ភាគ 56: សត្រូវក្លាយជាញាតិ្ត

1.1K 122 3
                                    

ជាន់ខាងលើ~~

     ក្នុងបន្ទប់ធ្វើការកំពុងតែមានសភាពស្ងប់ស្ងាត់ទោះបីជាទីនេះមានមនុស្សនៅក៏ដោយ ព្រោះឱពុកកូនត្រកូល Jeon ទាំងពីរកំពុងតែមានវិបត្តិរៀងៗខ្លួន,   ម្នាក់ស្រពោនចិត្តព្រោះទទួលយកមិនបាននូវការពិតដែលសត្រូវខ្លួនប្រែក្លាយជាបងប្រុសត្រឹមមួយប៉ប្រិចភ្នែក,   រីឯម្នាក់ទៀតខ្លោចចិត្តព្រោះអាណិតកូនទាំងពីរដោយមិនដឹងត្រូវប្រើមធ្យោបាយមួយណាដើម្បីឲពួកគេបានចុះសម្រុងនឹងគ្នា។
     មិនឮវាចាពីលោកប៉ា, Jungkook ក៏មិនព្រមហើបមាត់មុន ព្រោះខ្លួនចង់ដឹងថាពាក្យដំបូងដែលគាត់នឹងនិយាយជាពាក្យដែលនៅខាងខ្លួន ឬក៏មិនមែន     មួយស្របក់លោក Jeon ក៏សម្រាច់ចិត្តសួរកូន៖
«តើឯងប្រាប់ប៉ាបានទេថាឯងស្គាល់ Dylen ដោយរបៀបណា?»
ឮលោកប៉ាសួរដូចច្នោះ Jungkook ក៏បកស្រាយប្រាប់គាត់តាមដំណើររឿង៖
«វាទើបតែដូរមកសាលាខ្ញុំថ្មីៗនេះឯង មិនបានប៉ុន្មានថ្ងៃវាក៏បញ្ចេញស្បែកមុខពិតដោយចាប់ Jimin ធ្វើជាចំណាត់ក្មាំងហើយកាលដែលវាបន្លំខ្លួនចូលមកក្នុងសាលានេះក៏ព្រោះតែវាសុីឈ្នួលគេមកសម្លាប់ខ្ញុំហើយនិងអាRyo, ចុះប៉ាវិញ មានអីត្រូវបកស្រាយប្រាប់ខ្ញុំឲច្បាស់ជាងនេះទេ?»
«Jungkook, ឯងច្បាស់ជាមានការយល់ច្រឡំចំពោះ Dylen ហើយ តាមដែលប៉ាដឹងគេមិនមែនជាមនុស្សបែបនោះ»
«មានការយល់ច្រឡំ?» Jungkook ផ្ទួនសម្តីឱពុកទាំងអួលដើមក រួចត្បកសួរគាត់វិញ៖
«ប៉ាចង់ថាខ្ញុំកុហកទាំងដែលប៉ាដឹងច្បាស់ហើយថារវាងយើងទាំងពីរមិនដែលមានអ្វីលាក់បាំងនឹងគ្នា»
Jungkook សួរលោកប៉ាទាំងស្រង៉ាកចិត្តពេលដែលគាត់សំដែងអាកប្បកិរិយាចេញមកហាក់មិនជឿលើសម្តីខ្លួន ផ្ទុយទៅវិញថែមទាំងគិតថាខ្លួននិយាយកុហកប្រឌឹតរឿងឡើងដើម្បីធ្វើឲគាត់យល់ច្រឡំលើ Dylen ទៀត។
ឃើញលោកប៉ាមិនស្រដី នាយកំលោះក៏បន្តចោទសួរ ដែលសំណួរមួយល្បះនោះពិតជាចាក់ដោតដល់ក្រអៅបេះដូងអ្នកស្តាប់មែន៖
     «ខ្ញុំសួរប៉ាតាមត្រង់ តើខ្ញុំក្លាយជាមនុស្សអាក្រក់ក្នុងភ្នែកប៉ាតាំងពីអង្កាល់? តាំងពីមានវាមែនទេ?»
«Jungkook ឯងកុំគិតផ្តេសផ្តាស កាលដែលប៉ានិយាយនេះមិនមែនមានន័យថាប៉ាមិនជឿឯងទេ តែឯងស្តាប់ប៉ាណា៎ ម៉ាក់របស់ Dylen ជាសង្សាររបស់ប៉ា, នាងជាស្រីបារាំងក្រីក្រទើបលោកតានិងលោកយាយរបស់ឯងហាមមិនឲពួកយើងទាក់ទងគ្នា»
លោក Jeon ផ្អាកនិយាយ រួចដើរទៅបើកថតទុកហើយយករូបថតពីរសន្លឹកនិងឯកសារទេស ដុីអិនអេ មកឲកូនប្រុសមើលដោយក្នុងនោះបង្ហាញថា Dylen មានឈាមប្រភេទA គឺដូចប្រភេទឈាមរបស់ Jungkook និងប៉ារបស់នាយដែរ ម្លោះហើយទាំងរូបថតទាំងដុីអិនអេជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា Dylen ក៏ជាសមាជិកក្នុងគ្រួសារត្រកូល Jeon នេះម្នាក់ដែរ។   Jungkook កាន់ភស្តុតាងក្នុងដៃ ឃើញហើយក៏មិននិយាយស្តី ទើបអ្នកជាឱពុកបកស្រាយបន្ត៖
«ប៉ុន្តែក្រោយមកពួកយើងត្រូវបែកគ្នាព្រោះតែប៉ាបានធ្វើឲម៉ាក់ឯងមានផ្ទៃពោះ ទើបម៉ាក់របស់ Dylen សុខចិត្តដើរចេញដើម្បីអានាគតពួកយើង តែក្រោយពីនាងចាកចេញទៅបាត់ ទើបប៉ាបានដឹងការពិតថានាងក៏មានផ្ទៃពោះដែរ ប៉ាព្យាយាមតាមរកពួកគេតែរកយ៉ាងណាក៏មិនឃើញ លុះដល់ថ្ងៃមួយប៉ាក៏បានទទួលសំបុត្រពីនាងថានាងរស់មិនបានយូរទៀតទេទើបប្រគល់ឲប៉ាជួយមើលថែ Dylen និង Mirae កូនស្រីរបស់នាងជំនួសនាង,   Jungkook បងប្រុសរបស់ឯងរស់នៅលំបាកមកច្រើនហើយ ទោះបីជារឿងអ្វីកើតឡើងក៏ដោយ ប៉ាសុំឲឯងមានក្តីមេត្តាចំពោះបងនិងដោះស្រាយគ្នា-»
     «បានហើយប៉ា!   ខ្ញុំមិនចង់ស្តាប់ទៀតទេ»
Jungkook និយាយហើយក៏បែរខ្នងចាកចេញពីបន្ទប់ធ្វើការ សំដៅទៅបន្ទប់របស់ខ្លួន។  

គូរដណ្តឹងគូរសត្រូវOpowieści tętniące życiem. Odkryj je teraz