ភាគ 31: ជាប់ឃុំ

2.8K 203 0
                                    


« អាបារាំងមុខស្លេក! យកទូរសព្ទ៍យើងធ្វើអី? »
« កុំភយ័ ឯកឈឺត្រូវសម្រាកនៅ Condo យើងយូរណាស់ ចឹងយើងជួយឆាតទៅប្រាប់មិត្តឯងជំនួស ហើយណាមួយ ម៉ាក់ប៉ាឯងនៅក្រៅប្រទេសមិនចឹង ដូចច្នេះគ្មានអ្នកណាខ្វល់ពីការបាត់ខ្លួនរបស់ឯងទេ ជឿយើងទៅ ដេកនៅទីនេះតាមសម្រួលកុំឲយើងចាំបាច់ចំណាយកម្លាំងច្រើន » Dylen ញញឹមចុងមាត់ ក្រោយពីចុចផ្ញើរសាររួចហើយ ក៏បោះទូរសព្ទ៍ទៅលើតុវិញ
« អ្នកណាបញ្ជូនឯងម៉ោ មិចក៏ដឹងរឿងយើង និងសមាជិកក្នុងក្រុមយើង ច្រើនម្លេះ!? »
« នរណាបញ្ជូនយើងមិនសំខាន់ សំខាន់យើងមានតួនាទីបំផ្លាញក្រុម Scarlett heart ឲខ្ទិចខ្ទីរ ពេលនេះឯងនៅក្នុងកណ្តាប់ដៃយើងទៅហើយ នៅសល់តែអាពីរក្បាលនោះទេ តែថា... » Dylen ប្រើចង្អុលដៃអង្អែលថ្ពាល់អ្នកម្ខាងទៀតថើរៗ
« បើសិនជាអា Ryo វាមិនមកវិញ បងធំរបស់ឯងច្បាស់ជាងាប់ក្នុងកណ្តាប់ដៃល្បងយើងជាមិនខាន » Dylen និយាយដោយការគំរាមកំហែង។ ពាក្យទាំងអស់នេះ ទ្វេរត្បិតតែជាពាក្យគំរាមនឹងមាត់ តែគេមិនអាចនិងមិនយកចិត្តទុកដាក់បានឡើយ។ ក្នុងចិត្ត Jimin ចាប់ផ្តើមកើតមានអារម្មណ៍មិនស្រួល ពេលនេះដូចជាមាអ្នកណាម្នាក់ មកចង់លេងសើចនឹងពួកគេ តែមិនបញ្ចេញសមាសភាពពិត។ តើល្បងធំរបស់មនុស្សមាឌឌាំងម្នាក់នេះជាអ្នកណាឲប្រកដទៅ? ហើយគេមានបំណង និង គំនុំអីជាមួយ Scarlett Heart? សំណួរទាំងអស់នេះ ចាប់ផ្តើមានវត្តមាន បង្ហាញរូបរាងវិលវល់នៅក្នុងខួរក្បាលរបស់ Jimin ឥតឈប់ឈរ។ អារម្មណ៍ភ័យព្រួយដែលគេមិនចង់ឲកើតមាន ចេះតែកើនឡើងជារឿយ។
« អាថោកទាប! ពួកឯងគិតថា ប្រើវិធីស្មោកគ្រោកបែបនេះ ពួកឯងជាអ្នកឈ្នះពិប្រាកដមែនទេ? ភើយ! កំសាកញី ល្បិចកូនក្មេងរយៗបែនេះ អាSuga បញ្ជូនឯងម៉ោមែនទេ? » Dylen អស់សំណើចបន្តិច មុននឹងចាប់ច្របាច់ថ្គាម Jimin ខ្លាំងទាំងកែវភ្នែកដឹតដាមដោយភាពឃោឃៅរ ក្នុងខ្លួនអ្នកកំលោះពេលនេះក្តៅឆេវ ដោយសារតែពាក្យជេរមើលងាយរបស់រាងតូច ទេសដាលមកកាន់គេដោយមិនប្រណីសម្តី។ Dylen លោមុខចុះទៅក្បែរត្រជៀកគេ ផ្តល់ឲខ្យល់ដង្ហើមក្តៅៗទៅស្រោចដណ្តប់ពេញចន្លោះកញ្ចឹងក អ្នកកំលោះខ្សឹបដាក់ត្រជៀករាងតូចដោយបង្ហើបសំឡេងស្រាលៗ តែសង្កត់ធ្ងន់
« អា៎អត់បានការម្នាក់ហ្នឹង គ្មានសមត្ថភាពអី មកធ្វើជាល្បងយើងទេ! ចំណែកអាក្មេងបានតែមាត់ដូចជាឯង បើបន្តមាត់រឹងដាក់យើងទៀត កុំថាយើងមិនបានប្រាប់ » គេបោះសម្តីប៉ុន្មានឃ្លានេះហើយ ក៏ក្រោកមកអង្គុយធម្មតាវិញ មុននឹងទាញបារីនិងដែកកេះពីថតតុ យកមកអុច
« យ៉ាងមិច? ចង់សម្លាប់យើងមែនទេ? បើសម្លាប់ក៏សម្លាប់ទៅ យើងមិនខ្លាចទេ គ្រាន់តែស្តាយដែលត្រូវស្លាប់ក្រោមដៃមនុស្សកំសាក សុីបានតែពីក្រោយខ្នងគេ ដូចជាឯង! » Jimin ប្រឹងក្រញែងខ្លួនចេញពីចំណងខ្សែ ដែលគេកាន់តែរើបម្រាស់ កាន់តែរឹតរួតធ្វើឲឈឺផ្សារ
« ចឹកៗៗ....មិនល្អទេ មុខមាត់សស្គូសដូចជាអាក្អូនឯង រំលោភហើយចាំសម្លាប់ទើបចំណេញ » Dylen សម្លឹងគេទាំងក្រសែភ្នែកមុតស្រួច គេបង្ហុយផ្សែងបារី ទៅចំមុខJimin ពេញៗតែម្តង។ ចំណែកឯអ្នកដែលត្រូវផ្សែងបារីរុំស្រោប ប្រឹងក្អក់ ទាំងឈ្លក់សឹងតែដាច់ខ្យល់ទៅហើយ
« បើឲឯងរំលោភយើង យើងសុខចិត្តស្លាប់វិញល្អជាង គ្រាន់បើរស់នៅដោយមានការចងចាំគួរឲរអើមពីមនុស្សស្មោគគ្រោកដូចជាឯង! អាប៊ិសាចមុខពីរ! អាប៊ិសាចជញ្ជក់ឈាម! អាប៊ិសាចឆ្អឹង.ស! អាក្មេងចាប់ជាតិខុសភព! » Jimin នៅតែបន្តជេរគេដោយមានពាក្យមិនចេះដាច់ ខណៈអ្នកម្ខាងទៀតកំពុងសម្លឹងគេមុត ទាំងអារម្មណ៍កំពុងស្មាធិទប់កំហឹង។ បើតាមជិតគេ ពេលនេះ Jimin ប្រហែលសុីគ្រាប់កាំភ្លើងបាត់ហើយទេដឹង Dylen ក៏ចង់ចាត់ការក្មេងពូកែជេរម្នាក់នេះដែរ ថ្នាក់Taehyung ជាប់ចំណាត់ថ្នាក់លេខមួយខាងពូកែជេរ តែមិននឹកស្មានថា Jimin មានទេពកោសល្យសល់លើសគេរាប់រយដង។
« ពូកែជេរថ្នាក់ហ្នឹង មានគេហៅទៅយកពានទេ? »
« យក ឬមិនយកវាស្រាច់តែយើង ទាក់ទងស្អីនឹងឯងដែរ? កាលណាដោះលែងយើង!? »
« តិចទៀតគង់តែដឹងទេ » Dylen និយាយហើយក៏ក្រោកឈរឡើងអស់កម្ពស់ហើយ បោះជំហ៊ានដើរសម្តៅទៅមាត់ទ្វារ។ បើគេបន្តនៅទីនេះជាមួយ ក្មេងពូកែជេរមិនចេះដាច់សម្តីនេះ គេមិនធានាទេថា អ្នកដែលកំពុងធ្វើទុក្ខរំអុកនៅលើគ្រែនឹងមានជីវិតរស់ដល់ថ្ងៃស្អែក ឬក៏អត់
« នែ! ឈប់សិន! ដោះលែងយើងសិនទៅអាចង្រៃ អាមុខដូចប្លិត អាតុកែ អា៎... » Jimin ផ្អាកជេរ ខណៈភ្នែកសម្លឹងមើលកាំភ្លើងដែល Dylen កាន់ក្នុងដៃ
« ហ៊ានតែបញ្ចេញសម្លេងបន្តិចទៀត គ្រាប់កាំភ្លើងនឹងហោះចូលក្បាលឯងដោយស្វ័យប្រវិត្ត » Dylen សម្លក់គេដោយប្រើកែវភ្នែកទឹកសមុទ្យ សម្លឹងមុតទៅ អ្នកដែលកំពុងលេបទឹកមាត់ក្អឹកៗ។ មួយសន្ទុះទ្វារបន្ទប់ក៏ត្រូវបើកដោយដៃកូនចៅររបស់កំលោះរូបសង្ហារ
« ល្បង ចៅហ្វាយឲល្បងតាមទៅជួបនៅឯវិមាន »
« ដឹងហើយ! មើលអាក្មេងនេះឲបានល្អ បើវារករឿងច្រើន ចាត់ការតែម្តងទៅ » Dylen បោះកាំភ្លើងទៅឲកូនចៅខ្លួន មុននឹងដើរចេញទៅបាត់។ កូនចៅរបស់គេក៏រហ័សបិទទ្វារបន្ទប់វិញ ហើយចាក់សោរជាប់ ជៀសវាងអ្នកខាងក្នុងរត់គេចបាត់ គេនេះហើយដែលត្រូវរងកម្មជំនួស។
____________________________
While ~

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now