ភាគ 22: ស៊យលំដាប់ VIP

3.4K 237 2
                                    

បន្ត៚

     រាងក្រាស់ដាក់ខ្សែរក្រវ៉ាត់រួចរាល់ហើយក៏ចាប់ផ្តើមបញ្ឆេះម៉ាសុីនឡាន។ នៅតាមផ្លូវ Ryo ប្រឹងបើកភ្នែកសម្លឹងមើលទាំងលំបាកលំបិន ណាមួយមេឃក៏កាន់តែងងឹតជាងមុនទៅទៀត ទើបធ្វើឲភ្នែកគេរាងស្រវាំង មើលផ្លូវមិនសូវជាច្បាស់អីណាស់ណាទេ ដក់កន្លែងបត់គេក៏បត់ ដល់ផ្លូវវាងគេក៏វាង ចេះតែជិះរហូតដល់ផ្លូវបំបែកជាពីរ មួយទៅឆ្វេង មួយទៅស្តាំ
   « ផ្លូវនេះដូចជាមិនធ្លាប់ម៉ោសោះ វង្វេងទេដឹង? » Ryo បន្លឺឡើងតិចៗល្មមៗអាចឮបានតែគេម្នាក់ឯង មុននឹងក្រឡេកមើលទៅរាងតូចម្ខាងទៀតដែលកុំពុងអង្គុយសម្លឹងមើលទៅមុខដោយមិនមាត់មិន.ក។
     បើសិនជាគេប្រាប់ថាវង្វេងផ្លូវនៅពេលនេះ គេអាចដៅបានថា Yonji ច្បាស់ជាភ្ញាក់ផ្អើលឆោឡោពេញនឹងជាក់ជាមិនខាន ដូចច្នេះហើយទើបនាយសុខចិត្តធ្វើធម្មតាហើយខំប្រឹងតាំងស្មារតីជិះរកមើលផ្លូវឲត្រឹមត្រូវវិញ។ Ryo ក៏សម្រាច់ចិត្តបត់ទៅផ្លូវឆ្វេងដៃ តែចង្រៃអីម្តុំនេះជាផ្លូវដីក្រហម ហើយគ្មានដាក់ផ្លាកសញ្ញា ទិសដៅអ្វីសោះ។ ជិះកាន់តែជ្រៅផ្លូវកាន់តែស្ងាត់ហើយងងិតស្លុប។

គ្រឹកៗៗៗ.......

   « មិញសុខៗរលត់ចឹង? » Ryo រអ៊ូទាំងភ្ញាក់ផ្អើលតិចៗ នៅពេលដែលបើកសុខៗឡានក៏បន្ថយល្បឿនខ្លួនហើយសម្លេងឡាន់ចេញពីម៉ាសុី រួចក៏រលត់បាត់មួយរំពេច។ Ryo សាកដេរបញ្ឆេះម៉ាសុីនម្តងទៀត

គ្រឹកៗៗ........  គ្រឹកៗៗ........ គ្រឹកៗៗ.........

     គេព្យាយាមហើយព្យាយាមទៀតតែនៅតែមិនបានផល
   « ចង្រៃយ៍! ម៉ោខូចស្អីនៅពេលនេះ! »
Ryo ដើរចុះពីឡានទាំងម៉ួរម៉ៅ។ រីឯរាងតូចចាប់ផ្តើមមានអាការៈភយ័បុកពោះ គេរត់ចុះទៅតាមរាងក្រាស់ដែរ។ អ្នកកំលោះទាញបើកក្បាលឡានខាមុខដើម្បីពិនិត្យមើលថាមានទ្រង់ទ្រាយណាដែលខូចខ្លះ ។ ចំណែកឯ Yonji ដើរមកឈរក្បែរគេមុននិងចាប់ផ្តើមសួរ
   « ឡានកើតអីឬអត់ហ្នឹង? »
   « មិនដឹងទេ សង្សៃរអស់អាគុយហើយ » Ryo តបទាំងអារម្មណ៍តានតឹង។ គេគិតក្នុងចិត្ត
   ( ខ្ញុំស៊យដល់ថ្នាក់នេះ ក៏ព្រោះតែអាក្មេងរំខានប្រសាទឯងហ្នឹងហើយ នៅមានមុខម៉ោសួរទៀត! ) Ryo គិតក្នុងចិត្ត
 
     មួយសន្ទុះ នាយកំលោះទាញទូរសព្ទ៍មកមើលក៏ឃើញថាទូរសព្ទ័ដាច់សេវាឈឹង ទើបតែនិយាយគ្នាជាមួយមិត្តមិញសោះ ណាមួយថ្មសល់តែ10% ទៀត។
   « ហើយចុះធ្វើយ៉ាងមិចទៅ? »
   « ហុចទូរសព្ទ័ម៉ោ »
   « យកធ្វើអី? » Yonji សួរធ្វើភ្នែកភ្លឹកៗ។ រីឯអ្នកម្ខាងទៀតបានតែដកដង្ហើមធំ គេធុញទ្រាន់ពេញទី តែម្តង
   ( ចង់តែបោកខ្លួនឲស្លាប់ទេនៀក ឆ្ងល់ថាខួរក្បាលក្មេងម្នាក់នេះធ្វើពីអីទៅ ហេតុអីក៏គេល្ងង់ដល់ថ្នាក់នេះ!? )

គូរដណ្តឹងគូរសត្រូវTahanan ng mga kuwento. Tumuklas ngayon