«ហ្អាយ!»
«អឹម!» ម៉ូឈីភ្ញាក់ឡើងស្រែកផ្អើលសាលាតែសំណាងជុងហ្គុកផ្ទប់មាត់នាងតូចជាប់ណាមួយមិនសូវមានមនុស្សដើរកាត់មិនចឹងជុងហ្គុកសយធំមិនខានទេ
«ស៊ូត! ស្ងាត់កុំស្រែក!» រាងក្រាស់ប្រាប់ទៅកាន់ម៉ូឈីមុននឹងប្រលែងដៃចេញពីមាត់របស់នាង
«យ៉ាងមិចចាំបាច់សម្លក់ខ្ញុំ?» ជុងហ្គុកសួរទៅនាងល្អិតខណៈដែលកែវភ្នែកធំៗដ៏ស្រស់ស្អាតរបស់នាងសម្លក់គេស្ទើរជ្រុះគ្រាប់ភ្នែកចេញមកក្រៅទៅហើយ
«លោកមកទីនេះធ្វើអី?» សំដីមុជស្រួចដូចកាំបិទនិយាយទៅកាន់ជុងហ្គូកដូចចង់សុីសាច់ហុតឈាមរបស់រាងក្រាស់ចឹង
«ខ្ញុំរៀននៅទីនេះដែលនេះជាតួរ locker របស់ខ្ញុំ» រាងក្រាស់ចង្អុលទៅទូរបស់គាត់ដែលនៅក្បែរម៉ូឈីនាងតូចក៏ងាកទៅមើលតាមដៃរបស់ជុងហ្គុក
«ឲ្យប្រាកដថាលោកមករកទូរ locker របស់លោកតែកុំឲ្យខ្ញុំដឹងថាលោកតាមមករករឿងខ្ញំសយមែនចូលរៀនថ្ងៃដំបូងបែរជាមកជួបជាមួយមនុស្សរោគចិត្តទៅវិញ» ម៉ូឈីនិយាយមុខស្មើរសំដីឌឺដងបញ្ឆិតបញ្ឆៀងដាក់រាងក្រាស់ដែងឈរក្បែរ
«នែរ! អ្នកណារោគចិត្ដ?»
«ក៏គ្នាមានតែពីរនាក់បើមិនថាឲ្យលោកចឹងខ្ញុំថាឲ្យខ្លួនឯង?»
«គិតចឹងដែរព្រោះឃើញក្មេងមកពីណាមិនដឹងទេឈររអ៊ូង៉ូវៗតែឯង» នាងតូចមិនតបតែក៏ក្រវីក្បាលហួសចិត្ត រៀបនឹងដើរចេញតែជុងហ្គុកមកពាំងពីមុខ
«ហើយវាយ៉ាងមិចលោកនឹង? ថយចេញ!»
«បើមិនថយចឹងនាងចង់ធ្វើអី មាឌនាងណាខ្ញុំប្រើចង្អុលដៃរុញបន្ដិចគឺដួលហើយ»
«លោក!»រីង....រីង!
ម៉ូឈីប្រុងនឹងតមាត់ទៅកាន់ជុងហ្គុកវិញតែស្រាប់តែកណ្ដឹងចូលរៀនរោទ៍ឡើងនាងក៏សម្រួលអារម្មណ៍ធ្វើចិត្តស្ងប់
«ផ្ញើរទុកសិនចុះ» នាងតូចនិយាយរួចក៏ប្រញាប់រត់ចេញទៅថ្នាក់បាត់ជុងហ្គុកតាមសម្លឹងមើលពីក្រោយជាមួយស្នាមញញឹមចុងមាត់
«ទៅរៀបចំយុទ្ធសាស្រ្ដាថ្មីសិនចាំញ៉ោះនាងឲ្យខឹងបន្ដ ព្រោះអាចាស់ដូចជាប្រើការមិនកើតសោះ ស្រីឆ្នាស់!» នាយនិយាយតែឯង សើចហួសចិត្តនឹងនាងតូចតែឯងពេលនឹកឃើញទឹកមុខខឹងគួរឲ្យខ្នាញ់របស់ម៉ូឈី===
សម្រឹបជើងរត់មកដល់មុខថ្នាក់ក៏ជួបជាមួយគ្រូបន្ទប់ថ្នាក់តែម្ដង
«ប្អូនជាសិស្សថ្មីឈ្មោះលីម៉ូឈីនឹងមែនទេ?» អ្នកគ្រូសួរនាំខ្ញុំ ហើយខ្ញុំក៏ញញឹមតបទៅវិញ
«ចាំខ្ញុំគឺ លី ម៉ូឈី»
«ចឹងតោះចូលក្នុងទៅអ្នកគ្រូណែរនាំខ្លួនឲ្យគ្រប់គ្នាស្គាល់»
«ចាស» ខ្ញុំដើរចូលតាមពីក្រោយអ្នកគ្រូក្រោមក្រសែរភ្នែកសម្លឹងរបស់សិស្សគ្រប់គ្នាដែលនៅក្នុងថ្នាក់
«ថ្ងៃនេះយើងមានសិស្សថ្មីចូលមករៀនប្អូនណែរនាំខ្លួនបន្ដិចទៅ»
«ខ្ញុំឈ្មោះ លី ម៉ូឈី រីករាយណាស់ដែលបានរៀនជាមួយអ្នកទាំងអស់គ្នា សូមជួយណែនាំផង» ម៉ូឈីនិយាយណែរនាំជាមួយស្នាមញញឹមនិងសំដីទន់ភ្លន់
«គេជាតារាស្រីសមាជិកកូនពៅក្រុម Royal-K មែនអត់!» សិស្សស្រីម្នាក់និយាយខ្រឹបខ្សៀវប្រាប់ទៅមិត្តដែលអង្គុយជិតនោះ
«ត្រូវហើយថ្នាក់យើងមានតារាពីររនាក់ហើយ» សិស្សស្រីម្នាក់ទៀតនិយាយរួចងាកទៅក្រោយមើលមុខកំលោះសង្ហារដែលគ្រប់គ្នាស្គាល់ថាគេជាសមាជិកម្នាក់ក្នុងក្រុម NCT 127 ដែលទើបតែ debut ថ្មីៗនេះដែរ
«ប្អូនទៅអង្គុយជិត មីនហ្យុន ទៅ!» ម៉ូឈីសម្លឹងមើលតាមដៃរបស់អ្នកគ្រូហើយក៏ដើរទៅអង្គុយតុទំនេរក្បែរកំលោះសង្ហារមីនហ្យុន
«ជួបគ្នាទៀតហើយចាំខ្ញុំបានអត់?» មីនហ្យុនងាកមកសួរនាំម៉ូឈីជាមួយស្នាមញញឹមដែលធ្វើឲ្យគ្រប់គ្នានៅក្បែរនោះភ្ញាក់ផ្អើល ដោយសារជាធម្មតាមីនហ្យុនមិនចូលចិត្តនិយាយរកអ្នកណាទេ
«ហ៎! លោកគឺ ម៉ាក សមាជិត NCT 127 នឹងមែន?» ម៉ូឈីរកនឹកបន្ដិចក៏តបវិញយ៉ាងស្ទាក់ស្ទើរ
«ត្រូវហើយគឺខ្ញុំ សប្បាយចិត្តណាស់ដែលពួកយើងជាមិត្តរួមថ្នាក់ជាមួយគ្នា»
«ចាស!» ម៉ូឈីនិងម៉ាកហាក់និយាយចុះសម្រុងគ្នាដែលធ្វើឲ្យសិស្សស្រីខ្លះដែលជាហ្វេនរបស់ម៉ាក់ហាក់មិនពេញចិត្តជាមួយម៉ូឈីឡើយ
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...