« សប្បាយចិត្តសិនទៅ! តិចទៀតសើចលេងសម្យហើយអាកូនក្តាន់! »
~ ~ ~
ក្រោយពី Taehyung ឡើងទៅដល់វេទិការភ្លាម សំលេងទះដៃអប់អរសារទ ក៏ស្រាប់តែបន្លឺឡើងយ៉ាងគគ្រឹកគគ្រេង ស្របពេលដែលទស្សនិកជនទាំងអស់កំពុងផ្តោតអារម្មណ៍ទៅលើពិធីករនិងពីធីការណីដែលកំពុងប្រកាសរង្វាន់នៅលើវេទិការ ទើបគ្មានអ្នកណាងាកមកចាប់អារម្មណ៍នឹងមនុស្សម្នាក់ដែលកំពុងតែចាប់ផ្តើមងើបចេញពីកៅអីធ្វើប្រតិបត្តិការ អើតលើម មើលឆ្វេងមើលស្តាំ រួចក៏ជម្លៀសខ្លួនចូលទៅក្នុងជ្រកតូចមួយដែលជាផ្លូវទៅកាន់ឆាកខាងក្រោយ។ រាងក្រាស់កាន់ឱបករណ៍តូចមួយសម្រាប់បញ្ជាអ្វីម្យ៉ាង ចំណែកឯដៃម្ខាងដែលនៅទំនេរ លូកទាញទូរសព្ទ៍ពីក្នុងហោប៉ៅ យកមកដាក់ជិតត្រចៀក រួចនិយាយាទៅកាន់ខ្សែរទូរស័ព្ទម្ខាងទៀតដែលមានទួនាទីជាអ្នកខ្លមមើលសភាពការណ៍
« ពេលដែលគេដើរទៅដល់ចំណុចគោលដៅភ្លាម ឯងត្រូវស្រែកឲយើងចុចភ្លាម យល់ដែរទេ? » សម្លេងស្អករាងគ្រលរស្រែកសួរបញ្ជាក់( អូខេ!ពេលនេះ...គេដើរទៅចំទិសដៅហើយ! ចាំអីទៀត ចុចទៅអាKook! )
« លើកនេះ ឯងខ្មាសគេមិនខាន Kim Taehyung! » Jungkook ញញឹមព្រៃផ្សៃ រាងក្រាស់ចុចលើម៉ាសុីនបញ្ជាពឹប អ្វីៗគ្រប់យ៉ាងក៏ប្រែទៅជាចលាចល់មួយរំពេច។
« អ្ហាយយយយ៎!! ឈ-ឈាម... »
*ព្រូស* !! Taehyung ស្រែកញ័រមាត់ទទ្រើត ព្រោះនៅសុខៗក៏មានទឹកថ្នាំពណ៍ក្រហមឆ្អៅដូចជាឈាមធ្លាក់មកស្រោចលើខ្លួនទាំងអម្បាញ់មិចនេះអ្វីៗគ្រប់យ៉ាងនៅទទេស្អាតនៅឡើយ។ Tae ភ័យញាប់ញ័រ ដកដង្ហើមសឹងមិនដល់គ្នា ដោយការភយ័ខ្លាចឈាមតាំងពីកំណើតបូករួមទាំងមានកម្លាំងខ្សោយផង ធ្វើឲគេមិនអាចទ្រាំទ្រនិងទប់អារម្មណ៍បាន ទើបដួលសន្លប់នៅចំកណ្តាលវេទិការនោះតែម្តង។ ចំណែកឯអ្នករាល់គ្នានាំគ្នារត់ឈ្លេឈ្លា អ្នកខ្លះខលហៅប៉ូលីស អ្នកខ្លះខលហៅឡានពេទ្យ រីឯSuga និង Sin ប្រញាប់នាំគ្នារត់មករក Taehyung ដែលដេកដួលសន្លប់នៅលើវេធទិការ ខ្លួនប្រឡាក់សុទ្ធតែទឹកថ្នាំពណ៌ក្រហមឆ្អិនឆ្អៅ។
ВЫ ЧИТАЕТЕ
គូរដណ្តឹងគូរសត្រូវ
Фанфикនៅមិននៅម៉ោត្រូវចាប់រៀបការជាមួយសត្រូវតាំងពីនាយ តើឲ Kim Taehyung ទទួលយកបានយ៉ាងមិចទៅ? ទាំងពាល ទាំងក្អេងក្អាង តណ្ហាក្រាស់ មហាចោរព្រាននារី ថែមទាំងញែមិនរើសមុខដូចជា Jeon jungkook នេះហេ៎? !!ជួយមិនបាន!! 🥀 ម៉ាក់! កុំប្រាប់ថា..អាមុខព្រានហ្នឹងជាគូរដណ្តឹងខ្ញ...