទៅមាត់ទ្វារដើម្បីរាក់ទាក់ភ្ញៀវ។ ចំណែកឯ Jungkook ដើរមករកក្រុមរបស់ខ្លួន។ក្រោយពី Jungkook ដើរចេញទៅបាត់បន្តិច វត្តមានរបស់មនុស្សម្នាក់ដែលចាប់ផ្តើមទាក់ទាញចំណាប់អារម្មណ៍កំលោះនារីទាំងពួងឲងាកមកសម្លឹងមើលគេចាប់តាំងពីពេលដែលគេឈានជើងចូលមកដល់ទីនេះ។
ВЫ ЧИТАЕТЕ
គូរដណ្តឹងគូរសត្រូវ
Фанфикនៅមិននៅម៉ោត្រូវចាប់រៀបការជាមួយសត្រូវតាំងពីនាយ តើឲ Kim Taehyung ទទួលយកបានយ៉ាងមិចទៅ? ទាំងពាល ទាំងក្អេងក្អាង តណ្ហាក្រាស់ មហាចោរព្រាននារី ថែមទាំងញែមិនរើសមុខដូចជា Jeon jungkook នេះហេ៎? !!ជួយមិនបាន!! 🥀 ម៉ាក់! កុំប្រាប់ថា..អាមុខព្រានហ្នឹងជាគូរដណ្តឹងខ្ញ...