ភាគ 30: ចោរចាប់ខ្លួន

3K 217 0
                                    

~ ~

« ហ៉ើយ!! គិតៗទៅ ចង់តែដាល់អាម្នាក់ហ្នឹងទេ! » Jimin ស្ពាយកាតប ចាកចេញពីថ្នាក់ទាំងកំហឹង Jungkook ក៏ដើរតាមពីក្រោយគេដូចគ្នា បើតាមធម្មតានៅពេលនេះ គេកំពុងតែមិចភ្នែក ញាក់ចិញ្ចើមរាយមន្តស្នេហ៍ដាក់អូនៗស្លៀកសំពត់ខ្លី ដើមទ្រូងមូលឃ្លុំទៅហើយ តែពេលនេះបេះដូងគេមានម្ចាស់គ្រប់គ្រងហើយ ដូចច្នេះចរឹតព្រានទាំងប៉ុន្មាន គេនឹងចាប់ផ្តើមផ្លាស់ប្តូរវាចេញទាំងអស់ ទោះពេលខ្លះវារើឡើងម្តងម្កាលក្តី ក៏គេនៅតែតស៊ូរប្រឹងយកឈ្នះ។ ខណៈ Jungkook កំពុងតែគិតពីមនុស្សសំខាន់របស់គេ Jiminបែរជា រវល់និយាយរអ៊ូម្នាក់ឯងពីសិស្សចូលថ្មីមិនឈប់។
« ថ្លង់ឯងណាស់ បើខ្លាំងមិចមិនទៅវាយវាទៅ? » Jungkook បោះសម្តីហីៗ តែក្នុងន័យបបួល
« ចុះមានទៅស្អី ចាំអីទៀត នោះវា! » Jimin បូញមាត់ទៅរក កំលោះមាឌឌាំងរាងខ្ពស់សង្ហាររបស់ Dylen ដែលកំពុងបោះជំហ៊ានឆ្ពោះទៅកាន់ ទីធ្លាក្រោយសាលា ដោយមានកាស់ញុកត្រជៀកទាំងសងខាង
« វាធ្វើខ្លួនគួរឲសង្សៃណាស់! ឯងគិតដូចយើងគិតទេ? » Jimin តាមសម្លឹងមើលគ្រប់ជំហ៊ានរបស់អ្នកដែលមានរាងខ្ពស់ជាងគេ មិនឈប់
« បានហើយ កុំទៅខ្វល់ពីវា ចំណែករឿងកន្លែង ឯងមិនចាំបាច់ភយ័ទេ ពេលអាRyoមកវិញ អាម្នាក់មុខស្លើៗនឹងច្បាស់ជាបាក់ឆ្អឹងមិនខាន ទោះទៅផ្ទះ »
« អឺ... ឯងទៅមុនទៅ យើងមានណាត់ »
« មានណាត់? ជាមួយស្រី ឬជាមួយក្របី? » Jungkook សួរចម្អន់ ព្រោះឃើញ Jimin ចរឹតរាងព្រានដូចគេមែន តែតាមពិត រាងតូចច្រឡឹងកម្ពស់កម្ពរត្រឹមស្មាគេហ្នឹងអី ដែលចេះញែស្រីបានសម្រាច់? បើចឹងមែន Jungkook សូមអុចធូកថ្វាយបង្គំសំពះដៃដប់តែម្តង ប៉ុន្តែតាមពិត រឿងនេះវាជាការពិតដែលមិនអាចទៅរួច ហើយនេះមានតែ Jungkook និង Ryo ទេដែលដឹងពីចរឹត Jimin ច្បាស់ដូចថ្ងៃ។
« ទៅផ្ទះមុនចុះ កុំឲយើងយកស្បែកជើងញុកមាត់ចង្រៃរបស់ឯងទាន់! » Jimin សម្លក់គេថ្មែរ មុននឹងដើរចុះទៅក្រោមមុន ចំណែក Jungkook បានតែដើរអស់សំណើចតាមពីក្រោយ។ បន្ទាប់មកពួកគេក៏បំបែកផ្លូវគ្នាត្រឹមនោះ។ តែ Jimin កុហក គេមិនបានទៅណាត់ជួបអ្នកណាទេ តែគេបែរជាលួចតាមដានកំលោះអម្បាញ់មិចទៅវិញ ព្រោះអ្វីដែលគេសង្សៃអាចជាការពិតក៏ថាបាន អ្នកណាទៅដឹង ជួនកាលម្នាក់នេះអាចជា អ្នកសើពការរបស់សត្រូវណាម្នាក់របស់ពួកគេក៏អាចថាបាន ព្រោះសត្រូវច្រើនពេកមិនដឹងមួយណាឲប្រកដ។ Jimin គិតថា បើសិន Dylen ជាគ្នីគ្នារបស់ Dark-soul ហេតុអីក៏គេមិនដែលឃើញពីមុនមក ណាមួយគេគិតថា Dark-Soul ជាសត្រូវមែន តែយ៉ាងណាក៏leaderក្រុមនេះថ្លៃថ្នូរជាងក្រុមសត្រូវដទៃរបស់គេដែរ ព្រោះ Suga មិនចេះប្រើល្បិចវៃឆ្មក់បែបនេះទេ បើចង់ប្រយុទ្ធ គឺមួយទល់នឹងមួយតែម្តង មិនត្រឹមតែប៉ុណ្ណោះ មួយរយៈនេះតាំងពី ឮដំណឹងថា Taeជាគូរដណ្តឹងរបស់ Jungkook មក Suga ក៏មិនបង្ករឿងអីទៀតដែរ ពេលដើរជួបមុខគ្នាបានត្រឹមតែសម្លក់បុិនហ្នឹង។
« អុញ! បាត់ទៅណាជេស៎? មិញឃើញនៅម្តុំនេះសោះ អាល្អិតនេះលឿននោះលឿន! » Jimin ប្រឹងអើតលើម មើលឆ្វេងស្តាំនៅតែមិនឃើញស្រមោលគេទៀត ណាមួយផ្លូវក្រោយសាលាជាផ្លូវស្ងាត់ ហើយម្យ៉ាងទៀតពេលនេះល្ងាចណាស់ទៅហើយ Jimin ក្រឡឹងមើលជាលើកចុងក្រោយមុននឹងសម្រាច់ចិត្តបែរមកក្រោយវិញ តែក៏ត្រូវ...
« អុឹប.... » រាងកាយគេប្រែទៅជាទន់ល្អូក ខណៈត្របកភ្នែកចាប់ផ្តើមបិទសន្សឹមៗ គេស្រពិចស្រពិលអស់ហើយ មើលមិនឃើញមុខអ្នកដែលកំពុងទ្រខ្លួនសោះ។ ខណៈ Jimin នៅមានស្មារតីបន្តិចបន្តួច អាចឲដឹងបានថា គេកំពុងត្រូវមនុស្សមិនស្គាល់មុខលើកបី ដើរទៅណាក៏មិនដឹង មិនយូរប៉ុន្មាន Jimin ក៏សន្លប់បត់បង់ស្មារតីតែម្តងដោយសារតែថ្នាំសន្លប់អម្បាញ់មិច។

គូរដណ្តឹងគូរសត្រូវDonde viven las historias. Descúbrelo ahora