ភាគ 54: ចូលដានមនុស្សប្លែកមុខ

1.1K 128 2
                                    

~ ~

មកដល់គោលដៅ Tae រហ័សចុះពីលើតាក់សុីរួចរាល់ក៏បោះជំហ៊ានតាមច្រកចូលតូចមួយសំដៅទៅអគារខាងក្នុងដោយដំណើរយ៉ាងស្វាហាប់។   
នៅចំពោះមុខគេ គឺជាអគារចាស់មួយដែលមានសភាពប្រេះស្រាំបន្តិចនៅតាមពិដានជញ្ជាំង វាមានបួនជាន់ ហើយជាន់ខាងលើគេបង្អស់មានសំណាច់បងជុំវិញបញ្ជាក់ថាជាដំបូលលើសម្រាប់មនុស្សឡើងទៅស្រូបខ្យល់អាកាស។ បើតាមការសង្កេតពីសភាពទ្រង់ទ្រាយនៃអគារមួយនេះ វាទំនងជាកន្លែងដែលគេទើបនឹងបោះបង់ចោល ម្យ៉ាងជុំវិញបរិវេណនេះគឺងងឹតហើយគ្មានសូម្បីតែកូនអំពូលសម្រាប់បំភ្លឺ។
Tae ឈប់ឆ្ងក់នៅនឹងមាត់ទ្វារ ចិញ្ចើមក៏ជ្រួញចូលគ្នាដោយមន្ទិលសង្ស័យ, គេចាំច្បាស់ណាស់ទីនេះជាអាស័យដ្ឋានដែល Sin បានផ្ញើរមកអោយ តែហេតុអីក៏នាងឲគេមកជួបនៅកន្លែងចាស់បាក់បែកបែបនេះទៅវិញ ម្យ៉ាងទៀត គេបានលើកទូរស័ព្ទផ្ទៀងអាស័យដ្ឋានម្តងជាពីរដងដែរតែផែនទីនៅតែចង្អុលមកទីនេះ។
«ឬមួយ Sin ត្រូវគេចាប់មក?»
Tae លាន់មាត់តិចៗ ដៃក៏លើកយកទូរស័ព្ទចេញពីហោប៉ៅមកយ៉ាងរហន់ហើយព្យាយាមខលទៅកាន់លេខដែលបានផ្ញើរសារមកគេមុននេះ។

(លេងទូរស័ព្ទដែលលោកអ្នកកំពុងហៅ មិនអាចទាក់ទងបានទេនៅពេលនេះ ទឺត...ទឺត!)

«ហ៉ើយ! នេះនាងកើតស្អីនឹងបានជាខលមិនលើកចឹង»
Tae ចាប់ផ្តើមអន្ទះសារ ព្រោះកំពុងតែកើតអារម្មណ៍មិនស្រួលក្នុងចិត្ត សម្បុរក៏ព្រឺខ្ញាកៗព្រោះតែពេលនេះយប់ទៅហើយ ទីនេះក៏ងងិតនិងរងាទៀត។ គេនេះចំជាយ៉ាប់មែនដោយសារតែបារមណ្ម៍ពីមិត្តពេកទើបប្រញាប់រួសរាន់មកដោយមិនបានមើលអាស័យដ្ឋានច្បាស់លាស់និងលេខប្លែកដែលបានទាក់ទងមកគេ នេះប្រហែលជាមានអ្នកណាម្នាក់កំពុងលេងសើចនឹងគេផងក៏មិនដឹង។
បន្ទាប់ពីស្តីបន្ទោសឲខ្លួនឯងហើយ Tae ក៏សម្រាច់ចិត្តខលទៅលេខទូរស័ព្ទរបស់ Sin ផ្ទាល់តែម្តង៖

ទឺត ទឺត៖
(ហេឡូ Tae)
« Sin នេះឯងកំពុងនៅឯណា?»
Tae រាងស្ងប់អារម្មណ៍បន្តិច ពេលដែលទាក់ទងទៅ Sin ហើយបានឮសំលេងរបស់នាង។
(នៅផ្ទះ ឯងមានការអី?)
«ហ្អេ៎ ក្រែងឯងហៅយើងមកជួប មិចក៏នៅផ្ទះចឹង?»
     (ឆ្កួត យើងទើបតែមកពីផាតធី ហត់សឹងស្លាប់ តើមានពេលឯណាទៅខលណាត់ឯងជួបគ្នានោះ? ឯងច្ឡំលេខទេដឹង?)
     «មិនច្បាស់ទេ ព្រោះមានលេខប្លែកដែលយើងមិនស្គាល់ផ្ញើរសារមកប្រាប់ថាជាឯងហើយត្រូវការជំនួយពីយើងនៅផ្តាំថាឲមកម្នាក់ឯងទៀត ទើបយើងរហ័សជិះតាក់សុីមកនឹងណា៎»
     (ស៊យហើយឯង!! Tae ស្តាប់ណា៎ យើងគិតថាឯងចូលដានគេហើយ ឆាប់ចាកចេញពីទីនោះភ្លាម ហើយឯងប្រាប់អាស័យដ្ឋានយើង-...)
     «Sin ហេឡូ... Sin ឮទេ?? »

គូរដណ្តឹងគូរសត្រូវWo Geschichten leben. Entdecke jetzt