ភាគ 29: សមាជិកថ្មី

3.3K 243 0
                                    


1 អាទិត្យក្រោយមក ~

The Knights College:

Taehyung បិទទ្វារឡានចុះទាំងមុខក្រហមងាំង ថ្ងៃនេះជាថ្ងៃបើកបក្សវិស្សមកាលឆមាសថ្មី។ ក្រសែភ្នែករាប់សិបគូរចោលសម្លឹងមកគេដោយការភ្ញាក់ផ្អើល ព្រោះតែថ្ងៃនេះប្រធានថ្នាក់ស្រស់ស្អាតជាមួយនឹងកំលោះសង្ហារមហារព្រានប្រចាំសលា ជិះឡានមកជាមួយគ្មា។ នេះហើយ គឺជារឿងដែលមិនគួរឲជឿ ទើបម្នាក់ៗឈរភ្លឹកហាក់គិតមិនដល់នឹងអ្វីៗដែលពួកគេបានឃើញ។

« ឯង! ថ្ងៃនេះសង្សៃភ្លៀងបាក់មេឃហើយមើលទៅ»
« សម្លាញ់មើលនុះ~ រាល់ដងឃើញឈ្លោះគ្នាដូចរន្ទះ ឥឡូវមិចទៅចឹងវិញទៅ »
« ស្តាយណាស់ឯង...តាមពិតពួគេជាសង្សារនឹងគ្នាសោះ »

Taehyung គិតតែដើរ មិនខ្វល់នឹងក្រសែភ្នែកដៀងសម្លឹង និងពាក្យសម្តីខ្សឹបខ្សៀវរបស់ពួកស្រីដែលជាហ្វេនរបស់ កំលោះ Leader of Scarlett hearts។ ចំណែកកំលោះសង្ហារយើងវិញ ដើរតាមពីក្រោយរាតូចឲកកិត គេមិនខ្ចីខ្វល់នឹងអ្នកណា សំខាន់ពេលនេះគេមានអារម្មណ៍ល្អនិងសប្បាយចិត្តដែលយកឈ្នះ Taehyung បានម្តង។ ព្រឹកមិញនេះ អ្នកកំលោះ ខំងើបតាំងពីប្រលឹមទៅចាំគេនៅមុខផ្ទះ ដំបូងរាងតូចប្រកែកដាច់អហ្ហឹងការ ចុងក្រោយគេគ្មានជម្រើសទើបត្រូវប្រើខ្សែររបស់ម្តាយក្មេងដើម្បី ឲរាងតូចព្រមមកជាមួយគេ ល្បិចកំហូចបែបនេះមានអ្នកណាទៅពិនប្រសព្វរកនឹងឃើញ ដូចជា កំលោះរូបសង្ហារ Jeon Jungkook នេះទៅ។

ពេលដែលដើរមកដល់មុខថ្នាក់ 12B ភ្លាមTaehyung តច់ដំណើរ ហើយដកដង្ហើមធំមួយគ្រូស មុននឹងសម្រាច់ចិត្តបែរក្រោយមកសម្លក់អ្នកដែលដើរតាមពីក្រោយគេមករហូតប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ
« លោកមិនទៅថ្នាក់ទេហ្អី? ហើយចង់តាមខ្ញុំដល់ពេលណា? មិនធុញទេ ឬ យ៉ាងមិច? » Taehyung ជ្រត់ចង្កេះសួរគេ ដោយទឹកមុខធុញទ្រាន់និងតប់ប្រមល់សឹងស្លាប់ទៅហើយ។ អារឿង crush ដើរអមតាមនេះ អ្នកណាថាមិនសប្បាយចិត្ត លោកអើយគេអ៊រចង់ហោះទៅហើយ ទោះTaehyung ចូលចិត្តភាពរ៉ូមែនទិក តែបែបនេះមិនហៅថារ៉ូមែនទិកនោះទេ គេថាច្រំដែរទៅវិញទេ។ គេឆ្ងល់ណាស់ ចាប់តាំងពីត្រឡប់មកពី Jejuវិញ Jungkook ប្រែក្លាយជាតុកកែ ដែលតោងមិនលែងទាល់តែសោះ។ ដំបូងគេមានអារម្មណ៍ថា រំភើបហើយកក់ក្តៅក្នុងពេលតែមួយ តែយូរៗទៅគេកាន់តែតោងស្អិតទៅ រហូតដល់ Taehyung ចាប់ផ្តើមប្លែកចិត្ត ព្រោះ Jeon Jungkook ដែលគេធ្លាប់ស្គាល់ពីមុនមក មិនមែនបែបនេះទេ។
« ហេតុអី? ធុញខ្ញុំមែនទេ? »
« មិនមែនចឹងទេ....គ្រាន់តែ- »
« បើមិនធុញ ចឹង...មានតែចូលចិត្ត ត្រូវទេ? ចម្លើយត្រូវតែវិជ្ជមាន បើអវិជ្ជមាន...មិនរួចខ្លួនទេ » Jungkook ញាក់ចិញ្ចើម ខណះជើងចេះតែឈានដើរទៅមុខកាន់តែជិត រហូតដល់ខ្នងរបស់ Tae ប៉ះនឹងជញ្ជាំង។ អ្នកកំលោះលើកដៃម្ខាងដម្បីឃាំងគេកកុំឲគេចរួច ខណៈដៃម្ខាងទៀត លូកទៅឱបចង្កេះមូលឃ្លុំ ទាញរាងកាយដែលកំពុងតែមានចំហ៊ាយក្តៅ អោយមកណែបនឹតនឹងរាងកាយខ្លួន
« ចងធ្វើអី...នែ~ ប្រយត្ន័មានគេម៉ោឃើញ » Taehyung ប្រឹងរុញទ្រូងរឹងមាំទាំងគេចមុខចេញនៅពេលដែលអ្នកកំលោះឱនមុខចុះមកកាន់តែចិត្ត ធ្វើឲចុងច្រមុះរបស់គេត្រដុសនឹងថ្ពាល់ក្រហមព្រឿងៗ។ Jungkook សឹងតែចង់ចាប់ក្រញិចគេនៅត្រង់នេះទេ
« ប្តីប្រពន្ធគេឱបគ្នា ទៅខ្លាចអីអ្នកដទៃឃើញ? » Jungkook បន្លឺឡើងទាំងញញឹម ចំណែកTaeវិញ ផ្ទៃមុខទាំងមូលប្រែទៅជាក្រហមងាំង ចង់ប៉េងប៉ោះទុំបុិនណាក៏ប្រៀបមិនស្មើរនឹងភាពអៀនខ្វាច់របស់គេផង។ Taehyung សុំសរសើរ Jungkook ដោយចិត្តស្មោះ ប្រុសម្នាក់នេះបុិនប្រសព្វខ្លាំងណាស់ គេអាចធ្វើឲបេះដូងរបស់ថេរ ធុញទ្រាន់និងរំភើបញាប់ញ័រក្នុងពេលតែមួយ។ ចំណែក Jungkook វិញ ពេលដែលឃើញសភាពអ្នកនៅពីក្រោមខ្លួនគួរឲក្នាញ់ដល់ថ្នាក់នេះ គេសឹងតែយករាងកាយតូចច្រឡឹងទៅលាក់ទុកឲបាត់ពីមនុស្សនៅលើលោកនេះទេ។ Jungkook ឱនមុខចុះយឺតៗ បម្រុងនឹងបានប៉ះពាល់បូរមាត់តូចឆ្មេរនោះទៅហើយ តែមិត្តភិក្តដ៏សែនល្អតែងតែបង្ហាញខ្លួនខុសកាលៈទេសៈរបស់គេ មកពីណាពីណៃក៏មិនដឹង នៅសុខៗក៏ហក់មកកាត់ចង្វាក់គេស្រស់ៗតែម្តង
« យើងថាឯងគួរតែបើកបន្ទប់ទៅល្អជាង មកថើបគ្នាអីកណ្តាលផ្លូវគេដើរបែបនេះ! ជៀសចេញ!! » Jimin ដើរទៅជ្រែកចំកណ្តាលពួកគេ ធ្វើឲអ្នកទាំងពីរត្រូវឃ្លាតចេញពីគ្នា។ មានឱកាសបែបនេះ Taehyung ក៏ប្រញាប់រត់ចូលថ្នាក់វឹង ដោយអាការៈអៀនខ្វាច់ ទ្វេរទ្បិតតែ Tae មាត់ដាចមែន តែមិនមែនថាគេមិនចេះអៀនឯណា រាងតូចរត់ចូលក្នុងថ្នាក់លឿនដូចអាមុិច រកតែអ្នកម្ខាងទៀតស្រែកហៅមិនទាន់។
« អាម៊ារជ្រែក! ថ្ងៃនេះឯងបើមិនស្លាប់ក៏ពិការដែរ កុំរត់ឲសោះ! » Jungkook ខាំមាត់សង្គ្រឺតថ្មេញ នៅពេលដែល Jimin ឆ្លៀតងាកមកវាយចិញ្ចើមឌឿដាក់គេ ទាំងដៃច្រូកសក់ទៅក្រោយបង្ហាញភាពស្រស់សង្ហារតាមទម្លាប់។ ក្រោយពីឮកណ្តឹងរោទ៍ សិស្សទាំងអស់នាំគ្នាចូលក្នុងរៀនតាមថ្នាក់គ្រប់ៗគ្នា។
~ ~

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now