ភាគ 27: អគ្គមហេសី

3.2K 254 0
                                    

៚៚

« លោកអ៊ុំ! លោកអ៊ុំនៅឯណា!? »
Ryo ចាប់ផ្តើមស្រែកឆោលោ នៅពេលដែលសុខៗ Yonji ក៏ប្រែជាស្ងាត់បាត់សម្លេងឈឹង ភ្នែកបិទជិតខណៈដៃទន់ល្វិល្វក់ដូចមនុស្សកំពុងសន្លប់បាត់បង់ស្មារតី។ មួយសន្ទុះលោកអ៊ុំរាងចំណាស់ចូលមកដល់ គាត់ដាក់កន្ត្រកថ្នាំនិងទឹកនៅលើតុក្បែរក្បាលដំណេក។ លោកអ៊ុំចាប់ផ្តើមលាត់ជើងខោទៅបើកមើលមុខរបួសដើម្បីព្យាបាល តែស្នាមរបួសប្រែទៅជារហែកធំជាងមុន ព្រមទាំងមានស្នាមជាំក្រមៅនិងឈាមកក់ដុំៗ
« ប្រហែលជាជាតិពិសរើឡើងហើយ ទើបគេក្តៅខ្លួនរហូតដល់សន្លប់បែបនេះ » បុរសចំណាស់បន្លឺឡើងទាំងក្រវីក្បាលបន្តិច។ គាត់ចាប់ផ្តើមយកត្បាល់អង្រែនិងស្លឹកថ្នាំប៉ុន្មានសន្លឹហុចឲអ្នកកម្លោះ
« ឯងជួយបុកថ្នាំឲអ៊ុំ ហើយកុំភ្លេចលាបលើមុខរបួសគេនៅពេលដែលអ៊ុំដេរស្នាមរបួសឲគេហើយ »
Ryo ងក់ក្បាល ខណៈដៃទទួលយករបស់របរពីដៃរាងចំណាស់ យកមកធ្វើប្រតិបិត្តការ។

កម្លុងពេលលោកអ៊ុំកំពុងដេររបួសឲYonji អ្នកកំលោះបុកថ្នាំបណ្តើរ ភ្នែកចេះតែងាកដៀងមើលគេបណ្តើរ។ អារម្មណ៍ដែលព្រួយបារម្មណ៍ចំពោះYonji ចេះតែកើនឡើងរហូតគេ ទប់ចិត្តខ្លួនឯងមិនឲតក់ស្លុតមិនបាន។ កាន់តែឃើញរបួសរាងតូច Ryo រឹតតែមិនអាចអត់ទោសឲខ្លួនឯង។ មិនដឹងថាហេតុអី ពេលនេះទើបគេចេះរៀនខ្វល់ពីមនុស្សជុំវិញខ្លួន។ តាំងពី Yonji ឈានជើងចូលមកក្នុងជីវិតគេ អ្វីៗក៏មានការផ្លាស់ប្តូរ គេផ្ទាល់ក៏មិនបានដឹងខ្លួនថា រាងតូចបានចូលមកក្នុងបេះដូងគេតាំងពីពេលណា ពេលនេះគេគ្រាន់តែដឹងច្បាស់ថា ក្មេងម្នាក់នេះមានឥទ្ធិពលមកលើបេះដូងគេខ្លាំងមែនទែន រហូតគេមិនចង់បាត់បង់មនុស្សម្នាក់នេះសោះ។

ក្រោយពីបុរសចំណាស់ បានធ្វើការព្យាបាលរួចរាល់ហើយ គាត់ក៏ប្រញាប់យកថាសនិងកន្សែងដែលមានឈាមក្រហមឆ្អៅយកទៅចាក់ចោលនៅខាងក្រៅ ដោយមិនភ្លេចប្តែរផ្តាំល្អិតពីរនាក់យកទឹកនិងកន្សែងថ្មីមកជូតខ្លួនរាងតូច។
« បងនេះទឹក ពុកខ្ញុំផ្តាំថាពេលដែលជូតខ្លួនឲគាត់ហើយ កុំភ្លេចលាបថ្នាំលើមុខរបួសហើយបញ្ចុកថ្នាំគាត់ផង » ល្អិតវ័យជំទង់និយាយាតាមអ្វីដែលខ្លួនបានប្រាប់ មុននឹងដាក់ថាសនិងកន្សែងព្រមទាំងទឹកថ្នាំមួយចាន នៅលើតុក្បែរតុក្បាលដំណេក
« បងអគុណឯងហើយ បងមិនរំខានឯងទៀតទេឯងទៅសម្រាកចុះ ទុកឲបងមើលគេ » រាងល្អិតក៏ងក់ក្បាលដោយញញឹមបន្តិចមុននឹងបកខ្លួនដើរទៅខ្ទមរបស់គេវិញ។

គូរដណ្តឹងគូរសត្រូវTahanan ng mga kuwento. Tumuklas ngayon