ភាគ 5: ផែនការរបស់ព្រាន

4.5K 343 2
                                    

Jungkook scene ~ ~

  ធ្មិចបើកៗ វេលាដែលត្រូវសងសឹកក៏ឈានមកដល់

«ឯងរៀបចំហើយនៅ? កុំឲថ្លោះថ្លោយឲសោះ»
Jungkook ងាកទៅសួរមិត្តដោយការបញ្ចាក់ រីឯអ្នកម្ខាងទៀតងក់ក្បាលព្រមទាំងញញឹមវាយចញ្ចើមដាក់ធ្វើជាសញ្ញាថាគ្រប់យ៉ាងរៀបរយតាមផែនការ។ «ចុ៎ះ ចំណែកឯង?» Jungkookងាកទៅសួរអ្នកម្ខាងទៀត ដែលងក់ក្បាលធ្វើជាចម្លើយទាំងទឹកមុខហីៗដូចរាល់ដង។
«អូខេ! សម្រាច់ចឹងចុះ» Jungkook
«បើចឹងឆាប់ចេញទៅ តិចអ្នកចាត់ការរបស់ឱអា៎Ryoម៉ោ ផែនការឯងច្បាស់ជារលាយមិនខាន» Jimin ដាស់តឿនដោយទទួលបានការយល់ស្របពីJungkook និង Ryo។ បន្ទាប់ពីម៉ោរៀបចំអន្ទាក់សម្រាប់នរណាម្នាក់រួចហើយ ពួកគេក៏ប្រញាប់ប្រញាលបើកឡានចេញទៅផ្ទះវិញរៀងៗខ្លួន  រងចាំឲដល់ពេលល្ងាចនឹងអាលបានមើលល្ខោន ។ 
(Adminចង់ដឹងថាគេធ្វើអីដល់ហៃ!😣)

____________________________
~ ម៉ោង 6 ល្ងាច ~

ឡាន Ferrari សេរីទំនើបមួយគ្រឿងបោលមកឈប់នៅចំកណ្តាលមាត់ទ្វារធំនៃភូមិ្មគ្រិះស្កឹមស្កៃ។ អ្នកបម្រើវយ័ក្មេងដែលឈរនៅនៅចំហៀងទ្វារខំប្រឹងដើរយ៉ាងរហ័សរហួនពេលដែលឃើញឡានធ្លាប់ស្គាល់មកបរឈប់នៅហ្នឹងមុខខ្លួន។ អាល្អិតតូច រហ័សទាញទ្វារបើកអោយកំលោះរាងសង្ហារ គ្រងដោយឈុតសុីវីលយ័ដែលយុវវយ័ហ៊ាយសូរនិយមស្លៀកពាក់។
«អ្នកប្រុសឯងរួចរាល់ហើយឬនៅ?» កំលោះសង្ហារមុខសស្លេក ដែលមើលទៅក៏ដឹងថាជាកូនអ្នកមានត្រកូលខ្ពង់ខ្ពស់ ព្រោះម្នាក់នោះគ្មានអ្នកណាក្រៅពី Min Yoongi ហៅកាត់ Suga ល្បងធំរបស់ Drak Soul នោះទេ។

«បាទ! ប្រហែលរួចរាល់ហើយ អញ្ចើញចូលទៅក្នុងសិនទៅអ្នកប្រុស» រួចហើយ Suga ក៏ដើរតាមការបង្គាប់អញ្ចើញរបស់អាល្អិតតូចដែលជាអ្នកបម្រើចំណិតរបស់Taehyung។ Sugaដើរចូលមកដល់ក្នុងព្រមទាំងសម្លឹងមើលជុំវិញចុះឡើង
«Ning អ៊ុំប្រុសអ៊ុំស្រីមិននៅទេអេ?»
«អ៊រ! លោកកប្រុសនិងលោកស្រីទៅជួបជុំជាមួយមិត្តចាស់ឮថាជាមិត្តម៉ោតាំងពីក្មេង ទើបថ្មើរនេះនៅមិនទាន់មកវិញ»កំលោះរាងក្រាស់ងក់ក្បាលតិចៗ
«ចឹងអ្នកប្រុសអង្គុយសិនទៅ ចាំខ្ញុំឡើងទៅជម្រាបអ្នកប្រុសតូចអោយ»
«មិនបាច់ទេ ចាំយើងឡើងទៅខ្លួនឯង!» ល្បងធំ Dark Soul រហ័សលើកដៃស្រែកឃាត់អាល្អិតមុននឹងនាំខ្លួខ្ពស់សង្ហារដើរឡើងកាំជណ្តើរដែលមានបង្កាន់ដៃអមដោយពណ៏មាសចែងចាំង។

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now