~ ~
ភូមិគ្រិះ Jeon
នៅក្នុងបន្ទប់ធ្វើការដ៏ប្រណីតហើយកំពុងតែស្ថិតក្នុងសភាពស្ងប់ស្ងាត់ រាងរៅចំណាស់របស់លោក Jeon កំពុងតែឈ្ងោកមុខសម្លឹងមើលតួរអក្សរលើក្រដាសមួយសន្លឹក ហាក់ផ្ចុងអារម្មណ៍ទៅលើអ្វីដែលគាត់កំពុងអាន។ នៅក្នុងដៃរបស់លោក Jeon ជាក្រដាស់ស្នាមលើកចុងក្រោយ ដែលបន្សល់ទុកដោយនារីម្នាក់ធ្លាប់ជាម្ចាស់គ្រងបេះដូងរបស់គាត់។ ដំបូងពេលដែលឃើញឈ្មោះរបស់ម្ចាស់ផ្ញើរ លោកJeonស្រឡាំងកាំង ព្រោះមនុស្សដែលបានសរសេរសំបុត្យមួយនេះ ជាមនុស្សដែលចាកចេញពីគាត់ទៅអស់រយៈពេល22 ឆ្នាំមកហើយ ដោយសារតែទង្វើមិនគប្បីរបស់គាត់។ លើក្បាលសំបុត្យមានបញ្ជាក់ពីថ្ងៃខែដែលម្ចាស់ផ្ញើរបានសរសេរតាំងពី2ឆ្នាំមុនមកម្លេស...។ ប៉ុន្តែទើបតែពេលនេះទេ ដែលសំបុត្យមួយច្បាប់នេះបានធ្លាក់មកដល់ដៃរបស់អ្នកទទួល។ លោក Jeon ក្តាប់ក្រដាស់សស្ញាចដែលមានតួរអក្សរជាភាសាបរទេស ទាំងរន្ធត់ចិត្ត ដោយមានលោកស្រីជាភរិយាឈរអមក្បែរដៃ។
ក្នុងសំបុត្យ:
Dear Jeon ~
អូនសង្ឃឹមថាបងនិង Jiyon ហើយនិងកូនប្រុសរបស់បងរស់នៅបានសុខសប្បាយ។ ខ្ញុំសុំទោសដែលចាកចេញដោយមិនឲដំណឹង។ ខ្ញុំដឹងថាគ្រប់យ៉ាងដែលបានកើតឡើង វាមិនមែនជាកំហុសរបស់អ្នកណាទាំងអស់។ មូលហេតុដែលខ្ញុំផ្តល់សិទ្ធឲគេថែបងក៏ព្រោះតែ គេសាកសមជាកូនប្រសាររបស់ត្រកូលJeon និងសាកសមជាភរិយាពេញសិទ្ធរបស់បងជាងជនបរទេសតែលតោលគ្មានទីលំនៅច្បាស់លាស់ដូចជាខ្ញុំ ហើយខ្ញុំមិនដែលស្តាយក្រាយឡើយដែលបានជួបបង។ ខ្ញុំសរសេរសំបុត្យមួយសន្លឹកនេះព្រោះខ្ញុំដឹងថា...ខ្លួនខ្ញុំមិនសល់ពេលច្រើនឡើយ ហើយបងមានសិទ្ធនឹងទទួលដឹងឮអ្វីគ្រប់យ៉ាង។
ខ្ញុំមិនបានរំលូតកូនទេ កន្លងមកដំណក់ឈាមរបស់បងគឺធំធាត់មកជាមួយខ្ញុំរហូត...បងប្រាកដជាខឹងនឹងខ្ញុំហើយដែលលាក់បាំងរឿងធំយ៉ាងនេះចំពោះបង ខ្ញុំដឹងថាខ្ញុំធ្វើនេះវាជាទង្វើមួយសែនល្ងង់ខ្លៅ។ ចំណែក Thonath ជាមនុស្សចោលម្សៀតខ្ញុំមិនអាចបណ្តោយឲកូនប្រុសនិងកូនស្រីរបស់ខ្ញុំទ្រាំរស់នៅជាមួយគេតទៅទៀតទេ...នេះជាលើកចុងក្រោយដែលខ្ញុំសុំពឹងពាក់បង... ជីវិតខ្ញុំឆ្លងកាត់មកគ្រប់គ្រាន់ហើយ ក៏ល្មមដល់ពេលដែលខ្ញុំសម្រាកហើយដែរ ដូចច្នេះ សូមបងជួយថែរក្សាដំណក់ឈាមចុងក្រោយរបស់ខ្ញុំជំនួសខ្ញុំផង!
ВЫ ЧИТАЕТЕ
គូរដណ្តឹងគូរសត្រូវ
Фанфикនៅមិននៅម៉ោត្រូវចាប់រៀបការជាមួយសត្រូវតាំងពីនាយ តើឲ Kim Taehyung ទទួលយកបានយ៉ាងមិចទៅ? ទាំងពាល ទាំងក្អេងក្អាង តណ្ហាក្រាស់ មហាចោរព្រាននារី ថែមទាំងញែមិនរើសមុខដូចជា Jeon jungkook នេះហេ៎? !!ជួយមិនបាន!! 🥀 ម៉ាក់! កុំប្រាប់ថា..អាមុខព្រានហ្នឹងជាគូរដណ្តឹងខ្ញ...