បន្ត៚៚
Jimin ទម្លាក់ទូរស័ព្ទចុះ បន្ទាប់ពីផ្ញើរសារឲ Ryo និង Jungkook មកទទួលគេតាមអាស័យដ្ឋានដែលគេបានផ្ញើរទៅអោយ។ ក្នុងរយៈពេលដែល Jimin កំពុងរងចាំមិត្តមកទទួល ខួរក្បាលរបស់គេចាប់ផ្តើមបង្វិលហៅអ្វីគ្រប់យ៉ាងដែល Dylen បាននិយាយ ហើយយកវាមកគិតសារឡើងវិញ។
{ ខ្ញុំនឹងដោះលែងឯង ហើយថ្ងៃស្អែកនេះបើគ្មានរឿងអីកើតឡើងចំពោះខ្ញុំទេ ចឹងមានតែក្រុម Scarlett Hearts ត្រូវស្លាប់ ប៉ុន្តែឯងត្រូវចាំថា ខ្ញុំគ្មានថ្ងៃធ្វើបាបឯងឡើយ }
Jiimin មិនមែនជាមនុស្សល្ងង់ដល់ថ្នាក់ដើរមិនទាន់ថា ប្រយោគរបស់នាយកំលោះបង្កប់ន័យយ៉ាងមិចនោះទេ។ Dylen និយាយបែបនោះ ប្រៀបដូចជាដាក់សំណើរឲ Jimin ជ្រើសរើសរវាងគេនិងមិត្តខ្លួនឯង។ បើ Jimin យកមិត្តជាធំ ចឹងគេត្រូវតែប្រាប់ Jungkook និង Ryo ពីរឿងគ្រប់យ៉ាងដែលបានកើតឡើង មុនពេលដែល Dylen និងល្បងគេចាត់ការកំលោះទាំងពីរទាន់ ដល់ពេលនោះ Jungkook និង Ryo ច្បាស់ជាមិនទុកជីវិតឲ Dylen ឡើយ។ ហើយប្រសិនបើ Jimin ជ្រើសរើសមិនទម្លាយរឿងទាំងនេះទៅមិត្តគេទាំងពីរទេ ចឹង Dylen គង់តែសម្លាប់ពួកគេវិញជាមិនខាន។ ដូចច្នេះហើយ នេះជាអ្វីដែល Jimin ពិបាកសម្រាច់ចិត្តបំផុត។ កន្លងមក Dylen តែងតែប្រាប់ Jimin ថានាយនឹងដោះលែងគេនៅថ្ងៃណាមួយដែលសមស្រប ឥឡូវវាដូចអ្វីដែលនាយកំលោះបាននិយាយពិតមែន។ Jimin ធ្លាប់ទន្ទឹងរងចាំថ្ងៃដែលគេមានសេរីភាព និងអាចគេចចេញពីការជាប់ឃុំ។ ប៉ុន្តែក្រោយពីបានរស់នៅជាមួយនាយកំលោះពីមួយថ្ងៃទៅមួយថ្ងៃ Dylen ធ្វើឲ Jimin ដឹងថានាយមិនមែនជាមនុស្សអាក្រក់ឡើយ។ Jimin ក៏អាចទាយដឹងបានថា Dylen កំពុងត្រូវនរណាម្នាក់បង្ខំគេឲសម្លាប់ Jungkook និង Ryo ទាំងដែលគេមិនហ៊ានលើកដៃសម្លាប់សូម្បីតែស្រមោចមួយក្បាលផង។ Jimin នៅតែមានមន្ទិលសង្សៃក្នុងចិត្ត ថាអ្នកណាគេជាមេក្លោងនៅពីក្រោយរឿងទាំងអស់នេះ តើ Jungkook និង Ryo បានទៅប្រព្រឹត្តអ្វីខ្លះ ហេតុអីក៏ពួកគេមានអ្នកគុំគួនចង់ផ្តាច់ជីវិតអីដល់ថ្នាក់នេះ...
« តើលោកនឹងស្តាយក្រោយទេ...ប្រសិនបើខ្ញុំជ្រើសពួកគេ? » Jimin ដកដង្ហើមធំ ពេលដែលការគិតរបស់ខ្លួនដើរមកដល់ចំណុចមួយនេះ។ នៅក្នុងទ្រូងរបស់គេប្រៀបដូចជាមានបន្លាធំមួយដែលពិបាកនឹងយកចេញ។ Dylen កំពុងធ្វើឲគេក្លាយជាមនុស្សជិះទូកពីរ ហើយគេចំបាច់ត្រូវជ្រើសរើសទូកមួយណាដែលមិនធ្វើឲគេស្តាយក្រោយនៅថ្ងៃអានាគត។
BINABASA MO ANG
គូរដណ្តឹងគូរសត្រូវ
Fanfictionនៅមិននៅម៉ោត្រូវចាប់រៀបការជាមួយសត្រូវតាំងពីនាយ តើឲ Kim Taehyung ទទួលយកបានយ៉ាងមិចទៅ? ទាំងពាល ទាំងក្អេងក្អាង តណ្ហាក្រាស់ មហាចោរព្រាននារី ថែមទាំងញែមិនរើសមុខដូចជា Jeon jungkook នេះហេ៎? !!ជួយមិនបាន!! 🥀 ម៉ាក់! កុំប្រាប់ថា..អាមុខព្រានហ្នឹងជាគូរដណ្តឹងខ្ញ...