ភាគ 33: ថី ប្រច័ណ្ឌ?

2.9K 200 0
                                    

បន្ត៚

Taehyung រហ័សយកដៃស្ទាបក្បាលដែលឈឺសឹងតែបែក ក្នុងចិត្តឆ្ងល់ថា នេះជាខ្នងមនុស្ស ឬក៏ ជាដុំថ្មឲប្រាកដទៅ? គ្រាន់តែបុកខ្នងប្រុសម្នាក់នេះអម្បាញ់មិញ សឹងតែធ្វើឲគេក្រឡុកខួរអស់ទៅហើយ។
« សុំទោសមានត្រូវត្រង់ណាទេ? » បន្ទាប់ពីឱនរើសទូរស័ព្ទឲ Tae រួចហើយ កំលោះពាក់វែនតាដងក្រាស់ខ្មឹកម្នាក់នេះ ក៏ប្រញាប់សួរនាំទាំងទឹកមុខភ័យព្រួយ
« មិនអីទេ...ខ្ញុំក៏សុំទោសដូចគ្នា... » Taehyung រហ័សសុំទោសគេតាមបែបបទខ្លួនមានចំណែកខុស ហើយក៏ទទួលយកទូរស័ព្ទពីគេវិញ ទាំងលួចគិតក្នុងចិត្ត (ម៉ែ! មុខមាត់បារាំងទេ តែកូរ៉េឲច្បាស់ដូចថ្ងៃ)  Taehyung បែរខ្លួនរៀបនឹងដើរទៅមុខទៀត តែក៏ត្រូវដៃធំក្រាស់ទាញឲត្រឡប់មកវិញ
« លោកមានការអីហ្អេស៎? »
« អត់ទេ គ្រាន់តែចង់សួរថា នៅចាំខ្ញុំបានទេ? » កំលោះកូនកាត់ សួររាងតូចដោយផ្ទៃមុខមានស្នាមញញឹម។ ចំណែក Taehyung កុំពុងតែធ្វើភ្នែកស្លេស្លើ ប្រឹងរកនឹកថាគេធ្លាប់ជួបប្រុសម្នាក់នេះនៅម្តុំណា ( សំឡេងដូចជាប្រហែលៗ )
« អ៊រ...ចាំបានហើយ! ពួកយើងធ្លាប់ជួបគ្នានៅ Jeju ត្រូវទេ? » រាងតូច សួរគេទាំងទឹកមុខញញឹមរស់រាយ ខណៈភ្នែកកំពុងតែដៀងសម្លឹងមើលមុខមាត់និងឯកសណ្ឋានរបស់គេ។ សភាពគេបែបនេះ តើឲ Taehyung ចាំបានយ៉ាងមិចទៅ បើលេងពាក់វែនតាកម្រាស់ជាង 390• បែបនេះ អ្នកណាទៅមើលស្គាល់...
« លោកពាក់វែនតាក្រាស់ខ្មឹកចឹង តើឲខ្ញុំស្គាល់បានយ៉ាងមិចទៅ? » រាងតូចនិយាយទាំងអស់សំណើច ខណៈ Dylen បានតែសើចញឹមៗ។ បន្ទោសគ្នាមិចនឹងកើត បើជ្រុលជាលេងល្ខោន គឺត្រូវតែលេងឲសម
« ...លោកទើបតែដូរមកសាលានេះមែនទេ? »
« បាទ នេះជាងថ្ងៃទីពីរហើយ ចុះ Taehyung រៀននៅថ្នាក់ណា? » មិនដឹងជាមូលហេតុអី ការសន្ទនារបស់អ្នកទាំងពីរក៏បន្តទៅយ៉ាងរលូន។

A few minutes later ~

« ហ្អេ៎! ចាំយើងយូរទេ? » Sin ដើរមករកមិត្តទាំងទឹកមុខញញឹមខ្ជិបតែម្តង។ ថ្ងៃនេះមើលទៅ គេដូចជាសប្បាយចិត្តខុសធម្មតា។ នាងតូចដើរមកឱប Tae ទាំងមិនខ្ចីរអៀសចិត្ត ដែលអោយអ្នកម្ខាងទៀតចាំអស់ជិតកន្លះម៉ោង
« ថីនុង៎? »
« នៅមានមុខម៉ោសួរទៀត! ក្រែងអ្នកនាងម្ចាស់ឲខ្ញុំមកចាំតាំងពីម៉ោង7 នោះអី ដល់ពេលនេះទើបតែឃើញស្រមោល-_- មានដឹងទេថា ឥឡូវម៉ោងប៉ុន្មានហើយ? » Taehyung ឈរជ្រត់ចង្កេះសួរ ទាំងលេងទឹកមុខស្មើរធេង រីឯ Sin វិញឮមិត្តខ្លួនសួរបែបនេះ ក៏ធ្វើជាបើកទូរស័ព្ទមើល

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now