ភាគ 48: ស្នាមថើបលាគ្នា

2.8K 199 29
                                    

*Ryo & Ji scene*

ភូមិគ្រិអ Ly ~

សំឡេងទង្គិចលាន់សូរគ្រឹប ស្របពេលដែលរាងខ្ពស់ស្រឡះរបស់ Ryo ដើរចេញពីឡានរបស់គេសំដៅទៅក្នុងភូមិគ្រិះ ទាំងចិត្តមិននៅក្នុងខ្លួន។ Ryo មិនធ្លាប់ជួបរឿងស្មុគស្មាញដល់ថ្នាក់នេះទេពីមុនមក ដូចច្នេះហើយទើបធ្វើឲខួរក្បាលរបស់គេដែលធ្លាប់តែឆ្លាតវាងវៃ ប្រែមកជាទទេរស្អាត គិតអ្វីលែងចេញ។ ចិត្តមួយខ្វល់ខ្វាយពីរឿងមូលហេតុដែល Jimin បាត់ខ្លួន ហើយអ្នកណាជាអ្នកនៅពីក្រោយរឿងនេះ តើពួកគេមានបំណងអីមកលើក្រុម Scarlett Hearts ស្របពេលដែលចិត្តមួយទៀតកំពុងខ្វល់ខ្វាយពីរឿងរបស់គេរវាង Yonji។ នៅយប់ចុងក្រោយដែលពួកគេទាំងពីរចាកចេញពីភូមិគ្មានឈ្មោះមួយនោះ Ryo ជ្រុលជាសារភាពប្រាប់ថា គេស្រលាញ់ Yonji ព្រោះគេស្មានថារាងតូចកំពុងគេងលក់។ ហើយចាប់តាំងពីយប់នោះមក Yonji ក៏ប្រែជាប្រងើយកន្តើយដាក់គេ មិនសូវនិយាយស្តី រឹតតែមិនហ៊ានប្រសព្វភ្នែកចំៗជាមួយគេទៀត។ បើសួរអារម្មណ៍របស់ Ryo នៅក្នុងរយៈពេលនេះ នាយពិបាកនឹងបរិយាយប្រាប់ពិតមែន។ ម៉្យាងទៀត Ryo នៅតែមិនទាន់មានតម្រុយនៅឡើយទេថា Yonji ប្រែជាមានប្រត្តិកម្មដូចច្នោះ ដោយសារមូលហេតុអ្វី។ Ryo ដើរបណ្តើរ ខួរក្បាលចេះតែគិតពីរឿងទាំងអស់នោះបណ្តើរ ទាំងដែលនាយព្យាយាមហាមមិនឲខ្លួនឯងគិតវា ប៉ុន្តែរំលងបានប៉ុន្មាននាទីក្រោយមក វាក៏វិលត្រឡប់មករំខានប្រសាទគេសារជាថ្មី។

« ខ្ញុំថាមិនបាច់ពិបាកដល់បង Ryo ទេលោកអ៊ំ...ចាំខ្ញុំខលហៅបងប្រុសឲមកទទួលក៏បាន~ » Yonji តបទៅបុរសចំណាស់ភ្ជាប់ដោយស្នាមញញឹម។
« មិនអីទេ~ ក្រែង Yoongi គេរវល់មិនចឹង ចាំ Ryo មកដល់ អ៊ំឲគេជូនក្មួយទៅ » លោក Ly អង្អែលខ្នងដៃ Yonji ថើរៗ។

ចំណែក នាយកំលោះដែលទើបតែដើរចូលមកដល់ក្នុងផ្ទះអម្បាញ់មិញ ក៏ត្រូវទច់ដំណើរ ព្រោះតែបានឮការសន្ទនារវាងប៉ារបស់គេនិង Yonji ដែលឃ្លានីមួយៗបញ្ជាក់ន័យថា រាងតូចនឹងត្រូវចាកចេញពីកូរ៉េនៅប៉ុន្មាននាទីខាងមុននេះ។ Ryo ឈរស្ងៀមនៅនឹងមួយកន្លែង ព្រោះរាងកាយគេប្រែជាស្ពឹក វាដូចជាអវយវៈគ្រប់ផ្នែកទាំងអស់លែងធ្វើចលនា ខណៈទ្រូងខាងឆ្វេងចាប់ឈឺស្កៀប ព្រោះតែបានឮច្បាស់ថាម្ចាស់បេះដូងរបស់គេជិតឃ្លាតឆ្ងាយពីគេ។
« Ryo ចង់ឈរយូរប៉ុណ្ណាទៀត អង្គុយចុះមកកូន! » លោក Ly ប្រញាប់បកដៃហៅកូនប្រុស ពេលដែលកន្ទុយភ្នែកចោលទៅឃើញនាយកំលោះកំពុងឈរថ្មឹង មិននិយាយស្តី ហើយក៏មិនព្រមចូលមកអង្គុយទៀត។ ចុងក្រោយ Ryo ក៏សម្រាច់ចិត្តដើរចូលទៅតាមការហៅរបស់អ្នកជាឱពុក។ នាយកំលោះដាក់ខ្លួនអង្គុយក្បែររាងតូច ដោយមិនហាស្តីអ្វីមួយម៉ាត់។ ចំណែក Yonji លួចដៀងមើលរាល់សកម្មភាពរបស់ម្ចាស់ឈ្មោះជាប់ជានិច្ច ហើយក៏ដឹងដែរថាទឹកមុខសោះកក្រោះរបស់ Ryo មើលមកគេដោយក្រសែរភ្នែកមិនដាច់អាល័យ។
« ក្មួយ Ji ត្រូវត្រឡប់ទៅអាមេរិកវិញនៅថ្ងៃនេះ ឯងចង់ជូនប្អូនទៅប្រលានដែរ ឬអត់? » លោក Ly សួរកូនប្រុសដោយសំឡេងស្រាលៗ ព្រោះគាត់ដឹងថា មួយរយៈនេះ Ryo មានរឿងស្មុគស្មាញជាច្រើនលាក់ទុកក្នុងចិត្ត ទើបមិនចង់ប្រើសម្តីគ្រោតគ្រាតដាក់គេ នាំឲគេម៉ួរម៉ៅកាន់តែខ្លាំង។ Ryo ដៀងភ្នែកមើលអ្នកនៅក្បែរខ្លួនបន្តិច មុននឹងងក់ក្បាលបញ្ជាក់ថាគេយល់ព្រមនឹងសំណើររបស់គាត់។ Ryo ផ្ទាល់មិនដឹងថាក្នុងខ្លួនគេកើតអ្វីឲប្រាកដទេនៅក្នុងស្ថានភាពបែបនេះ។ Ryo ដឹងត្រឹមថា គេមិនចង់ឲ Yonji ឃ្លាតឆ្ងាយពីគេ ទោះមានសព្វនាមត្រឹមជាអ្នកដទៃក្តី។ ចំណែក Yonji ងើយមើលមុខសង្ហាររបស់កំលោះមុខងាប់ដែលពេលនេះ ផ្ទៃមុខរបស់គេប្រែជាក្រៀមក្រំ ស្រង៉ូតស្រង៉ាត់ មើលទៅពិបាកពីពណ៌នាណាស់ថាគេកំពុងគិតអីក្នុងចិត្ត។ ទោះ Yonji មិនដែលមានស្នេហាពីមុនមក ក៏ប៉ុន្តែគេមិនល្ងង់ដល់ថ្នាក់មើលមិនដឹងថា Ryo កំពុងខ្វាយខ្វល់ពីរឿងដែលគេចាកចេញពីកូរ៉េនេះទេ។ ចិត្តរបស់ Yonji មួយផ្នែកទៀត ក៏ចង់ឲ Ryo ជាអ្នកជូនដំណើរគេទៅដោយផ្ទាល់ដែរ។ Yonji ត្រេកអរណាស់ដែលលើកនេះ Ryo មិនបដិសេធ ព្រោះគេចង់ប្រើឱកាសចុងក្រោយនេះ ដើម្បីសម្រាយអារម្មណ៍ពិតដែលគេមានចំពោះនាយកំលោះ។ គេចង់ឲ Ryo បានដឹងថា គេក៏មានអារម្មណ៍ល្អៗដូចដែលអ្នកកំលោះកំពុងមានឲគេដូចគ្នា។...
*Skip*

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now