ភាគ 24: សត្រូវលាក់មុខ

3.4K 240 0
                                    

បន្ត៚

ក្រោយពីបានឮសម្លេងបន្លឺឡើងដូច្នោះហើយ ពួកគេក៏បែរក្រោយទៅតាមប្រភពសម្លេង ក៏ឃើញថា រូរាងសង្ហាររបស់ Jungkook ស្លៀកតែខោខ្លីពណ៌ស ជាមួយនិងអ៊ាវសដៃខ្លីបន្លេះឡេវទាំងអស់ ធ្វើឲឃើញនៅសាច់ដុំមាំៗ Taeផ្ទាល់ទទួលស្គាល់ថាគេចូលចិត្តក្បាលពោះសិកផេកដ៏គួរឲទាក់ទាញរបស់អ្នកកំលោះនេះណាស់។

Jungkook ដើរមកទាញ Tae ឲក្រោកឈរហើយ ទាញគេយកមកក្រសោបក្នុងដៃដោយកាយវិការហួងហែង ធ្វើឲអ្នកម្ខាងទៀតចងចិញ្ចើមឆ្ងល់។ គេប្រើកែវភ្នែកសម្លឹងមុតទៅអ្នកម្ខាងទៀត ដោយអារម្មណ៍ពុះកញ្រ្ជោលឡើងដោយសារតែភ្លើងប្រច័ណ្ឌ។ ចង់ថាគេចរឹតពាលក៏បាន តែគេមិនចូលចិត្តអ្នកណាមកប៉ះរបស់គេដោយគ្មានការអនុញ្ញាតនោះទេ។ កំលោះកូនកាត់ញញឹមចុងមាត់ជាមួយនឹងកែវភ្នែកពណ៌ខៀវខ្ចីដែលគួរឲស្រលាញ់ តែJungkook នៅតែអាចមើលដឹងថា ក្រសែភ្នែកមួយគូរនោះកុំពុងបង្កប់ន័យពិសពុល [ អាម្នាក់នេះចូលមកក្បែរTae ប្រាកដជាមានបំណងអីហើយ] Jungkook គិតក្នុងចិត្ត ខណៈកំលោះកូនកាត់ដើរមកឈរទល់មុខគេលាដៃបម្រុងថានឹងចាប់ដៃរាក់ទាក់ តែអ្នកម្ខាងទៀតដូចជាមិនខ្ចីខ្វល់។
« ខ្ញុំឈ្មោះ Dylen គ្រាន់តែចង់រាប់អានគ្នាធម្មតាប៉ុណ្ណោះ លោកជាបងប្រុសគេមែនទេ? »
គេនិយាយទាំងទឹកមុខមានស្នាមញញមឹត្រជាក់ល្ហឹម ទង្វើនិងសម្តីបែបនេះហាក់ដុតកម្តៅរាងក្រាស់ឲកាន់តែឆេះឆួលហួសប្រមាណ [ ស្អីគេ បងប្រុសចឹងឬ? អាម្នាក់នេះចង់រករឿងហៃតើ!]
« ចឹងហ្អេ មិនអីទេ....តែថាសំណួរចុងក្រោយនេះសុំមិនឆ្លើយ ជាបងប្រុស ឬជាសង្សារ ឬក៏ជាអ្វី ខ្ញុំមិនចង់ឆ្លើយព្រោះវាមិនចាំបាច់! »
Jungkook ធ្វើជានិយាយស្រួលបួលដោយបញ្ចេញស្នាមញញឹមតិចតួច តែពាក្យរបស់គេមួយម៉ាត់ៗសុទ្ធតែសង្កត់ន័យជ្រៀលជ្រៅ ហើយទីបំផុតក៏ព្រមចាប់ដៃរបស់អ្នកកំលោះ។ តែកាន់តែចាប់ ដៃមាំៗទាំងពីរកាន់តែក្តាប់ណែនជាប់ ម្នាក់ៗចង់យកឈ្នះគ្នារាងៗខ្លួន ទើបTae ទ្រាំឈរមើលមិនកើត ក៏ដាច់ចិត្តទៅធ្វើជាឆ្អឹងទទឹង.ក។ Taehyung ប្រញាប់ដើរទៅឈរកណ្តាលរវាងអ្នកទាំងពីរ
« សុំទោសផងណា ពួកយើងមានការរវល់ មិនបាននៅជជែកគ្នាលេងទេ សុំទៅសិនហើយ »
និយាយចប់ Tae ក៏រហស័ទាញដៃរាងក្រាស់ ហើយត្រឡប់ទៅផ្ទះគេវិញដែលនៅក្បែរៗនេះ។

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now