ថ្ងៃថ្មី៚
« ហុឹម~... » សំឡេងក្រហឹមដើម.កដ៏ក្រលួចរបស់មនុស្សរាងស្តើងស្រាប់តែបន្លឺឡើង Taehyung ចង់រើបម្រាស់តែបម្រាស់មិនរួច គេមានអារម្មណ៍ថាលើដងខ្លួនដូចជាត្រូវនរណាម្នាក់យកដុំថ្មមកសង្កត់ពីយ៉ាងចឹង
ភាច់!
« Jungkook! ដកដៃចេញ ធ្ងន់ណាស់! »
Taehyung វាយដើមដៃរាងក្រាស់ខ្លាំងល្មមឲគេភ្ញាក់ តែអ្នកកំលោះបែរជាបិទភ្នែកសង្ងំគេងទៅវិញធ្វើមិនដឹង មិនត្រឹមតែប៉ុណ្ណោះគេនៅទាញរាងកាយអ្នកម្ខាងទៀតទៅឱបក្បែរទ្រូងកាន់តែណែន គ្មានសល់ចន្លោះគំនាបត្រង់ណាអីបន្តិច Taehyung ក្រឡឹងភ្នែកចុងឡើងទាំងធុញទ្រាន់ ( នេះគេចង់ឱបខ្ញុំឲដាច់ខ្យល់ស្លាប់ឬយ៉ាមិច? )
« នែ! បើលោកមិនព្រមបន្ធូរដៃ ខ្ញុំច្បាស់ជាថប់ដង្ហើមស្លាប់នៅត្រង់នេះជាមិនខាន! » រាងតូចមួលដៃអ្នកកំលោះតិចៗ
« សឺត! ឈឺ~ ... » Jungkook និយាយរអ៊ូទាំងសំឡេងងុលៗ ព្រោះគេកំពុងជ្រប់មុខនៅចន្លោះកញ្ចឹង.កអ្នកម្ខាងទៀត។ កម្លុងវិនាទីនេះ បេះដូង Tae លោតឌុកឌាក់ៗ ផ្ទៃមុខរាងស្តើងក៏លួចបញ្ចេញស្នាមញញឹមតូចមួយ គេសួរខ្លួនឯងក្នុងចិត្តថា នេះហើយហ្អី ដែលជាអារម្មណ៍រូមែនទិកដែលគេធ្លាប់ស្រមៃថាចង់បានជាមួយមនុស្សដែលខ្លួនស្លាញ់? គេមិនដែលស្រមៃថាពេលបានភ្លក់រស់ជាត្តិស្នេហ៍ហើយ វាមានក្តីសុខលើសលប់រហូតដល់រាងកាយគេទាំងមូលដូចបានឡើងឋានសួគ៌ គេក៏មិនច្បាស់ចិត្តដែរថា ពេលនេះ Jungkook មានអារម្មណ៍មកលើគេដូចដែលគេកុំពុងមានឲអ្នកកំលោះឬក៏អត់ ព្រោះមនុស្សដូចជារាងក្រាស់នេះណា៎ ពិបាកទុកចិត្តតិចហើយ។
« ងើបឡើង ខ្ញុំឃ្លានហើយ...ចុះលោកមិនឃ្លានទេឬយ៉ាងមិច? » Taehyung បន្លឺឡើងទាំងប៊ូញមាត់ ចំពេលដែល Jungkook ងាកទៅសម្លឹងមុខគេល្មម។ គ្រាន់តែឃើមុខមាត់គួរឲស្រលាញ់របស់រាងតូច Jungkook សឹងតែហក់ទៅសុីគេឥឡូវទៅហើយ ប៉ុន្តែយ៉ាងណាគេត្រូវតែទប់អារម្មណ៍
« មិនឃ្លានទេ តែខ្ញុំចង់សុីឯ- »
« ហាម! ខ្ញុំដឹងថាលោកចង់និយាយពីអីហើយ បើហ៊ានតែបង្ហើបប្រយោគនោះឡើងម្តងទៀត ខ្ញុំនឹងឈប់និយាយរកលោកមិនខាន! » Tae យកដៃចង្អុលច្រមុះគេ កាយវិការស្វីតៗបែបនេះ ធ្វើឲអ្នកទាំងសងខាងហាក់ភ្ញាក់នឹងអារម្មណ៍ថ្មីស្រឡាងមួយនេះ Jungkook រហ័សក្រោកឡើង រួចដើរចូលទៅក្នុងបន្ទប់ទឹកបាត់ ចំណែកឯTaehyung ក៏រហ័សក្រោកអង្គុយ ក្តោបបេះដូងដែលកុំពុងលោតគ្មានប្រណីរបស់គេដោយទឹកមុខខ្វាយខ្វល់ផង រំភើបផង។
« ហេតុអីក៏បេះដូងខ្ញុំលោតញាប់យ៉ាងនេះ?? »
Taehyung អង្គុយសួរសំណួរនេះទៅខ្លួនឯង ខណៈ Jungkook ដែលពួននៅក្នុងបន្ទប់ទឹក ស្ថិតក្នុងសភាពក្តោបទ្រូងខាងឆ្វេង
« អាបេះដូងឆ្កួត ហេតុអីក៏លោតញាប់ម្លេះ!! »
...................
ВЫ ЧИТАЕТЕ
គូរដណ្តឹងគូរសត្រូវ
Фанфикនៅមិននៅម៉ោត្រូវចាប់រៀបការជាមួយសត្រូវតាំងពីនាយ តើឲ Kim Taehyung ទទួលយកបានយ៉ាងមិចទៅ? ទាំងពាល ទាំងក្អេងក្អាង តណ្ហាក្រាស់ មហាចោរព្រាននារី ថែមទាំងញែមិនរើសមុខដូចជា Jeon jungkook នេះហេ៎? !!ជួយមិនបាន!! 🥀 ម៉ាក់! កុំប្រាប់ថា..អាមុខព្រានហ្នឹងជាគូរដណ្តឹងខ្ញ...