ភាគ 10: ឬមួយខ្ញុំមានចិត្តលើគេ?

4.2K 291 0
                                    

Jungkook's POV:

ព្រឹកប្រលឹមថ្ងៃថ្មី ~ ~

         ព្រឹកនេះមានអារម្មណ៍ថាស្ពឹកក្បាលមែនទែន សង្ស័យត្រូវអាល្អិតនោះជេរឡើងចង់ផ្ទុះខួរហើយមើលទៅ និយាយពីគេខ្ញុំក៏រហ័សបើកភ្នែកហើយបែរក្រោយថ្នមៗ ដេកផ្ងាដាក់កែងដៃច្រត់ទៅលើខ្នើយរួចដាក់បង្កើយដេកសម្លឹងមើកមុខសខ្ចីដូចកូនង៉ែតរបស់អ្នកដែលកុំពុងគេងលក់យ៉ាងស្កប់ស្កល់ មើលទៅដូចជាគ្មានចំពាក់អ្នកណាមួយរៀលតែម្តង

   « ហ្អឹម~...»

ពេលដែលខ្ញុំបែរមុខទៅរកគេភ្លាម អាល្អិតនោះរើបម្រាស់ រហ័សស្រវ៉េរស្រវ៉ារ ដៃរ៉ាវរកស្អីក៏មិនដឹង តែចុងក្រោយក៏មកស្រវារអោបទ្រូងខ្ញុំហើយប្រឹងសសុលចូលកាន់តែជិត ខ្ញុំក៏មិនបានធ្វើអ្វីធំដុំបានត្រឹមតែនៅដេកស្ងៀមៗឲគេអោបតាមចិត្ត. សុំនិយាយការពិតទៅចុះ ខ្ញុំមិនសូវជាខឹងស្អប់ Kim Taehyung អីណាស់ណា៎ទេ តែខ្ញុំវាស្អប់អាចរឹតបុិនជេររបស់ក្មេងម្នាក់នេះហ្នឹងណា. ដោយសារតែគេជេរខ្ញុំមិនសម្ចីដៃ ទើបពួកយើងក្លាយជាសត្រូវនឹងគ្នារហូតមកទល់សព្វថ្ងៃនេះ។

បើសិនជាគេចេះទប់សម្តីខ្លះបន្តិច រៀនផ្អែមល្ហែមជាមួយខ្ញុំដូចគេឯង មិនដឹងជាគួរឲស្លាញ់យ៉ាងណាទេ ដូចជាពេលនេះចឹង មើលចុះដូចកូនតុក្កតា មើលចិញ្ចើមតូចស្តើង ចំណែកឯរោមភ្នែកវិញវែងៗ សឹងតែចាក់ដល់ច្រមុះខ្ញុំ នៅមានបបូរមាត់តូចច្រមិចៗនេះទៀត! យប់មិញគង់តែគេសន្លប់ កុំអីខ្ញុំមិនដឹងថាបានធ្វើអីខ្លះទេ. ពេលនេះខ្ញុំឆ្ងល់ខ្លួនឯងថា ហេតុអីបានជាសុខៗប្រែទៅជាទន់ខ្លួនហើយឈ្លក់វង្វេងនឹងអាល្អិតនេះទៅវិញ? ព្រមឲគេជេរមើលងាយដោយសេរី ទាំងដែលការពិតវាមិនមែនជាចរឹតពីកំណើតរបស់ខ្ញុំទាល់តែសោះ ឬមួយ...ខ្ញុំមានចិត្តលើគេ? ណូ! វាមិនអាចទោរួខដាច់ខាត! អត់ទេ យើងគ្រាន់តែលេងសោច! ត្រូវ! គឺលេងសោចប៉ុណ្ណោះ!

   « ហ្អឹម....» ក្រោយពីរើបម្រាស់ ស្រកាកដៃ ពុតខ្លួនពុតប្រាណរួចហើយ អាល្អិតម្នាក់នោះចាប់ផ្តើមបើកភ្នែកព្រឹមៗ ហើយពេលដែលឃើញខ្ញុំនៅដេកច្រត់ក្បាលជិតមុខរបស់គេ គឺសល់តែកន្លះចង្អាមទៀតទេមាត់ទល់មាត់មិនខាន គេក៏ស្រែកចាច
   « អ្ហាយយ៎! ចង់ធ្វើស្អីយើង អាមុខចុច! » *ឌឹប*
   « អូយ៎! ឯ-ឯ... » មួយជើងគ្មានប្រណៃចំពោះអាអូនតូចរបស់ខ្ញុំ! ព្រោះតែឈឺចុកអួលខ្លាំងពេក ទើបខ្ញុំមិនបានប្រយ័ត្នក៏រមៀលធ្លាក់ពីគ្រែ លាន់ឮសូរក្តុក! កម្មពិតជាក្រាស់មែនទែនថ្ងៃនេះ!
   « បែក....អ-អាអូនយើងហើយ....!! » ខ្ញុំនិយាយរដាក់រដុប ព្រោះឈឺពេកហ្នឹងណា នេះខ្ទេចហើយទេដឹង! នៅប្រើការបាន ឬអត់នៀក អាក្អូនអើយយ៎~
   « អឺ ឈឺដែរទេ? សុំទោស មិញជ្រុលដៃតិច » គេនិយាយព្រមទាំងញញឹមរីលដូចគ្រាប់ជី បុិនហ្នឹងហើយនៅមានមុខម៉ោសួរទៀត! បានតែចាប់ទះកំប៉េះគូទឲហើម ទើបសម!
   « ចាំមើល បើយើងរួចខ្លួនកាលណា....... »
   « សុំទោសខ្ញុំមិនល្ងង់នៅឲលោកធ្វើបាបងាយៗទេ! ទៅហើយអាកំពូលព្រាន!! » និយាយរួច អាល្អិតតូចនោះ ស្រវេរស្រាវាររៀបចំខ្លួនហើយកញ្ឆក់សោឡានរបស់ខ្ញុំ រត់ចេញទៅក្រៅបាត់ ដោយមិនភ្លេចលានអណ្តាតឌឿ
   « នែ៎ចង់ទៅណា! មកវិញភ្លាម...អូយ៎! »
   « នៅសម្រួលកាយឲបានសុខចុះលោកម្ចាស់ ឃើញថានៅទីនេះមានស្រីស្អាតៗដែលតាស៎ តាមសម្រួលខ្ញុំមិនរំខាន ប៊ាយ! » អាល្អិតនោះនៅឆ្លៀតជំទាលពីមាត់ទ្វារម៉ោទៀត ថាហើយគេក៏ដើរចេញទៅបាត់ ទុកឲខ្ញុំនៅរមីរមៀល ចុកអួលតែម្នាក់ឯង! ចំណែកឯខ្ញុំវិញបានតែដេកក្តោបអាអូនទាំងការឈឺចាប់ កំហឹងវាជ្រាបដាបចូលទៅគ្រប់សេរីរាង្គ ធ្វើឲក្តៅចិត្តសឹងតែរលាយខ្លួនទៅហើយ! អាល្អិតនេះ មិនឃើញក្តាមមឈូសមិនស្រក់ទឹកភ្នែកមែន។

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now