ពេលយប់ ~ ~ក្រាក*
សំឡេងទ្វារបើកស្រាប់តែបន្លឺឡើង ធ្វើឲអ្នកដែលកំពុងសំងំគេងនៅលើពូក ត្រូវភ្ញាក់ឡើង។ ទោះឃើញវត្តមានអ្នកម្ខាងទៀតដើរចូលម៉ោ ក៏ Jimin មិនខ្ចីខ្វល់ ព្រោះពេលនេះរាងកាយគេមានសភាពទ្រុឌទ្រោម មិនត្រឹមតែដៃជើងជាប់ចំណងទេ ក្រពះវិញស្ទើរតែរួញស្វិតចូលគ្នា ព្រោះតែគ្មានអាហារចូលពោះសូម្បីតែមួយគ្រាប់ អស់រយៈពេល 2ថ្ងៃមកហើយ ទើបពេលនេះក្នុងខ្លួនគេល្ហល្ហេវគ្មានកម្លាំងកំហែងអីបន្តិចសោះ ទោះចិត្តចង់ងើបឡើងតតាំងនឹងអ្នកកំលោះទៀតក៏ពិបាកដែរ សូម្បីតែហើបមាត់ក៏គេហើបមិនរួចផង។ Dylen ដាក់ថាសអាហារនៅលើតុក្បែរក្បាលដំណេក ហើយក៏ទម្លាក់ខ្លួនអង្គុយចុះក្បែររាងរៅតូចច្រឡឹង ដែលកំពុងតែក្តោបជើងជាប់ទ្រូង រួញអង្គុញចូលគ្នាព្រោះតែភាពរង៉ា ល្វែងខាងក្រោមត្រូវជំហ៊រ មានតែខោក្នុងសាច់ស្តើងប៉ុណ្ណោះ។
អ្នកកំលោះ ឃើញបែបនេះក៏អត់អាណិតគេមិនបាន តាមពិតគេមិនចង់ធ្វើដល់ថ្នាក់នេះទេ តែមកពី Jimin មានៈនឹងគេខ្លាំងពេក ទើបចុងក្រោយគេត្រូវប្រើវីធីបង្អត់បាយ ដើម្បីឲគេបានស្ងាត់មាត់ខ្លះ មិនចឹងទេគេច្បាស់ជាជំទាលឮដល់ឋានព្រះឥន្ទមិនខាន។ Dylen ស្រាយចំណងដៃគេទាំងសងខាងចោលឲអស់ បន្ទាប់មកក៏ស្រាយចំណងជើងម្តង។ ចំណែក Jimin វិញ ទោះពេលនេះរាងកាយគេមានសេរីភាព ក៏គេមិនអាចធ្វើអីបានច្រើន ក្រៅតែពីគេងសំងំស្ងៀម ចង់រត់ក៏រត់មិនកើត ថាមពលគេធ្លាក់ដល់កម្រឹតសេរ៉ូតែម្តង ណាមួយគេត្រូវតែសំងំសិនរងចាំពេលវាលាសមរម្យសឹមរកវិធីរត់គេច។
« នេះបាយ...ញុំាខ្លួនឯង ឬក៏ចង់ឲបញ្ច្រក? »
Jimin សម្លឹងទៅចានបាយដែលអ្នកកំលោះហុចអោយ មិនគិតច្រើនគេទទួលយកយ៉ាងលឿន។ ពេលនេះជាពេលដែលគេត្រូវចម្អែតក្រពះឲឆ្អែតនិងបង្កើនថាមពល ក្រែងលោមានកម្លាំងតទល់និងបានគេចចេញពីទីនេះ។ អស់ពីញុំាបានពាក់កណ្តាល Jimin ក៏សម្លឹងទៅថាសនៅលើតុ រាងតូចបម្រុងលូកយកទឹកផឹកតែភ្នែកក៏ប្រទះនឹងកូនកាំបិទចិតផ្លែឈើមួយដែលដាក់នៅក្បែរកែវ។ គេលួចសម្លឹងទៅកាំបិទផង ហើយសម្លឹងមើលអ្នកកំលោះផង។ ឆ្លៀតពេលដែល Dylen កុំពុងតែឱនចុះរើរបស់ចេញពីថង់អុីវ៉ាន់ គេក៏រហ័សប្រើកម្លាំដែលមាននៅក្នុងខ្លួន លូកយកកាំបិទហើយប្រញាប់លាក់ទុកនៅក្រោមខ្នើយយ៉ាងរហ័ស ជៀសវាងកុំឲ Dylen ងើបមុខមកទាន់។
« យ៉ាងមិច? » Dylen ជ្រួញចិញ្ចើមសួរគេទាំងការងឿឆ្ងល់ ព្រោះពេលគេងើបមកវិញ ក៏ឃើញ Jimin ធ្វើឬកពាប្លែកៗ។
YOU ARE READING
គូរដណ្តឹងគូរសត្រូវ
Fanfictionនៅមិននៅម៉ោត្រូវចាប់រៀបការជាមួយសត្រូវតាំងពីនាយ តើឲ Kim Taehyung ទទួលយកបានយ៉ាងមិចទៅ? ទាំងពាល ទាំងក្អេងក្អាង តណ្ហាក្រាស់ មហាចោរព្រាននារី ថែមទាំងញែមិនរើសមុខដូចជា Jeon jungkook នេះហេ៎? !!ជួយមិនបាន!! 🥀 ម៉ាក់! កុំប្រាប់ថា..អាមុខព្រានហ្នឹងជាគូរដណ្តឹងខ្ញ...