ភាគ 44: ជ្រើសគេជំនួសខ្ញុំ

2.4K 177 1
                                    

សាច់រឿងបន្ត៚៚

          
          ចំណែក Tae រហ័សងើបចេញពីកៅអី ព្រោះយល់ថាអ្នកទាំងពីរត្រូវការនិយាយរឿងផ្ទាល់ខ្លួន។ តាមពិត វាមិនដូចអ្វីដែល Ryo បានឃើញអម្បាញ់មិញទេ។ មុននេះ Tae គ្រាន់តែបញ្ចុកផ្លៃឈើ Jungkook ធម្មតាប៉ុណ្ណោះ ប៉ុន្តែដឹងស្រាប់ហើយអ្នកជំងឺមួយនេះ ឈឺតែមាត់ទេប៉ុន្តែដៃវិញរវាមដូចមឹក លូកទៅចាប់ដៃកូនកំលោះគេជាប់មិនលែងតែម្តង អាចនិយាយបានថាស្អិតជាងកាវប្រាំរយពីរទៅទៀត។

ពេល Tae ចេញទៅក្រៅបាត់ Ryo ទាញកៅអីមកអង្គុយក្បែរ Jungkook ទាំងសម្លឹកមុខអ្នកកំលោះដោយក្រសែរភ្នែកហួសចិត្ត។
« ថាអីចេះខុសមុខក្រាស់ឆ្អឹងដែកស្បែកស្ពាន់ដូចជាឯង អ្នកណាទៅធ្វើស្អីឯងកើត? » Ryo បន្លឺឡើងទាំងមុខខូវ។
« និយាយដកឃ្លាតិចទៅ តិចថប់ដង្ហើមស្លាប់! ហើយអ្នកណាប្រាប់ឯងថាយើងកើតអីធ្ងន់ធ្ងរ? បើយើងចាំបាន យើងគ្រាន់តែផ្តាំមែដោះឲឯងខលមកយើងពេលឯងត្រឡប់មកវិញប៉ុណ្ណោះ តែមិនបានសុំឲឯងមកអំពុលទុក្ខរឿងយើងដេកឈឺឯណា? » Jungkook តបហីៗ។ ទោះ Ryo ជាមនុស្សដែលតែងតែពាក់មុខរឹងកំព្រឹសចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែចំពោះ Jimin ហើយនិង Jungkook គឺជាកត្តាផ្សេង។ Jungkook ផ្ទាល់ក៏ដឹងដែរថា Ryo មានចិត្តបារម្មណ៍ចំពោះគេ ប៉ុន្តែឲធ្វើយ៉ាងមិចបើសម្តីហីៗទាំងនេះជាទម្លាប់ដែលកំលោះៗ Scarlett hearts ចូលចិត្តប្រើសម្រាប់សន្ទនាជាមួយគ្នាទៅហើយ។
« ចុះឯងវិញ បាត់ទៅណាឡើងរាប់អាទិត្យ? ស្មានថាត្រូវគេលួចធ្វើឃាតហើយតើ~ » Jungkook បន្លឺឡើងទាំងក្រវីក្បាលតិចៗ ហើយបោះផ្លៃប៉ោមចូលមាត់ អង្គុយឱបដៃលើគ្រែយ៉ាងរំភើយ។ ឃើញ Ryo ត្រឡប់មកវិញដោយមានអវយវៈដូចដើម Jungkook ក៏រាងធូរចិត្តបន្តិចដែរ។ ចំណែក Ryo វិញសឹងតែចង់ហក់ទៅសង្គ្រប់អ្នកកំលោះទេ។ មិត្តភកិ្តដូចជា Jeon Jungkook នៀក៎ណា៎ តើឲទៅរកនៅឯណាបានទៅ? មិនស្វាគមន៍ហើយនៅឆ្លៀតចាក់បណ្តោយថែមទៀត។

« ឯណា៎អាតុញ? » ឮ Ryo រំលឹកដល់ Jimin ទឹកមុខរបស់ Jungkook ប្រែប្រួលភ្លាមៗ ។ Jungkook ចង់តែស្រែកឲក្តែងៗទេ ព្រោះតែតាមរក Jimin នេះហើយទើបគេត្រូវជួបគ្រោះថ្នាក់ហើយត្រូវសម្រាកនៅមន្ទីរពេទ្យ។ គេផ្ទាល់ក៏មិនចង់ជឿដែរថា ខ្លួនគេនឹងមានថ្ងៃនេះ។ Jungkook មិនមាត់ ហើយក៏មិនគិតថានឹងតបសំណួររបស់មិត្តដែរ។
« Kook! ប្រាប់យើងម៉ោ មានរឿងអីកើតឡើងចំពោះអា Min មែនទេ?? »
« មេចក៏ឯងដឹង?? »
« យើងស្គាល់ឯងតាំងពីឯងនៅដើរស្រាត ទឹកមុខឯងប៉ុណ្ណឹងស្មានថាយើងដៅមិនដឹងមែនទេ? ប្រាប់យើងម៉ោថាមានរឿងអី?!! » Ryo សួរទាំងមុខមាំ។ ខណៈទឹកមុខកំណាចបញ្ជាក់ឲឃើញថា គេនឹងបន្លាត់ស្បែកអ្នកណាដែលហ៊ានប៉ះពាល់មិត្តភិក្តរបស់គេ។ ចំណែក Jungkook នៅតែរក្សាភាពស្ងៀមស្ងាត់ ព្រោះតែគេកំពុងពិចារណាថាគួរប្រាប់ Ryo ឬក៏លាក់ទុកមួយឡែកសិន។ Jungkook មិនចង់ធ្វើឲរឿងដែលមិនទាន់កើតឡើងទៅជាចលាចល ម្យ៉ាងទៀតគេមិនទាន់ច្បាស់ក្នុងចិត្តនៅឡើយថា មនុស្សដែលទាក់ទងនឹងការបាត់ខ្លួនរបស់ Jimin គឺត្រឹមត្រូវដូចដែលគេបានដៅទុក ឬក៏មិនមែន។

គូរដណ្តឹងគូរសត្រូវDonde viven las historias. Descúbrelo ahora