ម៉ូឈីមិនបានមក Dorm វិញទេនាងប្រាប់បងៗថាមិនស្រួលខ្លួនសុំមកពេទ្យតែការពិតអត់ទេនាងមកសំងំយំនៅម៉ាត់ដាច់ស្រយាលមួយតែឯង នាងតូចចូលទិញការ៉េមមកដួសញាំទាំងទឹកភ្នែក
«មនុស្សរោគចិត្ត ចន ជុងហ្គុកឡប់សិតិ លោកធ្វើបែបនឹងបានយ៉ាងមិច ហេតុអីលោកខុសពីអ្វីដែលខ្ញុំបានគិតចឹង» និយាយរអ៊ូផងមាត់ញោតការ៉េមញាំផង យំផងជុងហ្គុកប្រុងនឹងចូលទៅលួងតែក៏មានបុរសម្នាក់ដើរមករកម៉ូឈីមុន
«ឈី!» សំលេងក្រលរស្ដាប់ក៏ដឹងថាអ្នកណា
«ម៉ាក! មិចក៏លោកនៅទីនេះ»
«ខ្ញុំទុកតែហាត់សមរួចក៏ចេញមកដើរលែងតិចទៅ ទីនេះក្បែរក្រុមហ៊ុនខ្ញុំហើយហាងនេះរាងឆ្ងាយពីទីប្រជុំជន ចុះនាងមិចក៏មកទីនេះ... ឈី! នាងយំហេ» ម៉ាកឃើញស្នាមទឹកភ្នែកលើថ្ពាល់នាងតូចក៏សួរនាំដោយក្ដីបារម្ភ
«គឺគ្មានទេដីចូលភ្នែកនឹង» ម៉ូឈីប្រញាប់យកដៃជូតទឹកភ្នែកក៏ញញឹមទៅកាន់ម៉ាកវិញ
«កុហកច្បាស់ណាស់! ម៉ូឈី... អត់ទុកខ្ញុំជាមិត្តទេ» ម៉ាកពេបមាត់បែបអត់ចិត្ត
«ទេ! ពួកយើងជាមិត្ត លោកជាមិត្តដែលយល់ចិត្តខ្ញុំទៀតផង»
«ចឹងមិត្តជិតស្និតប្រាកដជាអាចចែករំលែកគ្នាហើយត្រូវទេ» រាងក្រាស់ងាកមើលការ៉េម
«ប្រាកដជាបានខ្ញុំយកស្លាបព្រាផ្សេងឲ្យ»
«មិនបាច់ទេ!» ម៉ាកយកចាប់ដៃម៉ូឈីឲ្យអង្គុយចុះវិញហើយយកស្លាបព្រាពីដៃម៉ូឈីមកដួសការ៉េមញាំធ្វើមិនដឹង
«ហេ! នោះជារបស់ខ្ញុំ លោក! លោកញាំដដែលមាត់ខ្ញុំហើយ»
«ជាមិត្តនឹងគ្នាខ្ញុំអត់ប្រកាន់ទេ ឬមួយនាងប្រកាន់»
«អត់ទេ!» ម៉ូឈីយកស្លាបព្រាពីដៃម៉ាកមកដួសការ៉េមញោតចូលមាត់ខ្លួនវិញ ម៉ាកក៏ញញឹមពេញចិត្តដែលធ្វើឲ្យចិត្តស្រលាញ់ដែលគេមានចំពោះម៉ូឈីកើនឡើងទ្វេដង«ដល់ថ្នាក់ញាំការ៉េមស្លាបព្រាតែមួយ នាងច្រម៉ក់នេះចូលសិល្បៈមិនបានប៉ុន្មានផងគិតចង់ទាក់ទងតារាប្រុសល្បី តោងល្បីឬ ហុឹស! កុំសង្ឃឹមខ្ញុំមិនឲ្យនាងបានសម្រេចទេ មនុស្សដូចនាង សមជាប៉ះខ្ញុំទើបត្រូវចាំមើលចុះ» និយាយរួចជុងហ្គុកក៏ត្រលប់ទៅផ្ទះជុំគ្នារបស់គេវិញ
ម៉ូឈីនិងម៉ាកញាំការ៉េមអស់ហើយនាងក៏ត្រលប់មកផ្ទះវិញ តែគ្រាន់តែបើកទ្វារចូលភ្លាមបងៗក៏រត់មកឱបនាងដោយក្ដីបារម្ភ
«ឈី! ទើបតែមកពីណាបងបារម្ភពីឯងណាស់» ជីនស៊ូរត់មកឱបប្អូន
«មែនហើយឯងថាទៅពេទ្យនេះមានរឿងអី ឯងមិនស្រួលខ្លួនត្រង់ណា? គ្រូពេទ្យនិយាយថាមិច?» ស៊ូយ៉ុង
«ម៉ូឈីមានរឿងអីប្រាប់ពួកបងបាន កុំលាក់ទុកតែឯងចឹងអី» ឆេរីន ចាប់ដៃម៉ូឈីនិយាយដោយសំដីលួងលោម
«ម៉ូឈី!» អ៊ុនស៊ូ
«ខ្ញុំអត់អីទេ.... អីយ៉ា! ពួកបងសួរខ្ញុំច្រើនចឹងខ្ញុំឆ្លើយយ៉ាងមិចទៅ»
«ក៏ឯងសុខៗបាត់ខ្លួន» អ៊ុនស៊ូនិយាយបន្ដ
«អៅ៎! ក៏ប្រាប់ហើយមិនស្រួលខ្លួនទៅពេទ្យ តែឈីសុំទោស! ធ្វើឲ្យគ្រប់គ្នាបារម្ភហើយ អ្នកគ្រប់គ្រងមានស្ដីឲ្យពួកបងទេ»
«អត់ទេ! ឯងមិនអីល្អហើយ ញាំរួចនៅ បងទុកម្ហូបឲ្យឯងហើយទៅញាំបាន» ជីនស៊ូ
«ហ៎! អរគុណហើយបងជីនស៊ូ តែខ្ញុំអត់ឃ្លានទេ ខ្ញុំហត់ណាស់សុំទៅគេងហើយ» ម៉ូឈីប្រាប់បងៗរួចក៏ដើរឡើងទៅលើដោយទឹកមុខស្មើរ
«សង្ឃឹមថាម៉ូឈីមិនអីចុះ» ឆេរីន
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanficនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...