ភាគ 49: ឯងនិងខ្ញុំអស់ល្អនឹងគ្នា

2.7K 198 26
                                    

~ ~ ~

ប្រាវ*

Hande គប់ចានបារីមួយទំហឹង សំដៅទៅរកនាយកំលោះដែលកំពុងនៅឈរចំពោះមុខ។ ចំណែកឯកំលោះកូនកាត់វិញ ត្រូវថ្មិចភ្នែកព្រោះតែភ្ញាក់ផ្អើលនឹងសំលេងលាន់ទង្គិចរបស់សាច់អំបែងទៅនឹងជញ្ជាំង។ សំណាងហើយដែលមិញនេះ គេចេះវាសខ្លួនបន្តិច មិនចឹងទេចានបារីនឹងត្រូវហោះចំកណ្តាលមុខសង្ហាររបស់គេជាក់ជាមិនខាន។
« មនុស្សតូចតែមួយ បណ្តោយឲវារួចខ្លួនទៅបាន ចឹងឬ? ឯងទុកយើងជាក្របី ឬយ៉ាងមិច?!! » Hande ស្រែកទាំងទឹងសរសៃរក ខណៈរង្វង់ភ្នែកក្រហមឆ្អៅ សម្លឹងទៅកាន់កូនចៅខ្លួនមិនព្រិច។ នាយខឹងច្រឡោតតោតទោងដល់ថ្នាក់នេះ ក៏ព្រោះតែឮដំណឹងពីកូនចៅប៉ុន្មាននាក់ទៀតមកថា សមាជិកម្នាក់របស់ក្រុម Scarlett hearts ត្រូវបានរត់គេចខ្លួន ដោយពួកគេបានប្រទះឃើញ Jimin Jungkook ហើយនិង Ryo ស្ថិតនៅក្នុងភោជ៍នីយដ្ឋានមួយកន្លែង កំពុងតែពិភាក្សាររឿងសំខាន់បើយោងទៅតាមការសន្និដ្ឋានរបស់ពួកគេ។
   « សុំទោសល្បង! មកពីខ្ញុំធ្វេសប្រហេស ទើបបានជាគេអាចរត់គេចបានបែបនេះ! » Dylen តបទៅអ្នកជាល្បងដោយរក្សាទឹកមុខរាបស្មើរ បញ្ជាក់ថាក្នុងខណៈពេលនេះ គេមិនមានការភ័យខ្លាចចំពោះអំណាចរបស់ Hande សូម្បីតែបន្តិច។ នាយកំលោះផ្តល់ចម្លើយដូចច្នោះក៏មិនសង្ឃឹមថា Hande នឹងជឿជាក់លើសម្តីគេមួយរយភាគរយដែរ។ នាយសន្មតហើយ រឿងដែលនាយដោះលែង Jimin នេះច្បាស់ជាលេចឮដល់ត្រចៀក Hande ជាក់ជាមិនខាន ប៉ុន្តែ Dylen មិននឹកស្មានថាវាលឿនដល់ថ្នាក់នេះសោះ។
« ហេតុអី្វឯងដោះលែងវានៅពេលនេះ ទាំងដែលផែនការយើងជិតបានសម្រេច?! » Hande តម្លើងសរសៃរក ហើយសំដៅទៅនាយកំលោះដែលកំពុងឈរថ្មឹង មិនមាត់មិនក ហើតមិនព្រមឆ្លើយតបនឹងសំណួររបស់គេទៀត។
« មិចមិនឆ្លើយនឹងសំណួរយើង DYLEN JEON?!! ឌឹប...ក្តុក*!! » Hande ដាល់ Dylen មួយដៃបណ្តាលឲគេដួលទៅលើដីមួយទំហឹង។ អ្នកដែលត្រូវគេដាល់ លើកដៃជូតឈាមក្រហមឆ្អៅដែលមាននៅគែមមាត់ ទាំងអត់មិនបាននឹងអស់សំណើច។ មុននឹងមករក Hande នាយកំលោះត្រៀមខ្លួនរួចជាស្រេចហើយថាគេត្រូវជួបអ្វីខ្លះ។ មិនថាគេមានជីវិតរស់ត្រឡប់ទៅវិញ ឬក៏អត់នោះទេ ក៏គេមិនស្តាយនូវអ្វីដែលគេបានសម្រេចចិត្តរួចទៅហើយដែរ។ មនុស្សយើងបើជ្រើសរើសផ្លូវណាមួយដើរហើយ មិនអាចបកក្រោយវិញដាច់ខាត។

គូរដណ្តឹងគូរសត្រូវOù les histoires vivent. Découvrez maintenant