ភាគ 9: ជេរត្រូវតែថើប

4.4K 340 3
                                    

Taehyung's POV

         បន្ទាប់ពីស្រស់ស្រូបអារហាររួចហើយ ពួកចាស់ៗអង្គុយនិយាយគ្នាពីនេះនោះ តែនិយាយចុះឡើងៗ បែរជាចូលដល់សាច់រឿងរៀបកាទៅវិញ គួរតែធ្វើឲអធិកអធមឬក៏យ៉ាងណា ហៅភ្ញៀវប៉ុន្មាននាក់)) អុញ៎! មិចទៅចឹងអស់ទៅ—_— កូនៗ មិនទាន់បានស្អីផងគិតបានវេងឆ្ងាយខ្លាំងម្លេស? ស្ទះទ្រូងស្លាប់ឥឡូវហើយខ្ញុំ!! ដោយឃើញខ្ញុំអង្គុយស្រង៉ូតស្រង៉ាត់បែបនេះ លោកពូ Jeon ក៏រហ័សនិយាយប្រាប់ឲខ្ញុំចេញទៅដើរលេងនៅខាងក្រៅបើសិនជាមិនចង់ស្តាប់ចាស់ៗនិយាយគ្នា ខ្ញុំក៏ងក់ក្បាលរៀបនឹងដើរចេញទៅ តែថា.......
   « ឈប់សិនកូន ឲបងឯងទៅតាមជាមួយដែរទៅនឹងអាលបានជួយមើលគ្នា » អ្នកមីងនិយាយចប់ ខ្ញុំក៏រហ័សប្រកែក តែមិនទាន់បានហ៊ាមាត់ស្រួលបួលផង ម្សៀរព្រានមុខចុចនឹង ហក់មកនិយាយកាត់ឆៅៗតែម្តង!
   « បាទអ្នកម៉ាក់ ចឹងបើយ៉ាងណាម៉ាក់ប៉ានិងលោកពូអ្នកមីងអាចទៅផ្ទះមុនបាន ចាំខ្ញុំជាអ្នកជូនអូនTae ទៅផ្ទះវិញ » គេនិយាយទាំងញញឹម តែវាមិនមែនជាស្នាមញញឹមបរិសុទ្ធនោះទេ
   « ខ្ញុំថាមិនប-»
   « ចឹង សម្រាច់ចឹងចុះ! Jungkook មើលប្អូនផង~ »
ម៉ាកកកក់! មិចក៏ម៉ាក់ធ្វើបែបនេះ ហិហិ! ទៅក៏ទៅ!

.     .      .      .      .

ទីបំផុតក៏បានដើរចេញម៉ោខាងក្រៅបានស្រូបយកខ្យល់ឱកាសមើលគេឯងឲល្ហើយខួរក្បាលបន្តិច បើនូវតែសង្ងំនៅទីនោះទៀត ច្បស់ជាស្លឈាមស្លាប់មិនខាន។ គិតចុះគិតឡើងឃ្លាន គីមប៉ាប់ ដល់ហៃ៎! តែញុំាមិនចូលនៅពេលនេះ ព្រោះមានមនុស្សគួរឲស្អប់ដើរតាមពីក្រោយយ៉ាងតត្រឹកតែម្តង នេះគ្រែងស្អប់គ្នាមិនចឹង ហេតុអីក៏នៅសុខគេយល់ព្រមទាំងមិនបដិសេធអីមួយម៉ាត់ ថែមទាំងធ្វើឬកពារចម្លែកៗ មានផែនការអីទេដឹង?
« ហ្អេ! ដើរលឿនម្លេះ ខ្លាចបងដល់ថ្នាក់នេះមែមទេ?» អ្ហ៊ាក់! ចង់ក្អួត ជ្រេញអាពាក្យបងហ្នឹងណាស់! ស្តាប់ហើយព្រឺរសម្បុរ!!>_<

ខ្ញុំបែរក្រោយងាកទៅសម្លឹងមុខគេទាំងធើ្វមុខធុញ ហើយព្រូសខ្យល់ដង្ហើមដែលគប់ទុកនៅបាតទ្រូងមួយគ្រូស មុននឹងចាប់ផ្តើមបញ្ចេញសំនៀងដ៏ពិរោះហួសថ្លែង
   « ខ្ញុំមិនខ្លាចអាព្រានមុខពីរដូចជាលោកទេ! »
   « ថាឲអ្នកណាមុខពីរ? ចង់មានរឿងមែនទេ៎!! » គេដើរមកឈរទល់មុខខ្ញុំទាំងសម្លឹងលើសម្លឹងក្រោម តែមិនលេងសោចទេមាឌអាប៉េះនេះពិតជាធំមែនទែន ហើយបើនិយាយពីកម្ពស់ដូចដើមត្នោត ថ្នាក់កម្ពស់ខ្ញុំបានតែត្រឹមដើមទ្រូងគេប៉ុណ្ណោះនៅមានសាច់ដុំ- ហុញ៎!កុំគិតអីល្អជាង នាំឲយល់សប់អាក្រក់!
   « គឺថាឲលោកនឹងហើយ នៅមុខប៉ាម៉ាក់លោកពូអ្នកមីង ផ្អែមឲរលួយ នៅក្រោយខ្នងពួកគាត់រលាមដូចបង្កួយ នេះបើមិនឲហៅថាមុខពីរតើឲហៅយ៉ាងមិចវិញទៅ! »
   « នៀក៎ ម៉ោនេះ! » គេចាប់ទាញដៃខ្ញុំទាំឲដួលលើទ្រូងគេហើយឱនចង្កេះខ្ញុំណែនជាប់
   « មាត់គ្រាន់បើណាស់មែនទេ រឿងជេរយើងមិនចេះទេ តែយើងជំនាញប្រើធម៍ក្តៅ!» គេនិយាយហើយក៏លើកបី ខ្ញុំចាប់បោះលើស្មាដើរសម្តៅទៅឡានរបស់គេដែលចត់នៅជិតនោះល្មម។ ចំណែកឯខ្ញុំឯណេះ ខំប្រឹងស្រែកចង់ដាច់កន្លើតឲគេជួយតែម្នាក់ៗបែរជាអ្វើព្រងើយ! ទាំងគក់ ទាំងធាក់អាប៉េះហ្នឹងមិនទាំងឈឺបន្តិផង~ ហូយ៎! តិចគេយកទៅបោះចោលនៅសមុទ្យទៅ? ស្លាប់មិនខានទេ!
   « ដាក់យើងចុះអាព្រាននារី! ចាំមើលតាយើងរួចខ្លួនយើងនឹងប្រាប់ Suga ឲប្រដៅចេញម្តង! ប្រាប់ថាឲដាក់- *ភាច់* អូយ៎! ឈឺ! ទះគូទយើងធ្វើអី!! »
   « ហៅវាម៉ោ ឲមកងាប់ក្រោមកណ្តាប់ដៃយើង » ណូ! មិនអាចនាំទុកដល់ Suga បានទេ រកវិធីផ្សេង
   « ចាំមើលតាជាំគូទយើងជាំ យើងប្តឹងឯងមិនខាន! »
   « នៅជេរទៀតទេ? »
   « អត់ទេបិទមាត់វិញល្អជាង ដៃធ្ងន់ណាស់អាប្កួយ៎! »
(នក៎! កាថេរឥឡូវពូកែជេរគ្រាន់បើ☺️)
_________________________________________

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now