ភាគ 59: ត្រូវតែមានម្នាក់ស្លាប់ដើម្បីបញ្ចប់គ្រប់យ៉ាង

1.3K 140 18
                                    

*បញ្ជាក់ វគ្គនេះរាងវេងបន្តិច*

     បន្ទាប់ពី Jimin បាននាំ Yonji ហើយនិង Taehyung រត់គេចខ្លួនទៅមិនទាន់បានប៉ុន្មាននាទីផង កូនចៅម្នាក់របស់ Hande ក៏បានលួចមកខ្សឹបក្បែរត្រចៀកនាយ៖
     «វីរវរហើយល្បង! គ្នារបស់យើងបានឃើញប៉ូលីសមួយក្រុមកំពុងសំដៅមកទីនេះ»
ក្រោយពីឮកូនចៅប្រាប់ដូចច្នោះហើយ Hande ក៏រហ័សបែរខ្នងវឹបដើម្បីពិនិត្យមើលចំណាត់ខ្មាំង តែក៏ឃើញមានត្រឹមខ្សែចំណងទើបដឹងថាពួកគេបានរត់គេចខ្លួនបាត់ទៅហើយ   ម្យ៉ាងទៀត Sol ដែលជាមនុស្សចំណិតក៏បានបាត់ខ្លួនទៅតាមហ្នឹងដែរ ចុងក្រោយវាធ្វើឲនាយភ្ញាក់ខ្លួនតែម្តងថានៅក្នុងដំណាក់កាលនេះនាយមិនសល់អ្នកណាទៀតទេបើសូម្បីតែ Sol ក៏ក្បត់នាយដែរនោះ។
     Hande មានអាការៈម៉ួរម៉ៅយ៉ាងខ្លាំងដែលត្រូវគេលេងល្បិចដាក់ខ្លួនវិញយ៉ាងឆ្ងាញ់ដៃ តែទោះជាមាឧបសគ្គយ៉ាងណាក៏នាយនៅតែមិនព្រមចុះចាញ់ Hande បក់ដៃជាសញ្ញាឲកូនចៅប៉ុន្មាននាក់ទៀតមកតាមខ្លួន៖
     «វាប្រហែលជាទៅណាមិនឆ្ងាយទេ ពួកឯងឆាប់មកតាមយើងទៅចាប់ពួកវាហើយសឹមគេចខ្លួនតាមក្រោយ»
     «ល្បង...ចុះគ្នីគ្នាយើងឯទៀត?»
     «ទុកឲពួកវាចាត់ការនៅទីនេះទៅ»
និយាយចប់ Hande ក៏ចាកចេញទៅស្ងាត់ៗរួមជាមួយនឹងកូនចៅរបស់គេពីរបីនាក់ដោយទុកឲកូនចៅដែលនៅសេសសល់ឯទៀតចាត់ការជាមួយ Jungkook ហើយនិង Ryo ។

     ក្នុងអំឡុងពេលនេះ ម្នាក់ៗមមាញឹកក្នុងការវៃទះតប់គ្នារហូតទាល់តែបែកញើសជោគពេញអ៊ាវរៀងៗខ្លួន ដោយលើកនេះមិនមែនម្ភៃទល់នឹងពីរដូចមុនទេ គឺសល់តែប្រាំទល់នឹងពីរប៉ុណ្ណោះ។

     ឌឹប... ក្តុក!

    កូនចៅម្នាក់របស់ Hande ត្រូវតួឯកប្រុសរបស់យើងលេងក្បាច់ជង្គង់ហោះថែមទាំងវាត់មួយជើងចំកណ្តាលក្បាលបណ្តាលឲគេដួលសន្លប់ភឹងនៅលើដំបូលអគារនេះតែម្តង     Jungkook ឃើញហើយក៏លួចស្ងើចថ្វីដៃខ្លួនឯង៖
     «អាចនៅប្រើការបានដែរតើ»
បន្ទាប់ពីផ្តួលម្នាក់ហើយម្នាក់ទៀតក៏ចូមកជាបន្តបន្ទាប់។
    ងៀកមកមើល Ryo, បុរសកំពូលមាត់ឆៅនិងដៃដល់របស់យើងវិញក៏បានផ្ទួលកូនចៅរបស់ Hande អស់មិនតិចនាក់ដែរ   តែឥឡូវនេះនាយកំពុងតែប្រឈមមុខជាមួយបុរសមានធំម្នាក់ដោយក្នុងដៃរបស់គេមានទាំងពូថៅមានទាំងដំបងដែក ដែលផ្ទុយពី Ryo មានតែដំបងបួនជ្រុងមួយដើមកាន់ក្នុងដៃប៉ុណ្ណោះ ទើបធ្វើឲនាយមើលទៅហាក់បីដូចជាចាញ់ព្រាបក្រោមគូរប្រយុទ្ធជាខ្លាំង។ ជាក់ស្តែង គីឡូស្រាលៗដូចជាកូនចៅរបស់ Hande នេះមិនអាចយកឈ្នះ Ryo ឬក៏ Jungkook បានឡើយ តែដោយសារតែពួកគេមកដោយមិនបានត្រៀមទុកជាមុនទើបគ្មានអាវុធល្អៗដែលអាចអោយពួកគេប្រើសម្រាប់ទប់ទល់ជាមួយសត្រូវបាន។
     ភ្លាមៗនោះ បុរសមាឌធំស្រាប់តែលេងល្បិចដោយយារពូថៅកាប់ត្រូវដំបងរបស់ Ryo បែកខ្នែកជាពីរកំណាត់   ហើយម្ចាស់ខ្លួនមិនមានការប្រុងប្រយ័ត្នផងនោះទើបជំពប់ជើងដួលថយក្រោយ ខាងសត្រូវឃើញថានេះជាឱកាសល្អក៏ប្រញាប់ហក់សង្រ្គុបពីលើដោយយកដំបងដែករឹតបន្តឹងករបស់ Ryo សឹងតែសម្លាប់នាយឲដាច់ខ្យល់ភ្លាមៗ រួចលាន់មាត់ដោយស្នាមញញឹមយ៉ាងមានមោទភាព៖
     «នេះជាថ្ងៃអវសានរបស់ឯងហើយអាល្អិត» និយាយចប់បុរសម្នាក់នោះរៀបនឹងផ្តាច់ដង្ហើមរបស់ Ryo ទៅហើយ ស្រាប់តែមានទេវបុត្រជិះសេះសមកពីណាក៏មិនដឹង ហក់ធាក់បុរសមាឌធំពីក្រោយខ្នងធ្វើឲគេដួលផ្កាប់មុខនិងបានជ្រុះដំបងចេញពីដៃ ហើយអ្នកដែលមកជួយ Ryo ទាន់ពេលនេះគឺជា Jeon Dylen ហ្នឹងហើយ។ (រកណាទៀត Xd)
     ក្រោយពីចាត់ការសត្រូវដោយប្រើបាតជើងរន្ទះធាក់គេឲដួលផ្កាប់មុខរួច Dylen ក៏ស្ទុះមកជួយគ្រា Ryo ឲក្រោកឈរឡើងស្មើរកម្ពស់ដោយ Ryo មានការងឿឆ្ងល់ជាខ្លាំងថាហេតុអីក៏គេមកជួយខ្លួនទាំងដែលមិញនេះគេទៅចូលដៃជាមួយសត្រូវសោះ   ឃើញឬកពារបស់ Ryo ហាក់វិលវល់បែបមិនយល់ពីចរឹតបៃឡុកបៃឡររបស់ខ្លួនដូចច្នោះ Dylen ក៏សម្រាយប្រាប់យ៉ាងខ្លី៖
   «គ្រប់យ៉ាងវាគ្រាន់តែជាផែនការរបស់យើងនិង Jungkook ប៉ុណ្ណោះ ចំណែកឯពីរនាក់នោះយើងបានអោយ Jimin នាំពួកគេចុះទៅខាងក្រោមបាត់ហើយ»
ឮដូចច្នោះ Ryo អស់សំណើចបែបហួសចិត្តនឹកស្មានមិនដល់ តែក៏ធូរស្រាលក្នុងចិត្តពេលបានដឹងថាពួកគេទាំងពីរមានសុវត្តិភាព។  
Ryo ទះស្មា Dylen មួយដៃក្នុងន័យអរគុណដែលពួកកំលោះៗក្នុងពិភពគុណគេនិយមប្រើ។ ចំណែកបុរសមាឌធំវិញខឹងយ៉ាងខ្លាំងបន្ទាប់ពីដឹងថា Dylen ជាមនុស្សក្បត់ក្នុងក្រុម កន្លងមងល្បងរបស់គេខំធ្វើល្អដាក់នាយ មិនគួរណាមកក្បត់គ្នាពាក់កណ្តាលទីចឹងសោះ។ ដោយមានចិត្តគំនិតគុំគួន បុរសមាឌធំក៏ឱនរើសដំបងដែកដែលជ្រុះនៅក្បែរជើងមុននេះយកទៅវាយក្បាលរបស់ Dylen ពីក្រោយ៖
«Dyeln ប្រយ័ត្ន!!»
Ryo ដែលជ្រលៀសភ្នែកឃើញក៏រហ័សស្រែកប្រាប់ តែអ្វីៗវាកើតឡើងភ្លាមៗពេកទើប Dylen មិនអាចគេចខ្លួនទាន់ បានត្រូវមួយដំបងចំចំហៀងក្បាល បណ្តាលឲគេដួលទៅលើដីនិងមានឈាមហូរមកដូចទឹកឈូរ៖
     «អាចង្រៃ!អោយរស់ស្រួលៗមិនចង់!»  
Ryo ឃើញទង្វើដែលគេធ្វើដាក់ Dylen ដូចច្នោះក៏ក្តាប់ដាល់ហក់ទៅដាល់គេមួយដៃទៅពីរដៃតាមកំហឹង។ ចំណែក Jungkook ប្រញាប់ចាត់ការអ្នកដែលនៅសេសសល់ហើយរត់មកជួយ Ryo ដើម្បីចាត់ការបុរសមាឌធំរហូតទាល់តែគេសន្លប់បាត់បង់ស្មារតី។

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now