គ្រប់គ្នាលឺថាម៉ូឈីចូលបន្ទប់សង្រ្គោះបន្ទាន់ក៏ប្រញាប់មកមើលទាំង BTS និង Royal-K
«មានរឿងអី? មិចក៏កាន់តែធ្ងន់ធ្ងរចឹង?»
«ខ្ញុំក៏មិនដឹងថាមានរឿងអីទើបក្លាយជាបែបនឹងដែរ គ្រាន់តែដឹងថាដើមហេតុដែលបង្ករជា ជុងហ្គុក» ជីមីនរៀបតាមអ្វីដែលគេដឹង
«អាពៅវាទៅធ្វើស្អីទៀតហើយ ហុឺយ! មិនដឹងវាគិតអីទេ» ជីននិយាយទាំងតឹងចិត្តក្នុងទ្រូង
«គ្មានអីក្រៅពីយេរីមទេ សង្សារឈឺមួយទាំងមូលមិនមកមើលបែរជាទៅមើលថែរសង្សារចាស់ទៅវិញ» ថេយ៉ុង
«សង្សារចាស់?» សំលេងប្លែកបន្លឺឡើងដោយការភ្ញាក់ផ្អើល គ្រប់គ្នាលឺហើយក៏ងាកទៅរកប្រភពសំលេង
«ម៉ាក?» ម្នាក់ៗភ្ញាក់ផ្អើលពេលឃើញវត្តមានរបស់កំលោះដែលជាអតីតដៃគូរសំដែងជាប្ដីរបស់ម៉ូឈី
«មកហើយអី» ស៊ូយ៉ុងនាងជាអ្នកដែលមិនភ្ញាក់ផ្អើលជាមួយវត្តមានរបស់ម៉ាក
«ឯងជាអ្នកតេហៅគេមក?» ជីនស៊ូ
«យ៉ាងណា ម៉ាកនិងម៉ូឈីពួកគេជាមិត្តជិតស្និតបំផុត» ស៊ូយ៉ុង
«មិចក៏ក្លាយជាបែបនេះ? ម៉ូឈីកើតអី? ខានជួបគ្នាតែកន្លះឆ្នាំសោះមិចក៏សភាពនាងទៅជាបែបនេះ?» ម៉ាកសួរសំនួរមិនឈប់ គ្រប់គ្នាលឺសំនួរម៉ាកមិនដឹងឆ្លើយតបមិចទេ
ក្រាក!
ទ្វារបន្ទប់សង្រ្គោះបើកឡើង លោកគ្រូរពេទ្យដើរចេញមកជាមួយទឹកមុខមិនសូវល្អសោះ
«ដើមឡើយជើងរបស់អ្នកនាងម៉ូឈីមិនសូវធ្ងន់ធ្ងរទេ តែដោយសារតែនាងរត់ប្រើកំលាំងខ្លាំងពេកណាមួយត្រូវទឹកភ្លៀងទៀតវាធ្វើឲ្យជើងគាត់ឡើងហើម ខ្ញុំសុំផ្ដល់យោបល់ឲ្យគាត់សម្រាករហូតដល់ជើងជាសិន»
«វាយូរដែលទេ» អ៊ុនស៊ូ
«បើលឿនមួយសប្ដាហ៍តែបើយូរប្រហែលជាមួយខែទៅមួយខែកន្លះ»
«ចប់ហើយ! ពួកយើងត្រូវចេញបទថ្មីនៅសប្ដាហ៍ក្រោយ បើម៉ូឈីមិនអាចជាទេពួកយើងប្រហែលជាចេញបទថ្មីតែបួននាក់ទេ» ជីនស៊ូ
«តើមានរឿងអីឲ្យប្រាកដ មានអ្នកណាបកស្រាយបានទេ នេះត្រឹមពេលមួយយប់ម៉ូឈីក្លាយជាបែបនេះ» ម៉ាក
«ទុកឲ្យខ្ញុំទៅសួរជុងហ្គុក» ជីមីនរៀបនឹងទៅសួរជុងហ្គុកតែខណៈនោះជុងហ្គុកក៏មកដល់ល្មម
«ម៉ូឈីកើតអីមិចសុខៗចូលបន្ទប់សង្រ្គោះបន្ទាន់?»
«យើងទេដែលត្រូវសួរឯង ម៉ូឈីទៅរកឯងតែមិនទាន់បានចូលផងក៏ត្រូវរត់ចេញទាំងទំលាក់ស្រាក់ដាក់ស៊ុបចោល» ជីមីន
«ម៉ូឈីទៅរកខ្ញុំ? ពេលណា?» ជុងហ្គុកធ្វើមុខភ្ងាក់ផ្អើល
«បងធ្វើជាសង្សារគេយ៉ាងមិន ហេតុអីមិននៅក្បែរនាងពេលឈឺ» ម៉ាក់ហាមាត់ស្ដីសួរទៅជុងហ្គុក
«ម៉ាក! ឯងមកទីនេះធ្វើអី? ឯងមានសិទ្ធិអីមកទីនេះ? អូ! ដឹងដែលថាម៉ូឈីជាសង្សារយើង» ជុងហ្គុកប្រើសំដីបែបឌឺដងទៅកាន់ម៉ាក
«ប្រាកដជាដឹង ហើយខ្ញុំក៏ដឹងថាមូលហេតុដែលម៉ូឈីចូលកម្មវិធី we got married ជាមួយខ្ញុំដោយសារតែចង់ការពារបងនឹងហើយ» ម៉ាកប្រើក្រសែរភ្នែកនិងសំដីមុតទៅកាន់ជុងហ្គុក
«ហើយវាយ៉ាងមិច យ៉ាងណាឯងនៅតែជាអ្នកចាញ់»
«ខុសហើយ... ខ្ញុំមិនបានចាញ់ បងទៅវិញទេដែលកំពុងតែក្លាយជាអ្នកចាញ់ ដឹងថាហេតុអីទេ?»
«ហេតុអី?» ឆេរីននិងស៊ូយ៉ុងលូកមាត់មកថែមល្បោយ
«ព្រោះសិស្សច្បងជុងហ្គុកកំពុងតែបង្កើតកំហុសធំមួយដោយមិនដឹងខ្លួន ដរាបណាបងមិនអាចរកកំហុសរបស់បងឃើញទេ បងនឹងបាត់បង់ម៉ូឈីយ៉ាងពិតប្រាកដ» ម៉ាកនិយាយចប់ក៏ចាកចេញទៅមើលម៉ូឈីដែលកំពុងតែបញ្ជូនទៅបន្ទប់សម្រាក តែមុននឹងចាកចេញក៏មិនភ្លេចញញឹមឌឺជុងហ្គុកឡើយ
YOU ARE READING
គូស្នេហ៍ឆ្នាស់ឆ្នើម «ចប់» ✔️
Fanfictionនិយាយពីក្មេងស្រីដែលមានក្ដីស្រមៃចង់ក្លាយតារា មិនត្រឹមតែប៉ុណ្ណឹងនៅចង់ក្លាយជាចំណែកបេះដូងរបស់ ចន ជុងហ្គុក សមាជិកកូនពៅរបស់ក្រុមតារាចម្រៀងលំដាប់ពិលោកទៀត តើរឿងដ៏សែនពិបាកកម្រកនឹងកើតឡើងនេះអាចទៅរួចទេ? អាចទេពីអ្នកគាំទ្រធម្មតាម្នាក់ក្លាយទៅជាប្រពន្ធរបស់តារាកំពូល...