បន្ត៚ក្រោយពីចាកចេញពីវីឡារបស់ Hande រួច Dylen ក៏ត្រឡប់មកផ្ទះវិញដើម្បីផ្លាស់ប្តូរសម្លៀកបំពាក់ និងចំណាយពេលខ្លះដែលនៅសេសសល់ទុកសំរាកយកកម្លាំង មុននឹងបន្តដំណើរទៅសួរសុខទុក្ខប្អូនស្រីដែលកំពុងតែគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ហើយក៏មិនភ្លេចបាច់ផ្កាដែលនាងតូច Mirae ចូលចិត្តដែរ។ ...
ធ្វើដំណើរតាមផ្លូវ Dylen មានអារម្មណ៍រសាប់រសល់ ក្នុងចិត្តចេះតែគិតថានឹងមានរឿងល្អហើយនិងរឿងអាក្រក់កើតឡើងចំពេលតែមួយ។ ក្រោយពីនាយបានធ្វើដំណើរអស់រយៈពេលប៉ុន្មាននាទី Dylen ក៏បានមកដល់ហាងផ្កាដែលស្ថិតនៅមិនឆ្ងាយពីខុនដូររបស់គេ នាយកំលោះរហ័សចតម៉ូតូអែបនៅកៀនផ្លូវ មុននឹងបើកទ្វារដើរចូលទៅខាងក្នុង ស្របពេលដែលអារម្មណ៍រសាត់អណ្តែតគ្មានទីពឹង ហើយក៏មិនដឹងថាសុខៗគេប្រែទៅជាបែបនោះក៏ដោយសារតែអ្វីដែរ...
ឌឹប !
ពេលដែល Dylen រុញទ្វារដើរចូលមកខាងក្នុងទាំងកម្រោលនិងមិនបានប្រយ័ត្ន ទើបធ្វើឲនាយបុកស្មានឹងបុរសវ័យចំណាស់ម្នាក់ដោយអចេតនា
« ឲខ្ញុំសុំទោសលោកពូ មានត្រូវត្រង់ណា ឬអត់? » នាយកំលោះ ប្រញាប់ឱនចុះដើម្បីជួយគ្រាគាត់ឲងើបឈរឡើង ទាំងភ្ជាប់ដោយពាក្យសុំទោសមិនដាច់ពីមាត់។
« ហុឹម ពូមិនអី-... » បុរសវ័យស៊ែរក្រាស់ តបវិញដោយបញ្ចេញស្នាមញញឹមបន្តិច ប៉ុន្តែក្នុងពេលតែមួយប៉ព្រិចភ្នែក ស្នាមញញឹមដែលមាននៅលើផ្ទៃមុខជ្រាវជ្រួញបន្តិចនោះបានរលាយបាត់អស់ ជំនួសដោយទឹកមុខភ្ញាក់ផ្អើល។ បុរសចំណាស់ទច់សម្តីស្របពេលដែលគាត់ងាកមកប្រឈមមុខចំៗជាមួយនឹងអ្នកកំលោះដែលកំពុងតែមានវត្តមាននៅចំពោះមុខ។ ការសម្លឹងរបស់បុរសវ័យវ័យស៊ែរក្រាស់មកកាន់ Dylen វាហាក់បីដូចជាចម្លែក ប្លែកអារម្មណ៍ ធ្វើឲនាយផ្ទាល់ជ្រួញចិញ្ចើម ព្រោះងឿឆ្ងល់ថា ហេតុអ្វីបានជាលោកពូចំណាស់ម្នាក់នេះ សម្លឹងមើលមកខ្លួនដោយកែវភ្នែកស្រទន់ជាមួយនិងមនោសញ្ចេតនាជ្រាលជ្រៅ វាដូចជាមនោសញ្ចេតនារវាងមនុស្សពីរនាក់ដែលបានឃ្លាតឆ្ងាយពីគ្នាយូរណាស់មកហើយចឹង។
DU LIEST GERADE
គូរដណ្តឹងគូរសត្រូវ
Fanfictionនៅមិននៅម៉ោត្រូវចាប់រៀបការជាមួយសត្រូវតាំងពីនាយ តើឲ Kim Taehyung ទទួលយកបានយ៉ាងមិចទៅ? ទាំងពាល ទាំងក្អេងក្អាង តណ្ហាក្រាស់ មហាចោរព្រាននារី ថែមទាំងញែមិនរើសមុខដូចជា Jeon jungkook នេះហេ៎? !!ជួយមិនបាន!! 🥀 ម៉ាក់! កុំប្រាប់ថា..អាមុខព្រានហ្នឹងជាគូរដណ្តឹងខ្ញ...