ភាគ 40: វាត្រូវតែឈឺជាងយើងទ្វេរដង

2.7K 172 3
                                    



      មេឃដែលមុននេះមានពន្លឺត្រជៈត្រចង់ ស្រាប់តែប្រែជាងងឹតបន្តិចម្តងៗ រហូតដល់បាត់អស់ស្រមោលព្រះអាទិត្យ។ ថ្ងៃនេះជាថ្ងៃ ១៥កើត ក៏ជាថ្ងៃដែលសមាជិករស់នៅក្នុងភូមិគ្មានឈ្មោះពិតប្រាកដមួយនេះប្រារព្ធពិធីបុណ្យភូមិ។ ពេលវេលាសប្បាយកម្ររកបានយ៉ាងនេះ Yonji និង Ryo បែរជាគ្មានឱកាសបានចូលរួម ព្រោះកូនប្រុសរបស់លោកអ៊ុំដែលជួយពួកគេបានត្រឡប់មកពីរកសុីនៅឯនាយវិញ ដូចច្នេះទើបពួកគេប្រញាប់ពឹងពាក់កំលោះម្នាក់នោះឲជួយនាំពួកគេចាកចេញពីទីនេះ។

« ហេតុអីក៏មកដល់ចំពេលសប្បាយទៅវិញ ហុឺស! » Yonji រអ៊ូរតិច។ គេគិតថានឹងបានចូលរួមពិធីបុណ្យនោះទៅហើយតែបែរជាគ្មានឱកាស។ ចំណែក Ryo បានតែក្រវីក្បាលនិងចរឹតកូនក្មេងមិនចេះធំរបស់ Min Yonji។ ត្រូវហើយ ក្មេងម្នាក់នេះជាប្អូនប្រុសបង្កើតរបស់ Min Yoongi សត្រូវរបស់Scarlett hearts។ ពេល Yonji និយាយប្រាប់គេដំបូងគេមិនសូវជឿប៉ុន្មានទេ ព្រោះបងប្អូនយ៉ាងមិចនឹងកើតបើចរឹតខុសគ្នាដូចមេឃហើយនឹងដី។ ប៉ុន្តែពេលដែល Ryo សាកយកមកគិតសារជាថ្មីវាដូចនឹងអ្វីដែលរាងតូចប្រាប់គេមែន ព្រោះមើលទៅមុខមាត់ Yonji ស្រដៀងនឹងបងគេហើយរាងតូចកាន់ត្រកូល Min ទៀត។ ចឹងតើបានជាឮឈ្មោះរាងតូចលើកដំបូងគេមានអារម្មណ៍ថាប្រហែលៗ។ តាមពិតជាប្អូនរបស់អាម្នាក់មុខស្លេកនឹងសោះ។

Yonji ដើរបណ្តើររអ៊ូររង៉ូវៗបណ្តើរ។ កាលនៅក្នុងភូមិគេត្អូចត្អែរចង់មកផ្ទះវិញមិនឈប់ ដល់តែពេលបានមកផ្ទះបែរជាកើតទុក្ខមិនសុខចិត្ត។
« ចរឹតក្មេងពិបាកយល់មែន » Ryo និយាយខ្សឹបៗ តែនៅតែមិនអាចគេចផុតពីត្រជៀកវាងវៃរបស់រាងតូចបាន
« បើពិបាកយល់មិនបាច់យល់ទេ អ្នកណាប្រើឲយកចិត្តទុកដាក់? ហ៉ើស!! » មិនត្រឹមតែនិយាយ រាងតូចនៅដើរទៅបុកស្មាគេ ហើយហួសទៅខាងមុខក្បែរបុរសម្នាក់ទៀតដែលមានអាយុស្របាលគេ តែកម្ពស់កម្ពរខ្ពស់ជាងគេដាច់។

~ ~

ក្រោយពីដើរឆ្លងកាត់ព្រៃនិងជ្រលងជ្រោះអស់រយៈពេលកន្លះថ្ងៃហើយ ម្នាក់ៗចាប់ផ្តើមមានអារម្មណ៍ថាចុករោយ៍ដោយសារតែបានចំណាយកម្លាំងដើរតាំងពីប្រលឹមឥឡូវជិតចូលប្រលប់វិញទៅហើយ។ នាយកំលោះ ក៏ចេះតែលួចមើលបារម្មណ៍ពីរាងតូចម្តងម្កាលដែរ។ គេមិនដឹងទេថាហេតុអីគេមានអារម្មណ៍បែបនោះចំពោះប្អូនប្រុសសត្រូវខ្លួនឯង ដឹងត្រឹមតែថាក្មេងរបុិលរប៉ូចម្នាក់នេះអាចធ្វើឲបេះដូងគេរំជើបរំជួលគ្រប់ពេលដែលគេបាននៅជិត។
« ខ្ញុំគិតថាពួកយើងគួរតែសម្រាកនៅម្តុំនេះសិនទៅ ព្រោះសល់តែប្រហែល500ម៉ែត្រទៀតទេពួកយើងនឹងទៅដល់ថ្នល់ជាតិហើយ » កំលោះដែលជាអ្នកនាំផ្លូវ រហ័សងាកមកផ្តល់យោបល់ ក្រោយពីសង្កេតឃើញទឹកមុខស្លេកស្លាំងរបស់ Yonji និង Ryo។ អ្នកទាំងពីរយល់ព្រមនឹងសំណើររបស់គេ យ៉ាងណាពួកគេក៏មិនបានប្រញាប់អីណាស់ណាដែរ យ៉ាងច្រើនអាចទៅដល់ផ្ទះវិញនៅពាក់កណ្តាលយប់នឹងឯង។ ក្រោយពីអង្គុយសំរាកបានមួយសន្ទុះធំ កំលោះអម្បាញ់មិញក៏ត្រឡប់មកវិញដោយមានផ្លែឈើនិងសំបកស្លឹកឈើដែលមានផ្ទុកទឹកក្នុងនោះ។ គេហុចឲ Ryo ហើយក៏ដើរហួសទៅរករាងតូច ដែលកំពុងអង្គុយនៅលើថ្មធំមួយផ្ទាំងក្បែរជ្រលងអូរ។

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now