បន្ត៚
« ពុក! ខ្ញុំដូចជាឃើញមានមនុស្សនៅក្នុងរូងភ្នំ »
សម្លេងក្មេងជំទង់ម្នាក់បន្លឺឡើងពីចម្ងាយ តែល្មមអាចឲអ្នកខាងក្នុងល្អាងបានស្តាប់ឮ។ ចំណែកអ្នកទាំងពីរដែលកុំពុងបង្កាត់ភ្លើងស្នេហ៍ដោយម្នាក់ៗមិនដឹងខ្លួន ត្រូវអាក់ខាន ដោយសម្លេងចេកចាចពីខាងក្រៅ។ Ryoរហ័សដកបបូរចេញពីរាងតូចទាំងភ្នែកក្រឡីក្រឡើមកុំពុងរកនឹកពាក្យដោះសារពីទង្វើររបស់ខ្លួន ខណៈYonjiវិញ អៀនសឹងតែជ្រែកដីទៅហើយ នេះគេក្តៅខ្លួនដក់ថ្នាក់មមីរមើរ រវើររវាយសងំឲគេគ្រប់គ្រងបបូរមាត់ខ្លួនឯងបានយ៉ាងងាយបែបនេះផងមែនទេ? រាងតូចសួរខ្លួនឯងក្នុងចិត្ត គេមិនដឹងជាយកមុខទៅលាក់ទុកនៅឯណាទេ។
« មានអ្នកណានៅក្នុងនេះទេ? » លើកនេះសម្លេងរាងចំណាស់បន្លឺឡើងម្តង។ ពេលនេះនៅខាងមុខច្រកចូលរូងភ្នំកុំពុងមានក្មេងពីរនាក់និងមនុស្សចាស់មា្នក់ស្លៀកពាក់ខោអ៊ាវ Hanbok បែបសម័យបុរាណ ដែលជាខោអ៊ាវសម្រាប់ពួកអ្នករស់នៅព្រៃភ្នំនិយមស្លៀកពាក់។
« បាទ មាន! សូមមេត្តាជួយពួកយើងផង! » Ryo រហ័សស្រែកចេញមកពីក្នុងល្អាង សម្លេងខ្ទរដល់ក្រៅឲក្រលួច។ ក្រោយពីឮសម្លេងស្រែកឲជួយ លោកអ៊ំអម្បាញ់មិចក៏បក់ដៃឲកូនក្មួយពីរនាក់ទៀតដើរចូលមកតាម
« លោកអ៊ុំជួយគេផង គេក្តៅខ្លួនខ្លាំងណាស់! »
ពេលនាក់ទាំងបីចូលមកដល់ ពួគេក៏ឃើញ Ryo កុំពុងតែឱបរាងតូចល្អិត មានមុខស្លេកស្លាំងព្រមទាំងញើសជោគហូរដាបដូចជាទឹកទន្លេ ខ្លួនគេញាកទទ្រើតដូចមនុស្សកុំពុងតែត្រូវវាយប្រហារដោយជាតិពិស។ ឃើញបែបនេះ បុរសចំណាស់ក៏រហ័សយកក្រណាត់ធំល្មមពីបង្វិចថ្នាំយកមករុំបន្ថែមលើរាងកាយតូចច្រឡឹង និងមួយទៀតហុចឲទៅRyo។
« មិនអីទេ ដើរតាមអ៊ុំម៉ោ »
បន្ទាប់មក លោកអ៊ុំក៏ដើរនាំផ្លូវចេញទៅក្រៅ ដោយមាន RyoអៀវYonji ដើរតាមពីក្រោយជាមួយនឹងក្មេងប្រុសៗពីរនាក់វ័យប្រហាក់ប្រហែលជា 14ទៅ15ឆ្នាំ និងល្អិតម្នាក់ទៀតប្រហែល9ឆ្នាំ។បុរសចំណាស់ នាំផ្លូវ Ryo ដើរមកកាត់ចន្លងភ្នំ និងដងអូរមួយកន្លែងដែលមានស្ពានចម្លងឆ្ពោះទៅកាន់ត្រោយម្ខាងទៀត។ ពេលដែលពួកគេបានដើរឆ្លងផុតស្ពានរួចហើយ Ryo ក៏ចាប់ផ្តើមសង្កេតឃើញមាន កូនផ្ទះតូចៗដែលគេនិយមហៅថាខ្ទមនោះ សង់ឡើង អមសងខាងផ្លូវចូល ទីនេះហាក់បីដូចជាភូមិតូចមួយដែលស្ថិតនៅក្នុងព្រៃជ្រៅយ៉ាងចឹង ប្រសិនបើអ្នកល្មមៗប្រហែលជារកទីនេះមិនឃើញទេ ព្រោះមើលទៅវាជាទីកន្លែងដែលមានព្រៃស្តុកហុំពាត់ជុំវិញ ព្រមទាំងដាច់ស្រយាលពីផ្លូវជាតិទៀតផង។ ដោយសារតែយប់ងងិតពេកទើបបានជាRyo មើលឃើញអ្វីៗស្រពេចស្រពិល ម៉្យាងទៀតភ្លើងដែលចាំចេញពីឈើអូស ដាក់ដោតលើបង្គោលអមជាជួរក្បែរផ្ទះនិងសងខាងផ្លូវ ក៏មិនបានបញ្ចាំងឲឃើញទិដ្ឋភាពក្នុងភូមិមួយនេះភ្លឺច្បាស់អីណាស់ណាដែរ។
YOU ARE READING
គូរដណ្តឹងគូរសត្រូវ
Fanfictionនៅមិននៅម៉ោត្រូវចាប់រៀបការជាមួយសត្រូវតាំងពីនាយ តើឲ Kim Taehyung ទទួលយកបានយ៉ាងមិចទៅ? ទាំងពាល ទាំងក្អេងក្អាង តណ្ហាក្រាស់ មហាចោរព្រាននារី ថែមទាំងញែមិនរើសមុខដូចជា Jeon jungkook នេះហេ៎? !!ជួយមិនបាន!! 🥀 ម៉ាក់! កុំប្រាប់ថា..អាមុខព្រានហ្នឹងជាគូរដណ្តឹងខ្ញ...